សូមអានដោយក្ដីរីករាយ
______________________________><
ជំនួសរបស់រាងតូចនឹងរាងក្រាស់នៅតែបន្តទៀតរហូតដល់ម៉ោងបាយថ្ងៃត្រង់ទើបពួកគេស្ងាត់មាត់រាងខ្លួនទៅហើយរាងក្រាស់ក៏បានចេញទៅញ៉ាំបាយនៅខាងក្រៅចំណែកឯរាងតូចវិញគឺគេញ៉ាំបាយដែលបានខ្ចប់មកពីផ្ទះជីនញ៉ាំបាយបណ្តើរធ្វើការបណ្ដើរកែឯកសារដែលរាងក្រាសបានធ្វើខុសនោះទាំងអារម្មណ៍ធុញថាប់ជាខ្លាំង។និយាយតាមត្រង់ទៅគេមិនមែនជាមនុស្សពូកែអីនោះទេខាងការងារនឹងតែគេម៉ត់ចត់នឹងការងារខ្លាំងណាស់មិនមែនធ្វើឲ្យតែរួចៗពីដៃនោះទេ
ហើយគេក៏ហ៊ានទទួលនៅពាក្យស្ដីបន្ទោសពីអ្នកដទៃពេលដែលគេធ្វើខុសដូចគ្នាមិនមែនធ្វើហើយគិតថាខ្លួនឯងត្រូវដូចរាងក្រាស់នោះទេ
Skip
____________________________
កាត់មកខាងរាងក្រាស់វិញពេលនេះគេកំពុងតែមកញ៉ាំបាយតាមការណាត់របស់ស៊ូអាតាមចិត្តគេនោះគឺគេមិនមកនោះទេតែគេអាណិតនាងទើបបានជាគេមក"អាហារមិនឆ្ងាញ់ឬបងជូន?"ស៊ូអានិយាយហើយក៏ងាក់ទៅមើលមុខរបស់រាងក្រាស់ទាំងទឹកមុខស្ងួត
"អត់អីមកពីបងអារម្មណ៍មិនល្អ"រាងក្រាស់តបទៅនាងវិញទាំងញញឹមស្មើ
"បងមានរឿងអីមែនទេ?"ស៊ូអាលើកទឹកក្រូចមកញ៉ាំមុននឹងសួរទៅកាន់រាងក្រាស់
"គឺរឿងការងារតែវា ok ហើយស៊ូអាកុំបារម្ភអី!"រាងក្រាស់តបទៅនាងមុននឹងលើកកាហ្វេមកញ៉ាំ
Skip
__________________________
ក្រោយពីញ៉ាំអាហារពេលថ្ងៃត្រង់ជាមួយនឹងស៊ូអារួចហើយគេក៏បានទិញនំមកខ្លះផងដែលហើយគេទិញមកនោះគឺមានបំណងចង់ឲ្យទៅកាន់រាងតូចតុតុ
"លោកប្រធាន??"ជីនដែលអោនញ៉ាំបាយនោះក៏ក្រលែកមកមើលរាងក្រាស់
"យកទៅយើងឲ្យ"រាងក្រាស់បោះនំដែលខ្លួនបានទិញនោះឲ្យទៅរាងតូចហើយគឺចំកណ្ដាលក្បាលគេតែម្ដង
"ហើយលោកឯងបោះឲ្យធម្មតាទៅវាថី!!!"រាងតូចនិយាយហើយក៏សម្លក់រាងក្រាស់ស្ទើរលានភ្នែក
"យើងមិនចេះធ្វើរឹកធម្មតាជាមួយនឹងមនុស្សដូចឯងទេ"រាងក្រាស់វាចាចប់ក៏ដើរចូលទៅក្នុង Office របស់គេបាត់ទៅ
YOU ARE READING
លោកប្រធានកំពូលសង្ហាប៉ះលេខាឆ្នាស់
Romance"យើងរើសឯងឲ្យមកធ្វើលេខាយើងណាគីម សុកជីនមិនមែនម្ដាយយើងទេ!"គីម ណាមជូន "យី!!បើធ្វើការងារភ្លើៗចឹងប្រធានក៏ដោយប្ដីប្រធានក៏ដោយក៏មីជីននេះហ៊ានស្ដីឲ្យដែលវើយ៎"គីម សុកជីន ____________________ សរសេរដោយ ជូណាលីហ្វា<3