រឿង របាំងស្នេហ៍Vampire
ភាគទី19ព្រឹកនេះក៏មិនខុសពីព្រឹកមុនជុងហ្គុកស្នើជាអ្នកជួនថេយ៉ុងទៅធ្វើកាប៉ុន្តែមិនបានចូលទៅដល់មាត់ទ្វាដូចជាម្សឹលមិញទេគេខ្លាចថាថេយ៉ុងខឹងគេ។
«អូនពិតជាមានទំនាក់ទំនងជាមួយគេមែន?»ចាងវីនដែលនៅផ្លូវម្ខាងទៀតសម្លឹងមើលមកឡានរបស់ជុងហ្គុកដែឈប់នៅក្បែររបងដោយមានថេយ៉ុងចេញពីក្នុងឡាននោះ នេះនៅព្រឹកនៅឡើយទេយប់មិញគេខលទៅសួរអ្នកស្រីប៊ែលគាត់ប្រាប់ថាថេយ៉ុងទៅគេងជាមួយមិត្តដល់ឥឡូវក៏ឃើញចុះពីឡានរបស់ជុងហ្គុក គេកាន់តែប្រាកដថាពួកគេមានទំនាក់ទំនងជាមួយនិងគ្នាគ្រាន់តែមិនដឹងថាជាអ្វីអោយប្រាកដ។
«បងសង្ឈឹមថាមិនដូចអ្វីដែលបងគិត»ចាងវីនបានត្រឹមតែលួចសង្ឈឹមក្នុងចិត្តថាអ្វីដែលគេគិតគេសង្ស័យមិនមែនជាការពិត ពីមុនមកគេមិនធ្លាប់ដាក់ចិត្តដាក់កាយស្រលាញ់អ្នកណាទេប៉ុន្តែចំពោះថេយ៉ុងទោះបីក្នុងពេលខ្លីប៉ុន្តែគេដឹងថាបេះដូងនេះប្រគល់អោយថេយ៉ុងអស់ទៅហើយគេម៨នចង់បាត់បង់នោះទេ ប៉ុន្តែបើនោះជាការពិតគេមានអ្វីយកទៅប្រជែងនិងជុងហ្គុកបាន?
ថេយ៉ុងដើចូលមកក្រុមហ៊ុនតាមធម្មតាប៉ុន្តែមើលទៅថ្ងៃនេះគេពិតជាមានអារម្មណ៍ល្អខ្លាំងណាស់ ម៉្យាងថ្ងៃនេះខាងក្រុមហ៊ុនចាប់ផ្ដើមរៀបចំហើយពីពិធីនៅយប់ថ្ងៃស្អែកម្នាក់ៗសុទ្ធតែសប្បាយចិត្តខ្លាំង។
«បើយើងដឹងលឿនជាងនេះប្រាកដជាបានរើសរ៉ូបបានស្អាតៗ»ឈីងសុីអង្គុយនៅលើកៅអីចុចអាផេតឆែកមើលរ៉ូបស្អាតៗនៅតាមហាងល្បីៗ នាងទើបតែដឹងថាថ្ងៃស្អែកពេលយប់ក្រុមហ៊ុននិងធ្វើកម្មវិធីហើយអ្វីដែលកាន់តែពិសេសនោះគឺមានការចូលរួមពីជុងហ្គុកដោយផ្ទាល់ កុំថាឡើយនាងមានការភ្ញាក់ផ្អើលជាមួយនិងដំណឹងនេះសូម្បីតែបុគ្គលិកផ្សេងទៀតក៏ភ្ញាក់ផ្អើលនិងត្រេកអរដូចគ្នា។ គិតទៅមើលជុងហ្គុកជាមនុស្សដែលមានអំណាចខ្លាំងណាស់ហើយក៏មិនដែលដាក់ខ្លួនទៅចូលរួមតាមការអញ្ជើញរបស់អ្នកណាឡើយ ប៉ុន្តែលើកនេះប្លែកពេកហើយគេព្រមជួយដល់ក្រុមហ៊ុនគីមហើយថែមទាំងព្រមមកចូលរួមកម្មវិធីទៀតផង យប់ថ្ងៃស្អែកអ្នកការសែតប្រាកដជាមកជាន់ជើងគ្នាជាមិនខាន។
«កុំខ្វល់រឿងនិងពេកយ៉ាងណាគ្មានអ្នកណាខ្វល់ពីនាងទេ»ចៃដន្យអ្វីថេយ៉ុងដើចូលមកស្របពេលនាងកំពុងតែរអ៊ូស្រាប់ទើបគេជួយបន្ថែមមួយឃ្លាតែម្ដងទៅ កុំខ្វល់រឿងសម្លៀកបំពាក់និងខ្លាំងពេកព្រោះនាងមិនមែនជាតួឯកក្នុងកម្មវិធីឡើយដំណែងនាងមិនខុសពីបុគ្គលិកផ្សេងទៀតនៅកម្មវិធីយប់ថ្ងៃស្អែកនេះទេ ល្មមៗបានហើយ។
«ឯងចង់និយាយពីស្អី?»ឈីងសុីងើបមុខឡើងតទាល់និងថេយ៉ុងតែម្ដងដែលគេហ៊ាននិយាយបែបនេះដាក់នាងធ្វើដូចជានាងជាមនុស្សដែលគ្មានតម្លៃយ៉ាងអញ្ចឹង។
«ខ្ញុំគ្មានពេលបកស្រាយច្រើនទេ បើមានខួរក្បាលយកមកគិតខ្លះផងកុំទុកអត់ប្រយោជន៍ពេក»នាយតូចថាហើយក៏ដើចេញទៅបាត់ដើម្បីទៅមើលបុគ្គលិកផ្សេងទៀតនិយាយពីកម្មវិធីនៅថ្ងៃស្អែកត្រូវរឥបចំបែបណាខ្លះ។
«យើងមិនខ្វល់ពីឯងទេ ឪកាសយើងមកដល់ហើយ»ទោះខឹងថេយ៉ុងក៏ឈ្លោះមិនឈ្នះថេយ៉ុងដែរអ្វីដែលនាងដឹងគឺថ្ងៃស្អែកនាងត្រូវតែស្អាតខ្លាំងបំផុតមិនអាចអោយអ្នកណាមើលរំលងនាងបានទេជាពិសេសគឺចន ជុងហ្គុក។
ក្រុមហ៊ុននៅថ្ងៃនេះមិនបានបន្តការងារអ្វីទេក្រៅពីរឿងកម្មវិធីនៅថ្ងៃស្អែកហើយថ្ងៃនេះដែរថេយ៉ុងនិងជុងហ្គុកក៏មិនបានជួបគ្នាដូចគ្នា ពេលល្ងាចថេយ៉ុងក៏ត្រូវមានណាត់ជាមួយជីមីនមកដល់កន្លះខែទៅហើយមិនទាន់បានជួបមិត្តម្ដងតតែសោះទើបតែរកឪកាសបាន។
«ដាច់ចិត្តមករកយើងហើយ?»គ្រាន់តែឃើញថេយ៉ុងដើមកជីមីនក៏និយាយដៀមដាមភ្លាមតែម្ដង គិតមើលទៅមកដល់យូរហើយប៉ុន្តែបើជាគ្មានឪកាសមកជួបគេនៅអោយគេជួយកុហកអ្នកផ្ទះអោយទៀត។
«យើងរវល់និងណា»ថេយ៉ុងចូលមកអង្គុយក្បែរជីមីនដែលមានសំបកភីហ្សាពីរប្រអប់នៅលើតុនេះដូចគ្នា ឃើញមាឌតូចៗបែបនេះទេតែញុាំច្រើនណាស់។
«រវល់ស្អីឯង បើរឿងការងារក្រុមហ៊ុនដូចជាមិនមែនទេនៅអោយយើងកុហកអុំស្រីថែមទៀតប្រាកដជាមានរឿងលាក់បាំងហើយ»ឪកាសមកដល់ហើយត្រូវតែសួរអោយដឹងរឿងបើថេយ៉ុងរវល់ការងារក្រុមហ៊ុនអ្នកស្រីប៊ែលប្រាកដជាដឹងបើថារវល់នៅខាងក្រៅគេជឿជាងប៉ុន្តែគេមិនដឹងថាថេយ៉ុងមានអ្វីដែលលាក់បាំង។
«យើងមិនដឹងប្រាប់ឯងបែបណាទេ»ថេយ៉ុង អោយគេប្រាប់បែបណាបើប្រាប់ត្រង់ៗដូចជាមិនសម។
«មិនប្រាប់ក៏បានប៉ុន្តែរឿងរបស់ឯងនិងលោកចនវិញនោះ?យើងឃើញពត៌មានចុះផ្សាយមិនព្រមឈប់សោះ ឯងដូចអ្វីដែលគេនិយាយរឺអត់?»ចំពោះរឿងនេះគេចង់ដឹងយូរហើយប៉ុន្តែចេះតែមិនបានសួរ តើមិត្តគេពិតជាមានទំនាក់ទំនងជាមួយនិងលោកចនម្នាក់នោះពិតរឺអត់?
«យើងនិងគេមិនបានត្រូវជាអ្វីនិងគ្នាទេ»តើអោយគេឆ្លើយបែបណា?គេពិតជាមិនមានដំណែងជាក់លាក់ពិតមែនរាល់ថ្ងៃនេះមិនដឹងថាខ្លួនឯងត្រូវជាអ្វីនិងជុងហ្គុករឺអត់ទេ ជាអ្នកស្គាល់គ្នារឺក៏ជាមិត្តប៉ុន្តែមិត្តគេធ្វើរឿងទាំងនោះមែនទេ?
«ឯងប្រាកដហើយ?»គេអាចមើលដឹងពីទឹកមុខរបស់ថេយ៉ុងដូចជាមានអ្វីបង្កប់។
«គ្រប់ពេលដែលយើងអោយឯងកុហកម៉ាក់ថាយើងនៅជាមួយឯង តាមពិតគឺយើងនៅជាមួយគេ»ចុងក្រោយគេនៅតែនិយាយពាក្យនេះចេញមកអោយជីមីនដឹង គេមិនចង់លាក់នោះទេបើមានជីមីនដឹងនិងជួយដោះស្រាយជួយគិតវាអាចជាល្អប្រសើរជាងនេះ។
«ឯងថាយ៉ាងម៉េចថេយ៍?»គេស្ទើរតែមិនជឿទៅលើអ្វីដែលបានលឺមុននេះ ថេយ៉ុងនិងជុងហ្គុកតែងតែនៅក្បែរគ្នាគេងជាមួយគ្នាមែនទេ?បើតាមគេដឹងមកចន ជុងហ្គុករូបនេះជាមនុស្សដែលមិនចេះរវីរវល់ជាមួយអ្នកណាទេពេលនេះបែជាអោយថេយ៉ុងចូលក្បែរទៅវិញបើថេយ៉ុងថាគ្មានអ្វីនិងគ្នាដូចជាមិនសម។
«ដូចដែលឯងបានលឺ»ថេយ៉ុងដកដង្ហើមធំបន្តឹចមានតែជីមីនទេដែលគេក្លាហានប្រាប់ពីរឿងនេះ។
«គេស្រលាញ់ឯងមែនទេថេយ៍?»
«គេម្ដេចនិងអាចស្រលាញ់យើងទៅ?»
«ប៉ុន្តែយើងគិតថាលោកចនស្រលាញ់ឯង»មនុស្សម្នាក់មិនចូលចិត្តអោយអ្នកណាមករញ៉េរញ៉ៃចូលចិត្តតែភាពស្ងប់ស្ងាត់បែជាចង់អោយថេយ៉ុងទៅរកចង់អោយថេយ៉ុងនៅក្បែរហើយគេក៏បានលឺពីកម្មវិធីដែលជុងហ្គុកនិងចូលរួមថ្ងៃស្អែកនេះទៀត ថេយ៉ុងមិនអាចគិតយល់មែនទេ?គេព្រមជួយក្រុមហ៊ុនគីមទាំងដែលប្រៀបទៅមិនស្មើនិងគេមួយចុងសសៃសក់ផងគេព្រមមកចូលរួមកម្មវិធីទាំងដែលពីមុនគេមិនធ្លាប់ចូលសោះ គភ្នាក់ដាក់ប៉ុន្មានក៏ព្រមដែរថាជុងហ្គុកស្រលាញ់ថេយ៉ុងមានតែថេយ៉ុងទេដែលនៅស្ទាក់ស្ទើរ។
«យើងមិនច្បាស់ទេ»ជីមីនគិតបែបនោះប៉ុន្តែសម្រាប់គេវិញនៅតែមិនច្បាស់ពីជុងហ្គុកខ្លាចថាគេមានបំណងអ្វីផ្សេងទៀត។
«យើងសួរឯងតែមួយទេ ឯងគិតបែបណាទៅលើលោកចន?»មិនចាំបាច់និយាយមិនចាំបាច់គិតច្រើនអ្វីដែលគេដឹងនិងចង់ដឹងនោះគឺអារម្មណ៍របស់ថេយ៉ុង។
«អារម្មណ៍យើងបែបណាទៅលើគេវាសំខាន់ដែរមែនទេបើយើងមានគូរដណ្ដឹងរួចទៅហើយ?»មិនថាស្រលាញ់រឺអត់ទេវាមិនសំខាន់ឡើយព្រោះគេដឹងខ្លួនច្បាស់ថាគេមិនមានសេរីភាពគ្រប់គ្រាន់ក្នុងការនិយាយនិងបញ្ចេញអារម្មណ៍ពិតនោះទេ។
«គូរដណ្ដឹងក៏អាចផ្ដាច់ពាក្យបានមិនអញ្ចឹង?»រឿងគូរដណ្ដឹងនេះថេយ៉ុងក៏បានប្រាប់គេដូចគ្នាប៉ុន្តែទៅខ្វល់ច្រើនធ្វើអ្វីបើថេយ៉ុងមិនបានស្រលាញ់គូរដណ្ដឹងផងនោះ គូរដណ្ដឹងត្រឹមតែជាពាក្យរបស់ចាស់ៗនិយាយគ្នាមិនមានកម្មវិធីភ្ជាប់ពាក្យអ្វីយកជាការនោះទេ។
«ឯងក៏ដឹងថានោះជាសន្យាប៉ារបស់យើង យើងមិនចង់អោយគាត់ខកបំណងនិងមានអ្នកនិយាយថាគាត់មិនគោរពសម្ដីនោះទេ»នោះជសការសន្យាមុនពេលដែលលោកគីមលាចាកលោក ស្រលាញ់រឺមិនស្រលាញ់វាមិនសំខាន់ដល់លោកប៉ាគេឡើយគេមិនចង់អោយគាត់ខកបំណងទេ។
«ពេលនោះគាត់គ្រាន់តែខកសម្ដីមួយពេលក៏ថាបាន យើងថាបើគាត់ដឹងពីរឿងថ្ងៃខាងមុខបែបណាគាត់និងមិនប្រើការសន្យានោះឡើយ»ប៉ាម៉ាក់សុទ្ធតែស្រលាញ់និងចង់អោយកូនល្អចង់អោយកូនជួបអនាគតល្អប៉ុន្តែពេលខ្លះគាត់ខកមួយពេលព្រោះគាត់មិនអាចដឹងទេថាថ្ងៃខាងមុខវាបែបណា ពាក្យសន្យានេះកំពុងតែចងរិតសេរីភាពរបស់ថេយ៉ុងហើយប៉ុន្តែគេជឿលើជុងហ្គុកថានិងអាចនាំថេយ៉ុងចេញពីចំណងនេះបាន។
«យ៉ាងណាវាហួសទៅហើយបកក្រោយមិនបានទេ»
«បានហើយៗ..យើងនាំឯងនិយាយរឿងពិបាកចិត្តច្រើនហើយកុំខ្វល់ច្រើនពេកអីបណ្ដោយខ្លះទៅ»ជីមីនញញិមឡើងបន្តឹចកែសម្រួលស្ថានការឡើងវិញមើលទៅទឹកមយខថេយ៉ុងមិនសូវល្អទេគេប្រាកដជាគិតច្រើនពីរឿងនេះបើនិយាយទៀតថេយ៉ុងយំជាមិនខាន។
«ចុះរឿងប្រឡងនោះ?»គេក៏មិនចង់និយាយរឿងនោះទៀតដែរនិយាយហើយកាន់តែខ្វល់ចិត្ត។
«ឯងត្រៀមមើលមេរៀនទៅពីរសប្ដាហ៍ទៀតត្រូវប្រឡងMidtermហើយ»ជីមីន
«យើងដឹងហើយ»ពួកគេទាំងពីរនៅបន្តជជែកគ្នាលេងនិងដើលេងជាមួយគ្នារហូតដល់ម៉ោង9យប់ទើបបំបែកគ្នាដោយជីមីនទៅគេងនៅខន់ដូរបស់គេឯថេយ៉ុងក៏ត្រូវត្រឡប់ទៅភូមិគ្រិះវិញ។
មកដល់ភូមិគ្រិះវិញថេយ៉ុងក៏ឡើងទៅបន្ទប់ភ្លាមតែម្ដងមិនបាននៅនិយាយជាមួយម៉ាក់និងបងស្រីរបស់គេច្រើននោះទេ មកដល់បន្ទប់ក៏សាកថ្មទូរស័ព្ទព្រោះវារលត់តាំងពីល្ងាចរៀបចំរួចទើបចូលទៅសម្អាតខ្លួនដូចជារាល់ដង។
«ស្លាប់រឺអត់ទេយើង?»ចេញពីបន្ទប់ទឹកមកវិញទាញទូរស័ព្ទមកមើលធ្វើអោយគេហាមាត់តែម្ដងជុងហ្គុកខលមកគេមិនក្រោម20ដងទេនៅមានឆាតមកថែមទៀត។
«គេខឹងយើងរឺអត់?»ថេយ៉ុងដើមកគេងនៅលើគ្រែទាំងស្ទាក់ស្ទើរក្នុងចិត្តមិនដឹងថាគូរខលទៅជុងហ្គុកវិញរឺអត់ ចិត្តមួយខ្លាចថាជុងហ្គុកខឹងអន់ចិត្តនិងគេព្រោះថ្ងៃនេះពួកគេមិនទាន់បានជួបគ្នានោះទេខលមកក៏មិនលើកឆាតហើយក៏មិនតបថែមទៀតបើគេជាជុងហ្គុកវិញប្រាកដជាខឹងដាច់ក្បាលដាច់កន្ទុយហើយ។សូមរងចាំភាគបន្ត...🥀