EP2 ប្រធានអីមុខដូចប្រវឹកចឹង?

126 9 0
                                    

សូមរីករាយក្នុងការអាន
_________________________________><
       ក្រោយពីពិភាក្សាគ្នារួចរាល់អស់ហើយនាងតូចស៊ូអាក៏បានជូនជីនទៅក្រុមហ៊ុនរបស់មនុស្សម្នាក់ដែលគេបានស្គាល់ហើយក៏ច្បាស់ថែមទៀតផងហើយនោះគឺក្រុមហ៊ុន KNJ គឺជាក្រុមហ៊ុនរបស់ត្រកូលគីមដែលជាត្រគូលដ៏ល្បីឈ្មោះមិនធម្មតានោះទេនៅក្នុងប្រទេសកូរ៉េដែរ

       ដោយក្នុងត្រកូលនោះមានកូនប្រុសពីនាក់គឺគីម ណាមជូន ជាកូនច្បងចំណែកឯគីម ជុងគុក គឺជាកូនពៅហើយក្រុមហ៊ុនមួយនេះគឺគីម ណាមជូន ជាអ្នកគ្រប់គ្រងព្រោះថាកូនពៅត្រកូលនៅមិនទាន់រៀនចប់

"សម្រេចថា ok ណាមិត្ត?"ជីនរៀបចុះពីឡានក៏ត្រូវបានស៊ូអាសួរទៅគេទាំងធ្វើទឹកមុខដូចកូនឆ្កែ

"អើ!គឺ ok "រាងតូចតបដោយញញឹមមុននឹងយក CV ដើរទៅខាងក្នុងក្រុមហ៊ុនត្រកូលគីម

ក្រាក........

"សួស្តីលោក!"នារីរូបស្រស់ដែលមាននាទីចាំទទួលយកអ្នកសម្ភាសន៍និយាយទាំងញញឹមស្រស់ដាក់រាងតូច

"បាទ សួស្ដីបងស្រីគឺថាខ្ញុំមកដាក់ពាក្យធ្វើការ"រាងតូចលើ CV បង្ហាញដាក់នាង

"អររ ចឹងចាំបន្តិចណាហើយមិនបាចហៅខ្ញុំថាបងស្រីក៏បានហៅថាណានស៊ូចុះណា"ណានស៊ូនារីវ័យ31ឆ្នាំដែលធ្វើការងានៅទីនេះជាយូរប្រាប់ទៅរាងតូចដោយញញឹមរាក់ទាក់

"ខ្ញុំមិនដឹងថាបងអាយុប៉ុន្មានោះទេក៏ប៉ុន្ដែខ្ញុំទើបតែ27ប៉ុណ្ណោះឯង"រាងតូចទៅវិញដោយសើចញឹមៗដាក់ណានស៊ូ

"Hmm បែបនេះហៅថាបងគឺត្រូវហើយ"ណានស៊ូញញឹមតបទៅគេវិញ

   ក្រោយពីនិយាយរាក់ទាក់គេហើយណានស៊ូក៏ប្រាប់ឲ្យគេទៅរកលោកនាកយតែម្ដងស្រួលនិយាយគ្នារឿងការងារជា HR ព្រោះថាខាង HR សួរច្រើនខ្លាំងណាស់

   ជីនដើរផ្លូវដែលណានស៊ូប្រាប់បានទៅដល់ Office របស់លោកនាយកវ័យក្មេងគឺ គីម ណាមជូន រាងតូចភ័យផងអរផងព្រោះតែគេមិនដែលដាក់ពាក្យចំកន្លែងធ្វើការងារដែលជាក្រុមហ៊ុនធំនឹងឈាងមុខបែបនេះនោះទេវាជាលើកដំបូងហើយ

តុតុតុ

"នរណា?"សម្លេងមាំរបស់អ្នកខាងក្នុងធ្វើឲ្យរាងតូចដឹងភ្លាមថាគេធ្វើមនុស្សយល់តែចិត្តខ្លួនឯងហើយគ្មានសិលធម៏អីបន្តិចនោះទេ

លោកប្រធានកំពូលសង្ហាប៉ះលេខាឆ្នាស់Where stories live. Discover now