ភាគទី១១

207 6 0
                                    

ម៉ោង៤ល្ងាច
ធ្មេចបើកៗ ថៃ្ងក៏ជិតនឹងលិចបាត់ទៀតទៅហើយ ខណៈពួកគេទាំងអស់គ្នាក៏កំពុងតែរៀបចំឥវ៉ាន់ ដើម្បីទៅស្នាក់នៅឯសណ្ឋាគារដោយហេតុថាតាមឧតុនិយមនៅថ្ងៃនេះ អាចនឹងមានភ្លៀងផ្គររន្ទះម្ដងទៀត ហើយព្រោះមិនចង់ឲ្យពិបាក ទើបពួកគេសម្រេចទៅគេងឯសណ្ឋាគារជំនួសវិញ។
ពេលនេះ ហ្វីលកំពុងរៀបចំឥវ៉ាន់របស់នាងនៅក្នុងតង់ តែក៏រៀងប្លែកចិត្តបន្តិច ព្រោះថាមិនបានឃើញថេយ៍ទាល់តែសោះ តាំងពីថ្ងៃនៅឯទឹកជ្រោះនោះមកម៉្លេះ មិនដឹងថាគេបាត់ទៅណានោះឡើយ។
អង្គុយគិតបណ្ដើររៀបចំបណ្ដើរ លុះមិនយូរប៉ុន្មាននាងក៏រៀបឥវ៉ាន់រួចរាល់ ទើបហ្វីលរហ័សបម្រុងលើកឥវ៉ាន់របស់ខ្លួនដើម្បីទៅដាក់លើឡាន។
«ចាំយើងអ្នកលើក~»សម្លេងមនុស្សប្រុសលាន់ក្បែរត្រចៀកហ្វីល តែក៏មិនធ្វើឲ្យនាងប្លែកចិត្តដែរ ព្រោះនាងស្គាល់ច្បាស់ថាជាសំឡេងរបស់នរណា។
«អាថេយ៍~ហែងទើបមកពីណា~?» ហ្វីល សួរទៅថេយ៍ដែលកំពុងតែលើកកាតាបរបស់នាងដាក់លើស្មារបស់គេ។
«មានទៅណា~»ថេយ៍តប
«ចុះម៉េចក៏មិនឃើញ~?»
«ដើរលេងហ្នឹងហា៎~»
«ដើរលេងនៅ...»នាងបម្រុងសួរ
«ឯងចង់នៅយូរដល់ណាទៀត~យើងចាប់អុកទៀតឥឡូវហ្នឹង~»មិនចង់ឲ្យហ្វីលសួរនាំច្រើន ទើបថេយ៍បោះសម្ដីយ៉ាងច្រឡឺម ធ្វើឲ្យផ្ទៃមុខរបស់ហ្វីលឡើងក្រហមព្រោះតែអៀន។
«អាឡប់~»ហ្វីលជេរគេមួយម៉ាត់មុននឹងដើរបង្ហួសថេយ៍ ដើម្បីចេញពីតង់ ស្របពេលដែលថេយ៍បានតែញញឹម និងក្រហឹមក្នុងបំពង់កពេលឃើញផ្ទៃមុខអៀនឡើងក្រហមរបស់ហ្វីលមុននេះ។
សណ្ឋាគារ
ម៉ោងប្រមាណជា៥ល្ងាចពួកគេក៏បានមកដល់សណ្ឋាគារដែលពួកគេបានកក់នោះ ខណៈម្នាក់ៗក៏នាំគ្នាចែកបន្ទប់គ្នាគេងតែម្ដង ណាមួយពួកគេក៏ហត់ហើយដែរចង់ងូតទឹក ជម្រះខ្លួន។ប៉ុន្តែលើកនេះមិនដូចជាលើកមុនទេ ហ្វីលមិនបានប៉ះបន្ទប់ជាមួយថេយ៍ នោះឡើយ គឺនាងប៉ះបន្ទប់ជាមួយម៉ារីម្ដងវិញ។
«នាំគ្នាងូតទឹកងូតអីទៅ ម៉ោងប្រហែល៨នាំគ្នាចុះដើរលេងត~»វូយ៉ុនដែលជាអ្នកដឹកនាំក្រុមដើរលេងក៏ចាប់និយាយឡើងពេលពួកគេចែកបន្ទប់គ្នាគេងរួចរាល់។
«ក្រែងឧតុនិយមថាភ្លៀងនោះអី~»ហ្វីលលាន់មាត់
«អឺមែនហ្នឹង~គ្នាភ្លេច~»វូយ៉ុនតបទាំងសើចស្ញេញ ស្របនឹង ថេយ៍ដែលនៅឈរពីក្រោយខ្នងវូយ៉ុនក៏ចាប់ផ្ដើមអន់ចិត្តទៀតទៅហើយ ពេលបានឃើញគេញញឹមញញែមរកគ្នាបែបនេះនោះ។
«បើចឹងពួកយើងចាំចុះមកញ៉ាំបាយជុំគ្នាម៉ោងម៉ាន?» ម្នាក់ទៀតនិយាយ ព្រោះគិតថាពួកគេក៏នឹងត្រូវញ៉ាំជាមួយគ្នាដដែល។
«អឹម....ម៉ោង៧ទៅចឹង?»
«អឺ...ចឹងក៏បាន~»
«តែយើងអត់ចុះមកញ៉ាំទេណា~»ហ្វីលនិយាយឡើង ព្រោះនាងដូចជាមានអារម្មណ៍មិនទាន់បាត់ឆ្អែតនឹងអាហារថ្ងៃត្រង់នៅឡើយផង។
«ម៉េចចឹង?» វូយ៉ុនឆ្ងល់ក៏សួរ
«ក៏គ្មានអីទេ ដោយសារចង់សម្រកទម្ងន់ហ្នឹងអី~» ហ្វីលក៏ចេះតែឆ្លើយ តាមពិតនាងមិនទៅចង់សម្រកអីទេ ដូចដែលនាងថាចឹង គឺនាងមិនទាន់បាត់ឆ្អែតនៅឡើយ។
«នៅចង់ស្គមដល់ណាទៀត រាងសល់តែមួយក្ដាប់ដៃទៅហើយ~» វូយ៉ុននិយាយឡើង ខណៈពេលដែលហ្វីលបានតែញញឹមតប
«បានហើយ~ទៅហើយណា~ »ហ្វីលខ្ជិលនៅយូរក៏សុំលាទៅមុន ខណៈអ្នកផ្សេងក៏បំបែកក្រុមគ្នាទៅបន្ទប់រៀងៗខ្លួនដែរ។
ក្នុងបន្ទប់
«ហ្វីលហា៎~គ្នាចុះទៅក្រោមមួយភ្លែតណា៎~»ម៉ារីឧទានឡើងទៅកាន់ហ្វីលដែលកំពុងដេកនៅលើពូកចុចទូរសព្ទ។
«ហ៊ឺ..ឯងចង់ទៅណា?» ហ្វីលនឹកឆ្ងល់ព្រោះពួកគេទើបតែឡើងមកមិនទាន់បាន៣០នាទីស្រួលបួលនៅឡើយទេ។
«ឃ្លានផឹកអីត្រជាក់ៗហ្នឹងហា៎ ទើបចង់ចុះទៅទិញមួយភ្លែត ឯងចង់ផឹកអីអត់?» ក្រមុំរូបស្រស់តបសំនួររបស់ហ្វីល នាងពិតជាឃ្លានពិតមែន មេឃស្រទុំរកភ្លៀងតែនាងបែរជាឃ្លានរបស់អីត្រជាក់ៗទៅវិញ។
«អ៎ៗ!ឥឡូវទិញកូកាឲ្យមួយកំប៉ុងមកណា៎~»ហ្វីលស្នើសុំទៅម៉ារី ខណៈនាងក៏ងើបខ្លួនឈោងយកឃីកាត(Key card)នៅលើតុក្បែរគ្រែឲ្យទៅម៉ារី។
«នេះ!ពេលឯងចេញទៅ ចាក់សោម៉ងទៅ យើងចង់ចូលងូតទឹកបន្តិចខ្លាចពេលឯងមក ឯងគោះទ្វារហើយយើងមិនឮ~»ហ្វីលហុចសោរទៅឲ្យម៉ារី។
«អឹមៗ!ចឹងយើងទៅហើយ~ »ម៉ារីទទួលសោរហើយក៏ចាកចេញទៅ ទុកឲ្យតែហ្វីលនៅក្នុងបន្ទប់តែម្នាក់ឯង ខណៈហ្វីលក៏មិនបានរងចាំអីយូរដែរ ដូចនាងនិយាយអ៊ីចឹង នាងចង់ងូតទឹក ជាហេតុគ្រាន់តែម៉ារីចេញផុត ហ្វីលក៏រើកាតាបរបស់នាង យកកន្សែងដើម្បីចូលងូតទឹកមិនចាំយូរ។
ក្រាក!!
ហ្វីលបើកទ្វារបន្ទប់ទឹករួចរុញខ្លួនចូលទៅខាងក្នុង បន្ទប់នេះស្អាតគួរសម ត្បិតថាជាសណ្ឋាគារដែលនៅជាយក្រុង តែបន្ទប់ទឹកក៏រាប់ថាស្អាត និងមានរបៀបគ្រាន់បើដែរ មានបង្គន់ មានឡាបូលុបមុខ មានកន្លែងងូតទឹកផ្កាឈូក សូម្បីតែអាងត្រាំទឹកក៏មានដែរ នេះមកទាំងព្រមតែម្ដង។
ហ្វីលបន្តបោះជំហានចូលទៅខាងបន្តទៀត រួចក៏ទៅឈរនៅមុខឡាបូលុបមុខសម្លឹងរាងកាយននលគោករបស់ខ្លួនពីក្នុងកញ្ចក់ ឃើញថាមានស្នាមជាំដុបៗជាប់មិនតិចប៉ុន្មាន ជាពិសេសគឺនៅលើដើមទ្រូងរបស់នាង។នាងលើកដៃប៉ះស្នាមទាំងនោះតិចៗ ខណៈខួរក្បាលក៏នឹកដល់សកម្មភាពដែលបានកើតឡើងរវាងនាង ហើយនិងមិត្តរបស់នាងនោះឯង ឲ្យនាងធ្វើយ៉ាងម៉េចទៅ?គ្រប់យ៉ាងវាជ្រុលដើរដល់ផ្លូវនេះបាត់ទៅហើយ។
«ហ៊ឹស!!!»ហ្វីលដកដង្ហើមធំបន្តិច ក៏បង្វែរខ្លួនពីកញ្ចក់ រួចដើរបង្ហួសខ្លួនចូលទៅក្រោមទឹកផ្កាឈូក និងបន្តដោយឈោងដៃទៅបើកទឹក ឲ្យទឹកស្រក់ធ្លាក់ចុះមកលើរាងកាយរបស់នាងរហាច។
រំលងមួយសន្ទុះធំ បន្ទាប់ពីដុសក្អែលអីរួចរាល់អស់ ហ្វីលក៏ងាកបង្វែរខ្លួនបំណងបម្រុងមកឈោងយកសាប៊ូដើម្បីទៅដុសខ្លួន និងអាលបានបញ្ចប់ការងូតទឹករបស់នាង តែវាក៏បែរជាត្រូវភ្ញាក់សឹងតែរអិលជើងដាច់ផ្ងារព្រោះតែវត្តមានមនុស្សដែលនាងនឹកស្មានមិនដល់។
«អា-អាថេយ៍??!»ហ្វីលភ្ញោចសំនួរឡើងបែបមិនចង់ជឿនឹងភ្នែក នេះគេចូលមកតាំងពីពេលណា?ម៉េចក៏នាងមិនដឹង?
«អឺ~គឺយើងហ្នឹងឯង~»ថេយ៍ឆ្លើយមកដោយធម្មតាឈរក្រពាត់ដៃក្រពាត់ជើងផ្អែកនឹងជញ្ជាំងដូចគ្មានរឿងអីកើតឡើង។
«ឯង-ឯងចូល-ចូលមកតាំងពីពេលណា-ណា?» ហ្វីលហាក់ដូចជាមិនចង់ជឿនឹងភ្នែក ទើបទៅជាត្រដិតភ្លាមៗ ម៉េចក៏គេអាចចូលមកដោយនាងមិនដឹងអីទាល់តែសោះ?មិនមែនខ្មោចលងនាងឯណាមែនទេ?
«មិនដឹងពិតមែនហេស៎?ហើយឯងនៅស្មឹងស្មាតទៅដល់ណាទើបគេចូលមកមិនដឹងអីបែបនេះ?ឬក៏កំពុងនឹកដល់អាយ៉ុន?»ថេយ៍បោះសម្ដីសួរនាង តែគ្រាន់តែរំឮកដល់យ៉ុនគេខឹងបន្តិចភ្លាម។
«ពិត-ពិតជាថេយ៍មែនឬ?»មិនបានខ្វល់ពីសម្ដីថេយ៍ឯណា ក្នុងខួរក្បាលរបស់ហ្វីលពេលនេះគឺមានតែពាក្យថានាងកំពុងត្រូវខ្មោចលងប៉ុណ្ណោះ។
«បើមិនមែនយើង ក៏ជាអ្នកណា??»
«.....»
«ឬថាយើងជាខ្មោច?»
«.....»ហ្វីលបើកភ្នែកធំៗព្រោះនាងពិតជាគិតបែបហ្នឹងមែន។
«នាងឆ្កួត!ខ្មោចណាសង្ហាដូចយើងនោះ~?»
«ពិត-ពិតមែន?»
«ចង់ឲ្យយើងចាប់អុកពិសោធន៍ទេ?»
«មិនបាច់ទេ យើងជឿហើយ!» ហ្វីលស្រែកប្រកែកភ្លែតគ្រាន់តែឮបែបនេះ នាងដឹងច្បាស់១០០ភាគរយហើយថាគេជាថេយ៍ពិតមែន ទើបនាងដកចិត្តភ័យខ្លាចអម្បាញ់មិញចោលខ្ទិច។
«តែ...អេស៎?ចុះនេះឯងចូលមកធ្វើអី?យើងកំពុងតែងូតទឹកណា៎!» ហ្វីលស្រែកម្ដងទៀតពេលនឹកដល់ថាពេលនាងកំពុងតែងូតទឹក ឈរស្រាតនៅឡើយទេ ដែលសំខាន់គេអាចចូលមកតាមណា?ហើយគេចូលមកធ្វើអី?
«ដឹងហើយថាកំពុងងូតទឹក មានថាឯងកំពុងញ៉ាំបាយមកពីណា?»
«ចុះម៉ារីនោះ?»
«នាងចេញទៅក្រៅបាត់ហើយ~កូការបស់ឯងរលាយក្លាយជាទឹកទន្លេអស់ហើយទេដឹង ចូលងូតទឹករាប់ម៉ោង» ថេយ៍និយាយ តែភ្នែកមិនបានសម្លឹងមើលមុខរបស់ហ្វីលទេ គឺសម្លឹងតែដើមទ្រូងធំយោលយោកនោះប៉ុណ្ណោះ ទាក់ទាញខ្លាំងណាស់។
«ចឹងក៏ចឹង~ហើយឯងនៅធ្វើអីទៀត?ឆាប់ចេញទៅ!យើងត្រូវការងូតទឹក~»ហ្វីលគំហគថេយ៍បែបមុខក្រហមអៀន លោកអើយអម្បាញ់មិញនាងឈរដុសក្អែល អង្អែលដៃអង្អែលជើងនោះ គេឃើញអស់ហើយមែនទេ?
«ចុះមិនងូតបន្តទៅ~នរណាឃាត់ឯង?» ថេយ៍បោះសម្ដីគួរឲ្យចង់ធាក់ទៅកាន់ហ្វីល ទាំងទឹកមុខច្រឡឺមបង្ហាញឡើងមកច្បាស់ៗ។
«ឯងឡប់មែនទេ ទើបមកឈរមើលអ្នកដទៃងូតទឹកបែបនេះ?» ហ្វីលខឹងផងអៀនផងឡើងក្រហមមុខក្រហមមាត់អស់ ខំលើកដៃបិតបាំងទ្រូងទ្រលុកទ្រលន់ និងកុលាបស្រស់របស់ខ្លួនយ៉ាងអាម៉ាស់។
«មិនបាច់បាំងទេ យើងធ្លាប់ឃើញអស់ហើយតើ~ ទាំងប៉ះ ទាំងថើប ទាំងលិត ទាំងអង្អែល~មិនថាចឹងមែនអត់~?» ដោយឃើញហ្វីលខំបិតបាំង ទើបថេយ៍បោះសម្ដីមួយខ្សែយ៉ាងស៊ីជម្រៅទៅកាន់ហ្វីល ធ្វើឲ្យហ្វីលកាន់តែក្រហមមុខខ្លាំងទៅៗ គេទៅធ្វើអីមកទើបសម្ដីចាក់ទឹកមិនលេចបែបនេះ?
«អា-អាឡប់!!» មិនដឹងនិយាយថាម៉េចទើបនាងបានតែស្រែកជេរ រូចក៏ដើរចេញពីទឹកផ្កាឈូកឈោងទៅរកកន្សែងពោះគោ។
«មិនទាន់ដុះសាប៊ូឯណាមិនចឹង?អម្បាញ់មិញឯងប្រុងឈោងសាប៊ូមែនទេ?» ថេយ៍រត់មកពាំងពីមុខហ្វីលមិនឲ្យយកកន្សែងបាន។
«.....»មែនហើយបែបហ្នឹងពិតមែន តែពេលនេះមិនបាច់ដុសសាប៊ូស្អីទៀតទេ។
«លែងដុស.លែងអីហើយ!ជៀសចេញ!!!» ហ្វីលប្រើដៃរុញទ្រូងរបស់ថេយ៍ចេញ តែបែរជាត្រូវថេយ៍ចាប់ជាប់។
«យ៉ាងម៉េច?មិនហ៊ានដុស ឬខ្មាស់យើង?»
«នរណាទៅខ្មាស់ឯង?» ហ្វីលនិយាយទាំងងាកមុខចេញ ក៏ខ្មាស់ពិតមែនហ្នឹងហើយ។
«បើមិនខ្មាស់យើងទេ ឆាប់ដុសទៅ~ »គេនិយាយព្រមទាំងហុចដបសាប៊ូឲ្យទៅនាង។
«អត់!!»
«អា៎?!!!» ហ្វីលស្រែកឡើងភ្ញាក់ពេល ត្រូវថេយ៍ចាប់បង្វែរខ្លួនរបស់នាងឲ្យបែរខ្នងដាក់គេ។
«បើមិនដុសខ្លួនឯងទេ ចាំយើងយើងអ្នកដុសឲ្យ~»

Jinaa 🫣🤍

ជម្រៅបេះដូង🩵Where stories live. Discover now