ភាគទី៥

207 2 0
                                    

ឈូ!!!
«អឺ...ភ្លៀង...»ថេយ៍លាន់មាត់
«ពិតជាស៊យមែនហើយ មកភ្លៀងអីពេលនេះ» ហ្វីលរអ៊ូ យ៉ាប់មែនហើយ ថាមកបោះតង់ឲ្យសប្បាយហើយមេឃបែរជាមកភ្លៀង នេះសំណាងហើយ ដែលតង់ពួកគេជាប្រភេទតង់ដែលមានគុណភាពការពារការជ្រាបទឹកបានល្អនោះ។
«យ៉ាងម៉េចខ្លាចរងារមែន?បើរងារគេងឱបយើងបាន~» ថេយ៍និយាយឡើងយ៉ាងច្រឡឺម
«បានហើយគេងទៅ ជ្រេញហែងសម្បើមណាស់!»
    បន្ទាប់ពីផ្ចាញ់សម្ដីគ្នារួចរាល់ពួកគេក៏នាំគ្នាគេងក្នុងតង់មួយនោះ តង់មួយនោះវាធំល្មមម្រាប់គេងពីរនាក់បានយ៉ាងងាយ នៅមានអំពូលភ្លើងពងមានដែលពួកគេបើកនោះទៀត ពិតជារ៉ូមែនតិចដល់ហើយ។
     ម៉ោងប្រមាណជា១១កន្លះយប់ មេឃក៏មិនទាន់រាំងភ្លៀង តែក៏សំណាងដែលវាគ្រាន់តែភ្លៀងតែមិនមានខ្យល់បោកបក់អ្វី។ខណៈ ហ្វីល ឯណេះក៏គេងមិនទាន់លក់ប្រហែលជាប្លែកកន្លែងហើយ។
«អាថេយ៍...ហែងគេងនៅ?»ហ្វីល យកដៃប៉ះខ្នងអ្នកដែលគេងបែរខ្នងដាក់នាងនោះ និងហៅគេតិចៗ ក្រែងលោថាគេមិនទាន់គេងដូចជានាងដែរ។
«យ៉ាងម៉េច?»ថេយ៍តប
«គឺ...»
«ឬមួយថា..ការដែលឯងមកកេះយើងនេះ ក៏ដើម្បីចង់ធ្វើរឿងនោះ~»ថេយ៍ចង់សម្ដៅរឿងដែលពួកគេនិយាយមុននេះ
«ចុះបើចង់ធ្វើមែន ប្រដាប់របស់ឯងហ្នឹង អាចធ្វើកើតដែរអត់~?» ហ្វីលតបបែបមិនចាញ់
ផឹប!!
«អា៎..!?» ហ្វីលឡើងភ្ញាក់ ពេលគេរុញនាងឲ្យគេងផ្ងារខណៈខ្លួនរបស់គេឡើងសង្គ្រប់លើនាងជាប់
«ចង់ពិសោធន៏ទេ ថាកើតឬអត់?»
«អាថេយ៍...អឹមមម???» ហ្វីល បើកភ្នែកធំៗទាំងភ្ញាក់ផ្អើលព្រោះតែភ្លាមៗ ស្រាប់តែ ថេយ៍ បានទម្លាក់បបូរមាត់ចុះមកបឺតជញ្ជក់បបូរមាត់នាង។ថេយ៍ ប្រើបបូរមាត់របស់គេបឺតជញ្ជក់បបូរមាត់ទន់ក្រមឹបនោះតិចៗខណៈភ្នែករបស់គេសម្លឹងចំកែវភ្នែកនាងទាំងឌឺ។ថេយ៍នៅតែបន្តជញ្ជក់មាត់របស់ហ្វីល ហាក់ដូចជាញៀន ខណៈហ្វីលបានត្រឹមតែក្រហឹមក្នុងបំពង់កពេលគេថើបបំបិតមាត់ និយាយស្ដីអីក៏មិនបាន។
«អ្ហឺស!អាថេយ៍...ម៉េចក៏ថើបយើង?» គ្រាន់តែថេយ៍ដកបបូរមាត់ចេញ ហ្វីលក៏រហ័សរុញគេចេញភ្លាមដូចគ្នា រួចក៏ប្រញាប់សួរគេភ្លែត មែនហើយ ម៉េចក៏គេថើបនាង ក្រែងគេជាហ្គេយ៍មែនទេ?
«......»ថេយ៍មិនតបគ្រាន់តែញញឹមសម្លឹងមើលមុខនាង សម្លឹងមើលបបូរមាត់ដែលគេបានជញ្ជក់អម្បាញ់មិញ វាផ្អែមដល់ហើយ។
«ក្រែងឯងជាហ្គេយ៍ មិនមែនឬ?ម៉េចក៏មកថើបមនុស្សស្រីទៅវិញ?» ឃើញថាថេយ៍មិនតប នាងក៏សួរបន្ថែម ទាំងក្នុងចិត្តហាក់ដូចជាមិនសូវស្រួលប៉ុន្មាន។
«យើងមានដែលនិយាយពីអង្កាល់ថាយើងជា ហ្គេយ៍?មានដែលនិយាយពីអង្កាល់ថាយើងស្រឡាញ់មនុស្សប្រុស?» មែនហើយ គេមិនដែលតាំងខ្លួនឯងថាស្រលាញ់ប្រុសទេ គ្រប់យ៉ាងគឺសុទ្ធតែមិត្តរបស់គេគិតដោយខ្លួនឯងទាំងអស់។យ៉ាងម៉េចគ្រាន់តែគេចូលចិត្តមើលមនុស្សប្រុសសង្ហាក៏ថាគេស្រលាញ់ប្រុសទៅហើយឬ?គេគ្រាន់តែមើលដើម្បីតែងខ្លួនឲ្យសង្ហាដែរទេតើ។
«ឯងចង់បានន័យថា....»
«បានន័យថា យើងមិនមែនហ្គេយ៍ យើងជាប្រុសចំតួ...»
«អឹមមម» ជាម្ដងទៀតដែលហ្វីលថ្ងូរក្នុងបំពងក ខណៈពេលដែលថេយ៍ឱនជញ្ជក់បបូរមាត់ទន់ម្ដងទៀត តែម្ដងនេះមិនដូចជាលើកមុន លើកនេះថេយ៍បានសូកអណ្ដាតរបស់គេចូលទៅពពាក់ពពូនជាមួយអណ្ដាតតូច គេជញ្ជក់បឺតខ្លាំងៗ ស្របពេលដែលហ្វីលលើកដៃរុញទ្រូងគេចេញ តែនាងរុញមិនទៅសោះទ្រូងរបស់ថេយ៍រឹងដូចដង្កាប់អ៊ីចឹង។
«អា..អាថេយ៍...អឹមម.....»សម្លេងបឺតជញ្ចក់លាន់ពេញតង់ ពេលថេយ៍ហាក់ដូចមិនចង់ចប់នៅបឺតបបូរមាត់ក្រមឹបមិនឈប់អណ្ដាតប្រឹងគ្រលាស់  បបូរមាត់ប្រឹងត្របាក់ ខណៈហ្វីលថ្ងូររហឹមៗ ដៃលើករុញទ្រូងគេចេញ។
«អឹមមម!!!»ហ្វីលថ្ងូរកាន់តែខ្លាំងជាងមុន ព្រោះដឹងដល់ដៃរបស់ថេយ៍លើកមកក្រសោបចង្កេះរបស់នាង បាតដៃធំរបស់ថេយ៍អង្អែលចង្កេះស្ដើងស្អាត របស់នាងតិចៗ រួចបន្ទាប់មក ថេយ៍ក៏លូកដៃរបស់គេចូលទៅក្នុងអាវយឺតពណ៌ខ្មៅរបស់ហ្វីល ស្រវាប៉ះដើមទ្រូងទន់ៗដែលលាក់ក្នុងអាវទ្រនាប់មួយជាន់ទៀត។
«អ្ហឹស!!អាថេយ៍...បានហើយ...»

🩵🤍

ជម្រៅបេះដូង🩵Where stories live. Discover now