«ចប់ហើយ ស្អែកអាDunkវាប្រាកដជារករឿងបងហើយ»Phuwinក្រោយឃើញPondបង្ហាញរូបនៅក្នុងLineរបស់Monyអោយមើលហើយ គេក៏ដកដង្ហើមធំហើយក៏បន្លឺឡើង«រករឿងអីរករឿងទៅសំខាន់បងមិនបានខុស បងមិនបានស្រឡាញ់ប្អូនវាផង បងត្រូវតែបដិសេធចឹងហើយ»Pondបន្លឺឡើងទាំងមិនខ្វល់ ត្រូវហើយនាយមិនខ្វល់ទេ ព្រោះនាយមិនបានខុសផងខ្លាចអីរករឿងនាយ នាយរករឿងវិញ
«បងនិយាយក៏ត្រូវ ម្យ៉ាងបងមិនបាននិយាយខ្លាំងៗដាក់នាងផង បងគ្រាន់តែប្រាប់នាងពីអារម្មណ៍របស់បងនិង»Phuwinញញឹមឡើងក្រោយគិតឃើញថាសង្សារខ្លួនពិតជាមិនបានធ្វើអីខុសដាក់Mony នោះទេ នាយនិយាយបដិសេធដោយគួរសមតើ
«កុំបារម្ភអី បងនិងមិនធ្វើអោយមានអ្នកណាដឹងពីទំនាក់ទំនងពួកយើងទេ»Pond អង្អែលក្បាលរបស់Phuwin ថ្នមៗព្រោះដឹងថាអារម្មណ៍របស់Phuwinកំពុងតែមិនសូវមូល
«អូនគ្រាន់តែភ័យខ្លាចថានិងមានរឿងអីមិនល្អ តែអូនមិនខ្វល់ទេទោះមានរឿងអីក៏ដោយអូនក៏នៅខាងបង»Phuwinអោបដៃរបស់នាយម្ខាងហើយក៏ញញឹមដាក់នាយ គេលែងខ្វល់ហើយចង់អ្នកណាដឹងមិនដឹងគេមិនខ្វល់ទេ សំខាន់គេស្រឡាញ់នាយ
៚ព្រឹកឡើង៚
/នៅសាលារៀន/«យើងមិនយល់ទាល់តែសោះថាហេតុអីទើបប្អូនយើងទៅស្រឡាញ់មនុស្សដូចវា»Dunk បន្លឺឡើងទាំងមិនយល់ក្រោយពីប្រាប់រឿងរបស់ប្អូនខ្លួនទៅអោយមិត្តៗដឹង
«ថាមិនត្រូវវាអាចនិងមានចំណុចណាមួយពិសេសទាក់ទាញប្អូនឯងទេដឹង»Fourthបន្លឺឡើង ឯDunkវិញលឺFourthនិយាយចឹងនាយក៏ងាកមកមើលមុខFourthភ្លាមៗ
«មុខវានិងហេស៎មានចំណុចទាក់ទាញ បើចំណុចទាក់ទាញរន្ទះជើងយើងជឿ»Dunk
«ឯងទៅដឹងបានយ៉ាងម៉េចថាវាគ្មានចំណុចទាក់ទាញ»Phuwinដែលអង្គុយនៅក្បែរក៏ភ្លាត់មាត់និយាយឡើងទាំងមិនដឹងខ្លួនដែលជាហេតុធ្វើអោយFourthនិងDunkងាកមកសម្លឹងមុខរបស់Phuwinយ៉ាងចម្លែកចិត្ត
«ឯងនិយាយថាម៉េចមុននិង»Fourthបន្លឺទៅកាន់Phuwinដែលកំពុងតែធ្វើខ្លួនមិនត្រូវព្រោះភ្ញាក់ខ្លួនថាច្រឡំកាន់ជើងPond
«យើងចង់និយាយថាមុខវាមិនមែនទាក់ទាញតែរន្ទះជើង កណ្ដាប់ដៃក៏ទាក់ទាញដែរ»Phuwinប្រញាប់រកលេសមកដោះសារភ្លាមៗ ឯFourthនិងDunkក៏លែងជំរិតគេបន្តដែលធ្វើអោយគេនេះធូរទ្រូងជាខ្លាំង
YOU ARE READING
សត្រូវក្លាយជាស្នេហ៍
Roman d'amourជាសត្រូវនិងគ្នាតាំងពីវ័យកុមាររហូតដល់វ័យជំទង់ នៅតែមិនត្រូវគ្នា រឿងអ្វីក៏កាច់កុងគ្នា មិនថាការប្រកួតកីឡា Debat ឬក៏ស្រឡាញ់មនុស្សស្រីក៏ស្រឡាញ់មនុស្សស្រីតែម្នាក់ តែថាឈ្លោះគ្នាចុះឡើងម្នាក់ៗក៏ប្រែជាចាប់អារម្មណ៍គ្នាទាំងមិនដឹងខ្លួន ចង់ដឹងថារឿងរ៉ាវដល់សែនរញ៉ៃរញ...