Sugar Daddy
______________________________________<< ខ្ញុំចង់តែសម្លាប់លោកឯងចោលទេ ខ្ញុំបិះនិងបានសង្សាទៅហើយ ត្រូវលោកឯងមករំខាន >> ស៊ុននូដាក់បង់អង្គុយចុះទាំងអស់សង្ឃឹមគេស្មានថាមិញនេះបានសង្សាមួយទុកអួតជេគនិងជុងវ៉ុនទៅហើយមានណាអត់ដដែល
<< អត់សង្សាក៏យកយើងធ្វើសង្សាទៅ!>>នីគីដាក់ខ្លួនអង្គុយជិតស៊ុននូនិយាយទាំងមិនស្ទាក់ស្ទើរ
<<!!!!!!>> ចំណែកស៊ុននូឯនេសវិញរៀងភាំងដែលតែក៏បែរជាសម្លក់ទៅកាន់នីគីវិញ នឹងបានងើបដើរចេញពីនីគីរួចពោលពាក្យជេរទៅកាន់គាត់ថែមទៀត
<< បែកមែន? >> នីគីក្រវីក្បាលហួសចិត្តនិងស៊ុននូរួចគាត់ក៏ដើរទៅតាមស៊ុននូបន្តទោះគេដៀលក៏គាត់នៅតែតាមគេដែរ។
នៅក្នុងបន្ទប់នៃវិមានកណ្ដាលព្រៃដែលជារបស់ស៊ុងហ៊ុនមានពន្លឺភ្លឺផ្លុងៗប៉ុន្តែមើលទៅរ៉ូមេនទិចណាស់។ រាងកាយមនុស្សពីនាក់កំពុងគេងអោបគ្នាយ៉ាងស្អិតរមួត ស៊ុងហ៊ុនគ្រាន់តែមកដល់វិមានភ្លាមគាត់ក៏បីជេគឡើងទៅបន្ទប់រកតែជេគដក់ដង្ហើមសឹងមិនទាន់
<< មានរឿងអីចង់សួរក៏សួរមក >>
<< លោកអានចិត្តខ្ញុំមែនទេ? >>ជេគគ្រាន់តែលឺស៊ុងហ៊ុននិយាយបែបនេះគាត់ក៏ងើយទៅសម្លក់គេថ្លែរ
<< បិសាចចេះអានចិត្តមនុស្សជារឿងធម្មតា>> ស៊ុងហ៊ុនឆ្លើយហីៗ ប៉ុន្តែជេគខឹងគាត់បាត់ទៅហើយគេងើបដើរចេញពីស៊ុងហ៊ុនតែក៏មិនរហ័សជាងបិសាចសង្ហាម្នាក់នេះប៉ុន្មានដែល ស៊ុងហ៊ុនក្រសោបកាយជេគជាប់មិនអោយទៅណាបានទើបគាត់និយាយតាមក្រោយ
<< ចង់បានចម្លើយមានអ្វីដោះដូរ? >> ស៊ុងហ៊ុនអោនទៅស្រង់ក្លិនក្រអូបពីករជេគយ៉ាងជក់ចិត្តប៉ុន្តែត្រូវជេគទាញគាត់ចេញ
<< បើមិនឆ្លើយទេ ទៅវិញហើយ! >> ម្ដងនេះស៊ុងហ៊ុនមិនទុកអោយជេគទៅណាបានឡើយគាត់ទាញជេគផ្ដួលទៅលើគ្រែរួចទ្រោបពីលើ
<< នែ!! ចេញ!! >>ជេគព្យាយាមរុញស៊ិងហ៊ុនចេញប៉ុន្តែកម្លាំងមនុស្សធម្មតាដូចជេគទៅឈ្នះបិសាចមែនទេ?