សង្សាររបស់ខ្ញុំជាឃាតករ ?

20 0 0
                                    

រំលឹកពីភាគមុន...

" អ្នកនាង May ខ្ញុំមានរឿងចង់និយាយ វាពាក់ព័ន្ធនឹងលោកប្រធាន... "
ទ្វារបន្ទប់ក៏បើកឡើង ខ្ញុំឈរនៅពីមុខសេមដើម្បីបង្ហាញថាខ្ញុំចង់ស្តាប់នូវរឿង ដែលគាត់នឹងនិយាយមកខ្ញុំ អំពី k
ខ្ញុំក៏អង្គុយចុះនិងតុ លេខាសេមបានយកទឹកមួយកែវមកដាក់នៅពីមុខខ្ញុំដែលបង្ហាញថាឲ្យខ្ញុំញ៉ាំវាសិនមុននឹងស្ដាប់គាត់និយាយ
ញ៉ាំវាបន្តិចរួចខ្ញុំក៏សួរគាត់
" មានរឿងអីពាក់ព័ន្ធនឹង K ដែលខ្ញុំមិនដឹងលោកឆាប់ប្រាប់ឲអស់មក " ខ្ញុំសួរគាត់ដោយទឹកមុខអង្វរកំពុងតែស្នើសុំនៅពាក្យពិតដែលគាត់នឹងនិយាយប្រាប់បន្តិចទៀតនេះ
" វាជារឿងដែលលោកប្រធានមិនចង់ឲ្យខ្ញុំនិយាយទៅកាន់អ្នកនាងទេ តែលោកប្រធានក៏មិនចង់ឲ្យអ្នកនាងរស់នៅសភាពបែបនេះរហូតដែរ ទោះមិនអាចប្រាប់ 100% ក៏បានខ្លះដែរ គឺគាត់អ្នកដែលស្ម័គ្រចិត្តទទួលការជាប់ទោសនេះជំនួសមនុស្សម្នាក់ ម្នាក់នោះពិតជាសំខាន់សម្រាប់គាត់ណាស់អ្នកនាងគួរតែយល់ហើយ ហើយក៏មិនគួរពិបាកចិត្តបែបនេះដោយសារគាត់ទៀតដែរ គាត់មិនខ្វល់ពីអ្នកនាងទេ គាត់សុខចិត្តជាប់ទោសជំនួសអ្នកដទៃបែបនេះ អ្នកនាងគួរតែឈប់ខ្វល់ពីរឿងនេះដើរទៅមុខដោយបំភ្លេចគាត់ទៅ "និយាយរួចក៏ងើបពីកៅអី
" ដោយសារមនុស្សម្នាក់គាត់ហ៊ានជាប់គុកជំនួសគេ វាដូចកំប្លែងពេកហើយសុខចិត្តវ៉ៃប៉ូលីសដែលធ្វើឲ្យខ្ញុំដួលតែបែរជាប្រាប់បែបនេះវិញ ពាក្យទាំងអស់នេះ k អ្នកឲ្យលោកនិយាយមែនទេ សូម្បីកុហកក៏មិនសមដែរគាត់នៅតែជាក្មេងបែបនេះ " ខ្ញុំក្រោកឈរនិងនិយាយទៅកាន់លេខាសេមទាំងគំហក
" តែបើអ្នកនាងមិនជឿក៏ មិនអីដែរខ្ញុំអាចប្រាប់បានតែប៉ុណ្ណឹងទេ ទោះពាក្យដែលខ្ញុំនិយាយវាពិត រឺ មិនពិតក៏ដោយ ក៏អ្នកនាងគួរតែយកទៅគិតដែរវាជារឿងល្អសម្រាប់អ្នកនាងទេ រឿងខ្លះយើងមិនគួរដឹងច្រើនពេកទេ សុំទោសដែរខ្ញុំនិយាយបែបនេះ "និយាយរួចគាត់ក៏ចេញពីផ្ទះរបស់ខ្ញុំ
" លោកចង់ថាខ្ញុំជាមនុស្សចេះដឹងច្រើនមែនទេខ្ញុំនឹងបង្ហាញឲ្យ k មើលថាខ្ញុំនឹងរកការពិតឲ្យឃើញ ថាគាត់មិនបានធ្វើខុសទេ ទោះអ្នកដែលគាត់ទទួលទោសនោះមិនមែនខ្ញុំ ហើយគេនោះជាមនុស្សសំខាន់របស់គាត់ក៏ដោយ ក៏ខ្ញុំរកភាពស្អាកស្អំអោយ k ដែរ " ខ្ញុំនិយាយទាំងស្រែកទោះឃើញលេខាសេមដើរចេញពីផ្ទះខ្ញុំបាត់ក៏ដោយ
លេខា សេមទោះគាត់ដើរចេញពីផ្ទះនេះក៏ដោយ ក៏នៅតែលឺជាមួយនិងការស្រែកនិយាយរបស់ខ្ញុំដែរ

ត្រឡប់ទៅកាលពីរថ្ងៃមុន «ការស្រមៃរបស់សេមជាមួយ k »កន្លែងសួរសុខទុក្ខ

" ខ្ញុំដឹងថាឯងមិនអស់ចិត្តអំពីរឿងនេះតែកុំនិយាយអំពីវាទៅប្រាប់ May អី វាជាបំណុលរបស់ខ្ញុំឯងគួរតែយល់ហើយ "
" តែលោកប្រធាននេះវាមិនត្រូវទេ បើអ្នកនាងដឹងការពិតគាត់និងមានអារម្មណ៍បែបណាទៅគាត់នឹងស្អប់លោកប្រធានជាមិនខាន "
" មិនអីទេខ្ញុំទទួលគ្រប់យ៉ាងព្រោះវាជាការសម្រេចចិត្តរបស់ខ្ញុំ ឃើញនាងរស់នៅបានសុខស្រួលវាល្អណាស់ទៅហើយ "
" តែរស់នៅក្នុងការកុហកបែបនេះវាមិនល្អទេលោកប្រធានគួរតែប្រាប់ការពិតទៅគាត់ខ្ញុំគិតថាគាត់អាចទទួលយកបាន "
" វាមិនអាចទេនាងសុខចិត្តស្លាប់បើដឹងពីការពិត ឯមិនយល់ពីនាងទេ ឯគួរតែទៅមើលនាង នាងពេលនេះមើលទៅពិបាកចិត្តខ្លាំងណាស់ហើយ ខ្ញុំមិនអាចទៅកំដរនាងបានទេ មានតែពឹងឯង "
" បាទ ! ខ្ញុំនិងធ្វើវាឲបានល្អតាមដែរអាចធ្វើបាន "

‡ ត្រឡប់មកពេលបច្ចុប្បន្ន ‡

" ម្នាក់នោះជាអ្នកណា មិចបានជាសំខាន់សម្រាប់បងដល់ថ្នាក់នេះ សុខចិត្តជាប់ទោសជំនួសគេទាំងបែបនេះ មើលទៅពាក្យដែរបងធ្លាប់និយាយពីមុនមកជាការកុហសមែនទេ ឬ ក៏បែបណាទៅអូនវិលវូលណាស់ពេលនេះក្បាលអូនសឹងតែផ្ទុះបែកហើយ " និយាយម្នាក់ឯងបណ្ដើរ ស្រក់ទឹកភ្នែកបណ្ដើរនិងគិតរឿងពីអាដិតបណ្ដើរ

††ពេលមួយ††

" តើអូនក្នុងជម្រៅចិត្តបងជាអ្វីទៅដូចជាត្បូងពេជ្រឬក៏ជាវត្ថុមានតម្លៃអ្វី " មើលទៅសំណួរដែលខ្ញុំសួរគាត់ដូចជាលើកខ្លួនឯងដល់ហើយ
"សម្រាប់បងអូនមិនមែនជាត្បូងពេជ្រ ឬក៏ជាវត្ថុអ្វីដែរ តែអូនជាជីវិតរបស់បង អូនមានតម្លៃជាងជីវិតបងទៅទៀតទោះធ្វើអ្វីដើម្បីអូនក៏បងព្រមដែរ មិនថាទៅស្លាប់ក៏ដោយ "
" ឆ្កួត ! គ្រាន់តែជាសំណួរធម្មតាតើ ម៉េចក៏ឆ្លើយប្រាកដប្រជាម៉្លេះ "
" សំណួរអ្វីក៏ដោយ ឲតែអូនសួរសុទ្ធតែសំខាន់ អញ្ចឹងហើយរាល់ចម្លើយរបស់បងគឺត្រូវតែប្រាកដបញ្ជាជានិច្ច ម៉េចដែរបងនិយាយអញ្ចឹងសង្ហាអត់ "
" សង្ហាណាស់ សង្ហាឡើងអូនចង់លង់និងបងម្ដងទៀតហើយហា៎ " សំឡេងសើចយើងទាំងពីរពេលនោះពិតជារីករាយណាស់ សំឡេងសើចដ៏សប្បាយធ្វើឲ្យខ្ញុំមិនដែលបំភ្លេចវេលានោះបាន

ពីមុនបងនិយាយថាអូនជាមនុស្សតែម្នាក់ដែលសំខាន់សម្រាប់បងក្នុងមួយជីវិតនេះ តែបងបែរជាមិនខ្វល់ពីខ្លួនឯង ទៅទទួលទោសជំនួសគេទៅវិញ តើពាក្យដែលនិយាយកន្លងមក ជាពាក្យកុហកមែនទេ តើបងបានលាក់អ្វីខ្លះហ្នឹងអូនទៅ Jungkook

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

See you again in episode 7 💙😢

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

You've reached the end of published parts.

⏰ Last updated: Aug 05 ⏰

Add this story to your Library to get notified about new parts!

My Boyfriend is a Killer ? ( Part 6 )Where stories live. Discover now