«នែ ពួកឯងទៅធ្វើអីក្រុមអៃJoong បានជាវាចូលមកមុខដូចជាគុំពួកឯងម្ល៉េះ» ដោយសារតែក្នុងជំរុំពេលនេះមានតែក្រុមពួកគេPhuwin មិនចាំយូរក៏សួរទៅកាន់មហាមិត្តជើងល្អរបស់ពួកគេ«មានអីធ្វើបាបពួកវាតិចតួចនិងហា»Dunk លឺPhuwinសួរបែបនេះគេនិងFourth ក៏អស់សំណើចតែក៏តបទៅPhuwinវិញថាធ្វើបាបតែបន្តិច គិតថាPhuwinជឿហេស
«ពិត បើពួកឯងធ្វើបាបតិចតួច ម៉េចក៏ពួកវាខឹងខ្លាំងម្ល៉េះ នេះដល់ថ្នាក់សុំDebat ជាមួយពួកឯងទៀតផង»Phuwin
«hahaha ចាំយើងប្រាប់»Fourth ផ្ទុះសំណើចសើចខ្លាំងៗជាមួយDunk ទើបពួកគេកៀរកររបស់Phuwinហើយក៏និយាយរៀបរាប់រឿងគ្រប់យ៉ាងប្រាប់Phuwin
«hahaha យើងពិតជាចង់នៅក្នុងហេតុការណ៍នោះណាស់ ចង់ឃើញសភាពដ៏កំសត់របស់ពួកវា»Phuwin គ្រាន់តែដឹងរឿងភ្លាមគេក៏អស់សំណើចឡើងជាមួយមិត្តរបស់គេ និយាយអោយត្រង់ចុះគេពិតជាស្ដាយដែលមិនបាននៅក្នុងហេតុការណ៍នោះ ស្ដាយអើយស្ដាយ
«ចាំពេលក្រោយសម្លាញ់ យើងនៅមានហ្គេមលេងជាមួយពួកវាច្រើនណាស់»Dunk ទះស្មារបស់Phuwinតិចៗហើយក៏វៃចិញ្ចើមដាក់Phuwinមិត្តទាំងបីក៏ញញឹមចុងមាត់ដាក់គ្នាហើយក៏នាំគ្ទៅផ្ទះ
៚ប៉ុន្មានថ្ងៃក្រោយ៚
*ពេលរសៀល*
ក្រុមDunkបាននាំគ្នាដើរចេញទៅពីថ្នាក់រៀន ដើម្បីប្ដូរខោអាវហាត់កីឡា ពេលនេះជើងរបស់Phuwin លែងអីហើយចឹងហើយគេក៏អាចចូលហាត់បានវិញធម្មតាពេលដែលក្រុមDunk កំពុងតែហាត់សមបាល់ ក្រុមរបស់Joong ក៏បានលួចចូលមកក្នុងកន្លែងទុកអីវ៉ាន់របស់ក្រុមDunk
«ជួបរបស់ពិតហើយពួកឯង»Joong បន្លឺឡើងទាំងញញឹម ឯមិត្តរបស់គេពីរនាក់ទៀតក៏ញញឹមដូចគ្នាពួកគេបានយកម្សៅពណ៍ខ្មៅដាក់ទៅលើកន្សែងជូតញើសរបស់ក្រុមDunk ហើយទាំងបីនាក់ក៏គេចខ្លួនចេញទៅ
ពេលដែលDunk Phuwin និងFourth មកពីហាត់បាល់វិញពួកគេក៏បានបើកទូររបស់ពួកគេយកកន្សែងមកជូតមុខនិងខ្លួន ដោយពួកគេមិនបានដឹងថាមានម្សៅខ្មៅនៅក្នុងនោះទេ ព្រោះតែហត់
«ហ៉ើយ អៃWin អៃFourth មុខពួកឯងម៉េចក៏ខ្មៅចឹងហា»Dunkងាកទៅមើលមិត្តក៏ឃើញថាមុខរបស់ពួកគេខ្មៅដូចយកធ្យូងមកបាតយ៉ាងចឹង
YOU ARE READING
សត្រូវក្លាយជាស្នេហ៍
Romanceជាសត្រូវនិងគ្នាតាំងពីវ័យកុមាររហូតដល់វ័យជំទង់ នៅតែមិនត្រូវគ្នា រឿងអ្វីក៏កាច់កុងគ្នា មិនថាការប្រកួតកីឡា Debat ឬក៏ស្រឡាញ់មនុស្សស្រីក៏ស្រឡាញ់មនុស្សស្រីតែម្នាក់ តែថាឈ្លោះគ្នាចុះឡើងម្នាក់ៗក៏ប្រែជាចាប់អារម្មណ៍គ្នាទាំងមិនដឹងខ្លួន ចង់ដឹងថារឿងរ៉ាវដល់សែនរញ៉ៃរញ...