ភាគទី៣

249 2 0
                                    

សប្ដាហ៍បន្ទាប់
ថ្ងៃទៅបោះតង់
«ហ្វីលរៀបខ្លួនរួចហើយនៅមីង?!»ថេយ៍មកចាំតាំងពីព្រលឹម ដើម្បីនាំគ្នាទៅបោះតង់ ថ្មានេះអ្នកដទៃគេទៅអស់ហើយក៏មិនដឹង គេខំមកចាំតាំងពីម៉ោង៨ ឥឡូវម៉ោងឡើងជិត៩ទៅហើយ។
«ក្មួយថេយ៍ចាំបន្តិច....»
«មកហើយៗ!ចាំប៉ុណ្ណឹងសោះក៏រអ៊ូដែរ!»សម្លេងហ្វីលស្ដីកាត់សម្ដីរបស់ម្ដាយ ធ្វើឲ្យកែវភ្នែករបស់អ្នកដែលអង្គុយចាំងាកទៅមើលម្ចាស់សំឡេង។ហ្វីល ស្លៀកឈុតជារបៀបខោខោវបោយអៀម ដោយនាងពាក្យអាវយឺតពណ៌សពីក្នុងអៀម ខណៈសក់ក៏លើកឡើងទៅលើបួងអស់ ស្របនឹងលើស្មាស្ពាយសាក់កាដូមួយពីក្រោយ រួមទាំងស្ពាយកាបូបចំហៀងតូចល្មមមួយផងដែរ។
«ស្មានតែក្លាយជាស៊ីនដឺរឺឡាហើយតើ ទើបនៅតែងខ្លួនយូរយ៉ាងនេះ តែតាមពិតនៅតែជា គីម ហ្វីឡា ដដែលសោះហ្នឹង!!» ថេយ៍បោះសម្ដីទៅកាន់រាងស្ដើងឲ្យហ្វីលក្ដៅឆេវភ្លាមមួយរំពេច។
«អាថេយ៍...ឯង!!» ហ្វីលសម្លក់ថេយ៍ថ្មែរ
«បានហើយៗ!កូនហ្វីលឲ្យល្មមៗបានហើយ ក្មួយថេយ៍គេមកចាំយូរហើយណា៎» អ្នកជាម្ដាយនិយាយដាស់តឿនកូនស្រី ក៏ដូចជាដាស់តឿនដល់ថេយ៍ដែរ ដើម្បីកុំឲ្យពួកគេនៅប្រកែកគ្នាតទៀត។
«តែវាអ្នករករឿងកូនមុនតើម៉ាក់!»ហ្វីលប្រកែកភ្លាម ព្រោះតែម្ដាយរបស់នាងកំពុងតែនិយាយកាន់ជើងអាមិត្តជើងល្អរបស់នាងច្បាស់ណាស់ គេមានបានចាំនាងយូរមកពីណា នាងតែងខ្លួនមិនដល់១ម៉ោងឯណា នេះនាងតែងខ្លួនលឿនផង បើរាល់ដងយូរជាងហ្នឹងទៀតឯណោះ។
«.....»ហ្វីលបានត្រឹមតែខ្ជិបមាត់ជាប់ ពេលងាកទៅក៏បានឃើញកែវភ្នែករបស់ម្ដាយកំពុងតែសម្លក់ខ្លួន ទើបឱនមុខចុះ តែក៏មិនភ្លេចនឹងដៀងមើលមិត្តរបស់នាងដែរ ហើយក៏មិនខុសពិតមែន គឺគេកំពុងតែញញឹម!ញញឹមឌឺនាងហ្នឹងហើយ។
«បានហើយ!ល្មមនាំគ្នាទៅហើយ~»គាត់និយាយព្រោះឃើញម៉ោងកាន់តែច្រើនដែរហើយ
«ចាសម៉ាក់~»នាងតបរួចក៏ដើរទៅក្បែរថេយ៍ វ៉ៃគេមួយដៃសងនឹងរឿងធ្វើឲ្យនាងខឹងអម្បាញ់មិញ។
«ជម្រាបលាមីង!»
«ចាស~មើល៍មើលថែគ្នាផងណា៎~!»
«បាទ!»
បន្ទាប់ពីចេញពីផ្ទះរបស់ហ្វីលពួកគេក៏ឡើងឡានសម្ដៅទៅទីតាំងកន្លែងដែលពួកគេណាត់គ្នាបោះតង់នោះ គ្មាននរណាមាត់អីទេ ព្រោះមិនទាន់បាត់ខឹងនៅឡើយ។
ម៉ោងប្រមាណ១រសៀល ហ្វីល និងថេយ៍ ក៏ទៅដល់ទីតាំងនៅលើភ្នំជាប់មាត់ទឹកមួយ ទីនេះមានទេសភាពស្រស់ស្អាតសម្បើមណាស់ ធម្មជាតិខៀវស្រងាត់ សម្លេងសត្វស្លាបយំលាន់ជីបៗ នៅមានសម្លេងទឹកហូរយ៉ាងពីរោះរណ្ដំថែមទៀត។
«ស្អាត...»ហ្វីលនិយាយតិចៗខណៈជើងក៏បោះជំហានចេញពីឡាន ភ្នែកសម្លឹងមើលទេសភាពដ៏ស្រស់ត្រកាលយ៉ាងត្រជាក់ភ្នែក។
«អាថេយ៍ហែងមកដល់ហើយហី?» វូយ៉ុនរត់ពីចម្ងាយមករកថេយ៍ដែលកំពុងតែបើកគូទឡានយកអីវ៉ាន់ចេញ
«ហ៊ី អានេះហែងឃើញអញហើយនៅសួរចឹងបានទៀត?!»មនុស្សនៅឈរឲ្យច្រងោៗ ហើយមកសួរថាមកដល់ហើយហី។
«អញដឹងហើយថាហែងមកដល់ហ៎ មកលឿនៗជួយរៀបចំគ្នានឹងអាលបានអាំងសាច់ញ៉ាំ អញឃ្លានហាស៎»
«.....»ថេយ៍មិនមាត់តែក៏ងក់ក្បាលទទួល ដោយប្រឹងប្រញាប់ដកយកឥវ៉ាន់របស់គេចេញពីគូទឡាន រួចក៏ទៅជួយធ្វើនេះធ្វើនោះជាមួយអ្នកដទៃ។

🩵🩵

ជម្រៅបេះដូង🩵Where stories live. Discover now