ឈាមបរិសុទ្ធ
<< ឯងជានរណា!?>>សម្លេងបន្លឺនៅខាងក្រោយខ្នងជេគពេលដែលជេគងាកទៅក៏ឃើញបុរសដែលមានរឿងក្ដៅសាច់ជាមួយស្ត្រីដែលគេបានថតនៅក្រោយខ្នងគេ ដោយភាពងងឹតជេគមើលមុខគេមិនសូវច្បាស់ទេប៉ុន្តែរូបរាងគេធំជាងខ្លួនឆ្ងាយណាស់
<< អឺ...គឺខ្ញុំវង្វេងផ្លូវ >> ជេគឆ្លើយទៅទាំងរអាក់រអួលចំណែកបុរសម្នាក់នោះក៏មិនបានសួរទាំងដែលគេបានអោនមករកកញ្ចឹងកររបស់ជេគនិងបានស្រង់ក្លិនដោយមិននិយាយអ្វីឡើយ។ ចំណែកទាំងឡើងរឹងខ្លួនអស់ហើយ
<< ឈាមបរិសុទ្ធ! >> បុរសដែលបានអោនទៅជិតកញ្ចឹងករជេគអម្បាញមិញបានបន្លឺសម្លេងក្បែរត្រចៀកនាយតូចធ្វើអោយជេគភ្ញាក់ខិតថយក្រោយបន្តិច
<< បងសម្លាញ់~ យើងមកបន្តរឿងយើងទៀតមកកុំខ្វល់ជាមួយគេ>>ស្រីម្នាក់ដែលបាននៅលើគ្រែមិញនេះក៏បានដើរមកអោបដៃបរុសដែលឈរចំពោះមុខជេគ
<< អឺ...អ្នកទាំងពីរតាមសម្រួលចុះខ្ញុំទៅវិញហើយ >>ជេគរៀបនិងឈានជើងចេញទៅហើយប៉ុន្តែត្រូវបានបង្អាក់អោយបរុសម្នាក់នោះ
<<នរណាអនុញ្ញាតអោយឯងទៅ!?>>មិនត្រឹមតែនិយាយប៉ុណ្ណោះទេប៉ុន្តែបុរសនោះនៅដើរទៅទាញដៃជេគរួចឡើងទៅលើគ្រែថែមទៀត
<<អួយយូយ!>>ជេគ
<< បងសម្លាញ់ចុះរឿងរបស់យើងនោះ?>>ស្រីស្នេហ៍បុរសមាឌធំនោះនិយាយទាំងទន្ទ្រាំជើងហាក់មិនសុខចិត្ត
<<នាងចេញទៅ!>>......
<<ប៉ុន្តែ....បងស៊ុងហ៊ុនពួកយើ...>>នាងនៅតែនិយាយមិនឈប់ភ្លាមៗស៊ុងហ៊ុនស្ទុះយ៉ាងលឿនទៅច្របាច់ករនិងបឺតជញ្ជក់ឈាមនាងនៅនិងមុខជេគដែលកំពុងចំហមាត់គាំងនៅលើគ្រែ
<< យកសាកសពនាងចេញទៅ>>បន្ទាប់ពីស៊ុងហ៊ុននិយាយរួចមិនដឹងស្រមោលខ្មៅមកពីណាទេហោះចូលមួយវឹបស្រាប់តែបាត់ទៅភ្លាមៗព្រមទាំងសាកសពស្រីម្នាក់នោះទៀត