៚Skip to GeminiFourth ៚
«លែងឯងអូសយើងទៅណា»មកដល់ខាងក្រោយភូមិគ្រឹះដែលស្ងាត់គ្មានមនុស្ស ព្រោះថាកន្លែងនេះវាជាកន្លែងសម្ងាត់របស់ក្រុមPond JoongនិងGemini ពួកគេបានធ្វើវាឡើងយូរណាស់មកហើយ«ចូលទៅ»Gemini បើកទ្វារនៅក្រោយដីឡើងបង្ហាញអោយFourthឃើញជណ្ដើរមួយចុះទៅក្រោម នាយបានប្រាប់អោយFourthចុះទៅតែគេមិនព្រមចុះព្រោះថាវាងងឹតគ្មានពន្លឺ
«អត់ទេ ងងឹតណាស់យើងខ្លាច»Fourthចាប់ផ្ដើមខ្លាច គេតោងដៃរបស់Geminiជាប់ ភ្នែកទាំងគូរក៏ងាកសម្លឹងឆ្វេងស្ដាំមុខក្រោយ ព្រោះងងឹត ហើយមានតែដើមឈើតូចធំ
«ចុះមក»Geminiទាញដៃរបស់Fourthអោយចុះទៅខាងក្រោមជាមួយខ្លួនមកដល់ខាងក្រោម
ទដ្ឋិភាពនៅខាងក្រោមវាខុសពីផ្លូវចុះមកខ្លាំងណាស់ ព្រោះថានៅបន្ទប់ក្រោមដីនេះពិតជាស្រស់ស្អាតខ្លាំងណាស់មានគ្រឿងប្រើប្រាស់យ៉ាងប្រណិត ហើយវាមិនងងឹតនោះទេ
«ទីនេះជាកន្លែងអីស្អាតម្ល៉េះ»Fourthគ្រាន់តែឃើញសភាពនៅក្នុងនោះភ្លាមគេក៏ប្រលែងដៃចេញពីដើមដៃរបស់Geminiហើយក៏ប្រញាប់ដើរមើលយ៉ាងត្រជាក់ភ្នែក
«ទីនេះជាកន្លែងរបស់យើងនិងអាPond អាJoongនាំគ្នាមកអង្គុយលេង»Geminiដើរទៅអង្គុយនៅលើសាឡុងសម្លឹងទៅមើលFourthដែលកំពុងតែកាន់សៀវភៅយកពីកន្លែងដាក់សៀវភៅមើលបណ្ដើរសប្បាយចិត្តបណ្ដើរព្រោះថាគេជាមនុស្សចូលចិត្តអានសៀវភៅ
«មានអ្នកណាដឹងទេ»Fourth
«ក្រៅពីយើងមានប៉ាម៉ាក់របស់អាPond » Gemini
«ឈប់សិន អាPondហេស៎ ចឹងបានន័យថាអ្នកដែលយើងឃើញមុននេះមិនមែនយើងច្រឡំទេ គឺអាPondពិតមែន»Fourthប្រញាប់យកសៀវភៅដាក់ទៅកន្លែងដើមហើយក៏បន្លឺឡើង ព្រោះថាមុននេះGeminiចាប់គេមកដោយប្រាប់ថាមនុស្សដែលគេឃើញមិនមែនPondតែពេលនេះនាយបែរជាមករបូតមាត់និយាយដោយខ្លួនឯង
YOU ARE READING
សត្រូវក្លាយជាស្នេហ៍
Romanceជាសត្រូវនិងគ្នាតាំងពីវ័យកុមាររហូតដល់វ័យជំទង់ នៅតែមិនត្រូវគ្នា រឿងអ្វីក៏កាច់កុងគ្នា មិនថាការប្រកួតកីឡា Debat ឬក៏ស្រឡាញ់មនុស្សស្រីក៏ស្រឡាញ់មនុស្សស្រីតែម្នាក់ តែថាឈ្លោះគ្នាចុះឡើងម្នាក់ៗក៏ប្រែជាចាប់អារម្មណ៍គ្នាទាំងមិនដឹងខ្លួន ចង់ដឹងថារឿងរ៉ាវដល់សែនរញ៉ៃរញ...