ភាគទី២

299 3 0
                                    

     បន្ទាប់ពីស្រុះស្រួលគ្នារួចរាល់ ពួកគេក៏បំបែកក្រុមគ្នាទៅផ្ទះរៀងៗខ្លួន។
«ហ្វីល!!»សម្លេងហៅស្របនឹងដៃមនុស្សប្រុសម្នាក់ដាក់លើស្មាតូចពីខាងក្រោយ។ហ្វីលងាកទៅក្រោយក៏ឃើញថាគឺជាថេយ៍ហូនឹងឯង។
«ហ៊ឹស?!»នាងតូចក្រហឹមតប
«ពេលទៅដើរលេងជិះជាមួយគ្នាអត់?»កម្លោះសួរឡើងទៅនាងក្រមុំ ពេលពួកគេឈរជិតគ្នាបែបនេះទើបយើងដឹងថារូបរាងរបស់ពួកគេខុសគ្នាខ្លាំងកម្រិតណា ហ្វីល ត្រឹមជាមនុស្សស្រី គីឡូ ៤៦ កម្ពស់ ១:៦៧ cm ប៉ុណ្ណោះ ដល់ចំណែកឯ ថេយ៍ គេកម្ពស់ដល់ទៅ ១:៨៣ cm ទើបធ្វើឲ្យ ថេយ៍ ធំជាងហ្វីលសឹងតែ៣ដងទៅហើយ។
«ក្រែងពួកយើងជិះឡានទៅទាំងអស់គ្នាស្រាប់តើ ឬមិនមែនទេ?! »ក្រែងពួកគេនិយាយគ្នារួចហើយតើថានឹងជិះឡានរបស់ វ៉ូយ៉ុន ទៅជាមួយគ្នានោះ?
«អម្បាញ់មិញក៏មែន!តែពេលនេះមិនមែនទេ អាយ៉ុន វាថាឡានមួយនោះត្រូវប៉ារបស់វាបើកទៅធ្វើការចុះតាមខេត្តជាមួយក្រុមការងាររបស់គាត់បាត់ហើយ»។
«ចុះម៉េចក៏យ៉ុនអត់ប្រាប់ក្នុង Group ហ្មងទៅ?» មែនហើយ Group សមាជិកទាំង១០នាក់របស់ពួកគេក៏មាន។
«ចុះបើវាមកប្រាប់យើងឲ្យយើងដើរប្រាប់គ្រប់គ្នា!យ៉ាងម៉េចហែងអត់ជឿគ្នាមែន?!ខឹង!! »ថេយ៍ និយាយទាំងមុខជូបែបអន់ចិត្ត នរណាមិនខឹង គេខំរត់មកប្រាប់នាងឡើងមុនគេ តែនាងបែរជាមិនជឿ?!
«នែ៎!អាថេយ៍ វាល្មមៗបានហើយ!កុំមកធ្វើទឹកមុខអីបែបនេះដាក់យើង!មើលមាឌរបស់ឯងផង គ្នានេះវាពិបាកទទួលយកណាស់ »ហ្វីលវ៉ៃគេមួយដៃលាន់ផឹប នាងស្អប់អាមិត្តរបស់នាងម្នាក់នេះសម្បើមណាស់ ពូកែណាស់អាខាង ងរ អន់ចិត្ត ចង់គេលួងហ្នឹង។
«នរណាឲ្យហែងមិនជឿយើងធ្វើអី?! »ថេយ៍នៅមិនទាន់បាត់ងរនៅធ្វើមុខជូរគេចភ្នែកចេញមិនសម្លឹងមុខរបស់ ហ្វីល។
«នោះជាអតីតកាលតើ បច្ចុប្បន្នគ្នាជឿឯង!បំភ្លេចអតីតកាលនោះចោលទៅ ហិហិ!»ហ្វីលសើចហិហិបញ្ចេញធ្មេញសស្ញាចព្រមទាំងលើងដៃវ៉ៃខ្នងគេតិចៗ។
«ល្អៗ!» ថេយ៍ញញឹមតប ព្រមទាំងលើកដៃម្ខាងរបស់គេក្រសោបស្មារបស់នាងដើរទៅមុខ។ការពិតទៅគេមិនបានទៅងរអីនោះទេ គ្រាន់តែគេចូលចិត្តលេងជាមួយនាងបែបនេះប៉ុណ្ណោះ។
ពួកគេជាមិត្តនឹងគ្នាយូរណាស់មកហើយគឺតាំងពីពួកគេរៀនឆ្នាំទី១មកម៉្លេះ រាប់ថាបានប្រហែលជា៤ឆ្នាំដែរហើយ ប៉ុន្តែជិតស្និតគ្នាសម្បើមណាស់ ពិសេសពេលនិយាយពាក់ព័ន្ធនឹងប្រុសស្អាត(⁠ ͡⁠°⁠ᴥ⁠ ͡⁠°⁠ ⁠ʋ⁠)។
🤍🩵

ជម្រៅបេះដូង🩵Where stories live. Discover now