៚ពេលព្រឹក៚
ថ្ងៃនេះគឺជាថ្ងៃត្រឡប់ទៅវិញរបស់សិស្សទាំងអស់គ្នាម្នាក់ៗនាំគ្នាឡើងទៅអង្គុយនៅក្នុងឡានរួចជាស្រេច ឡានបានធ្វើដំណើរចេញពីសណ្ឋាគារដែលពួកគេស្នាក់នៅដើម្បីធ្វើដំណើរទៅកាន់ Bangkok«អៃPond នំចែកគ្នាស៉ី»JoongនិងGeminiបានដើរចេញពីកន្លែងអង្គុយរបស់ពួកគេរៀងខ្លួនមកឈរដណ្ដើមនំដែលនៅក្នុងកាបូបPond
«បានៗ ទុកអោយអញស៉ីខ្លះផង»Pond ប្រឹងស្រវេស្រវាដណ្ដើមនំពីរបីកញ្ចប់មកទុកព្រោះខ្លាចថាសំណប់ចិត្តគេមិនមានអីញាំ
«ក៏បាន»JoongនិងGeminiកាន់នំម្នាក់3 4កញ្ចប់ដើរទៅអង្គុយនៅកន្លែងរបស់ពួកគេរៀងខ្លួន ឯPondវិញក៏ដកដង្ហើមធំមួយយ៉ាងវែង
«កើតអីរបស់បងនិង»Phuwinអោនទៅខ្សឹបសួរអ្នកជាសង្សារ ឯPondវិញគ្រាន់តែឃើញសំណប់ចិត្តគេបារម្ភពីគេចឹងគេក៏ប្រញាប់ងាកមកញញឹមដាក់Phuwinភ្លាម
«អត់មានអីទេបាទ នេះនំ បងដណ្ដើមមិនឈ្នះពួកអានោះទេបានតែពិននិង»Pond ហុចនំដែលនៅក្នុងដៃទៅអោយPhuwin Phuwin ញញឹមអង្អែលក្បាលនាយបន្តិចហើយក៏ទទួលយកនំមកហែកញាំជាមួយគ្នា
«ចង់ស៉ីមិនប្រកាច់ទិញទេ ដើរយករបស់គេ»Dunk បន្លឺដៀមដាមទៅកាន់Joongដែលកំពុងតែអង្គុយញាំនំយ៉ាងមានក្ដីសុខនោះ
«នែ យើងដណ្ដើមរបស់អ្នកណាវាទើសស្អីឯង»Joong ងាកមកសម្លក់Dunk ទាំងមុខស្មើ នេះនៅសុខៗក៏មកចង់រករឿងឈ្លោះចឹងហេស
«យើងនិយាយចោល ឯងមានខ្លួនម្ល៉េះ»Dunk ងាកមកមើលJoongបន្តិចហើយក៏ញាក់ស្មាដាក់នាយរួចក៏ងាកមុខចេញធ្វើមិនដឹង ឯJoongនេះវិញឃើញគេធ្វើរឹកចឹងដាក់ខ្លួនក្ដៅក្រហាយឡើងញ័រសាច់ទៅហើយ គេសង្រ្គឺតធ្មេញដូចជាចង់ហក់ទៅខាំហែកស៉ីDunkទាំងរស់ចឹង
«ឯងចាំមើលណា ដល់Bangkokពេលណាឯងមិនរួចខ្លួនទេ»Joongបន្លឺឡើងក្នុងចិត្ត ហើយក៏ចាប់កញ្ចប់នំរបស់ខ្លួនគប់ទៅខាងក្រោយ
«អួយ៎ អាប្រកាច់បើមិនស៉ីក៏ប្រាប់ថាមិនស៉ី ហើយហុចអោយយើងអោយស្រួលមកវាថី បោះមកធ្វើដូចយើងនិងសត្វ»Geminiប្រញាប់រើសកញ្ចប់នំដែលអ្នកខាងមុខខ្លួនទម្លាក់មកកណ្ដាលមុខហើយក៏រអ៊ូរទាំ បើមិនញាំអោយតាមសម្រួលក៏បាន🌚
YOU ARE READING
សត្រូវក្លាយជាស្នេហ៍
Romanceជាសត្រូវនិងគ្នាតាំងពីវ័យកុមាររហូតដល់វ័យជំទង់ នៅតែមិនត្រូវគ្នា រឿងអ្វីក៏កាច់កុងគ្នា មិនថាការប្រកួតកីឡា Debat ឬក៏ស្រឡាញ់មនុស្សស្រីក៏ស្រឡាញ់មនុស្សស្រីតែម្នាក់ តែថាឈ្លោះគ្នាចុះឡើងម្នាក់ៗក៏ប្រែជាចាប់អារម្មណ៍គ្នាទាំងមិនដឹងខ្លួន ចង់ដឹងថារឿងរ៉ាវដល់សែនរញ៉ៃរញ...