សូមអានដោយក្ដីរីករាយ
_______________________________><
ស្ទើរតែមិនគួរឲ្យជឿព្រះអើយនេះ cr របស់គេបបួល date ឬមួយក៏យ៉ាងណាវិញទេនេះ។រាងតូចថេយ៉ុងឈរគាំងលែងចង់ដក់ដង្ហើមក្រោយពីឮពាក្យសម្ដីមួយនោះពីមាត់របស់រាងក្រាស់ជុងគុកគិតទៅយើង cr គេមករាប់ឆ្នាំហើយសុខៗគេមកបបួលយើងទៅជាមួយបែបនេះតើគេកំពុងតែបើកបេះដូងឲ្យយើងឬមួយក៏បែបណាវិញទេ?
"កាថេយ៍ឯងកើតអី?"ជីមីនឃើញមិត្តភក្តិខ្លួនប្រែជាគាំងលែងមាត់កគេក៏ប្រញ៉ាប់ទៅអង្រួនខ្លួនរបស់ថេយ៉ុង
"ហ្អា៎?"រាងតូចថេយ៉ុងប្រែជាដឹងខ្លួនឡើងវិញហើយក៏ធ្វើមុខឆ្ងល់ៗដាក់ជីមីន
"វាថីឯងទៀតហើយ?ឬមួយក៏នៅគិតពីសម្ដីរបស់សិស្សច្បងជុងគុក?"ពេលដែលឮមិត្តនិយាយបែបនេះថេយ៉ុងក៏ខាំមាត់សម្លក់គេ
ពាក្យសម្ដីរបស់រាងក្រាស់ដែលនិយាយមកកាន់រាងតូចទាំងអស់នោះគឺរាងក្រាស់សួរហើយរាងតូចក៏បានប្រាប់ថា ok ហើយតែក្នុងចិត្តរបស់គេនៅតែមានអារម្មណ៍ថាអៀនៗនឹងភ័យៗយ៉ាងមិច
"គិតឬមិនគិតជារឿងរបស់យើងទេ!"រាងតូចថេយ៉ុងនិយាយហើយក៏ដើរចេញបាត់ទៅ
"ឆើស!"ជីមីនមើលទៅដំណើរបស់មិត្តគេ
Skip
_____________________
បើកាត់មកដល់អ្នកធ្វើការងារក្រោយពីធ្វើការងាររួចហើយរាងតូចក៏ដាក់ខ្លួនដេកតែម្ដងព្រោះតែគេហត់ពេកណាមួយការងារច្រើនផងចឹងហើយត្រូវសម្រាកខ្លះហើយទើបបាន"គីម សុកជីន!!!!"តាមពិតទៅគេបានតេតាមទូរស័ព្ទមកហៅរាងតូចឲ្យឆុតកាហ្វេឲ្យតែមិនឃើញគេលើកទើបសម្រេចចិត្តបើកទ្វារចេញមកមើលតែម្ដង
"ហ្អឹម អឹម លោក?"រាងតូចងើបមកទាំងមមីមមើ
"ម៉ោងធ្វើការក៏ម៉ោងដេក?"ណាមជូននិយាយទាំងធ្វើទឹកមុខមាំដាក់រាងតូច
"ហើយថីលោកឯង?បើមនុស្សងងុយមិនឲ្យដេក?"រាងតូចងើបមកទាំងនៅងងុយហើយក៏ស្រែកដាក់រាងក្រាស់ដោយអារម្មណ៍មួម៉ៅ
"ហើយគ្រាន់តែការងារតិចតួចប៉ុណ្ណឹងធ្វើដូចជាហត់ណាស់គីម សុកជីន"រាងក្រាស់និយាយទាំងមុខមាំមិនបាត់តតែសោះ
YOU ARE READING
លោកប្រធានកំពូលសង្ហាប៉ះលេខាឆ្នាស់
Romance"យើងរើសឯងឲ្យមកធ្វើលេខាយើងណាគីម សុកជីនមិនមែនម្ដាយយើងទេ!"គីម ណាមជូន "យី!!បើធ្វើការងារភ្លើៗចឹងប្រធានក៏ដោយប្ដីប្រធានក៏ដោយក៏មីជីននេះហ៊ានស្ដីឲ្យដែលវើយ៎"គីម សុកជីន ____________________ សរសេរដោយ ជូណាលីហ្វា<3