សូមអានដោយក្ដីរីករាយ
_________________________><ព្រឹកប្រលឹមម៉ោង6កន្លះយើងបានឃើញនៅអាប៉ារូបស្រស់កំពុងតែរៀបចំបាយឲ្យខ្លួនឯងជាមួយនឹងប្អូនប្រុសរបស់គេហើយគ្មាននរណាទេក្រៅពីគីម សុកជីននឹងឯង
"ហ្អឹម!គ្រាន់តែងូតទឹកសោះចង់2ម៉ោងម្នាក់ឯង"ជីនឈររៀបបាយបណ្ដើរដោយសារតែថេយ៉ុងប្អូនគេងូតទឹកយូរពេក
"មកហើយៗនិយាយពីថារអ៊ូនោះរអ៊ូ"ថេយ៉ុងដែលទើបនឹងងូតទឹកហើយនោះដើរចុះពីលើផ្ទះទាំងមុខស្អុយ
"ល្មមរអ៊ូខ្លះហើយមនុស្សស្អីងូតទឹកមើលតែជ្រូក"ជីននិយាយទាំងសម្លក់ប្អូនគេ
"ទៅខ្ញុំវាខុស"ដោយសារតែដឹងថាមនុស្សដែលមានផ្ទៃពោះគឺ100អារម្មណ៍ទើបថេយ៉ុងមិនចង់ប្រកែកជាមួយគេ
"ថេយ៉ុង?"សម្លេងម៉ូតូឈប់នៅខាងមុខផ្ទះជាមួយនឹងសម្លេងស្រែកហៅរបស់មនុស្សម្នាក់ធ្វើឲ្យពីនាក់បងប្អូននេះដឹងបាត់ទៅហើយថាគេជានរណា
"ទៅហើយៗ"រាងតូចទម្លាក់នំដែលលូកយកមកញ៉ាំបានមុននេះចុះវិញមុននឹងដើរទៅបើកទ្វាឲ្យរាងក្រាស់
"អង្គុយសិនមកជុងគុក"ជីនមើលទៅកាន់អនាគតប្អូនថ្លៃទាំងញញឹមស្រល់ៗដាក់គេ
"បាទបង អូនរួចឬនៅ?"ក្រោយពីដាក់ខ្លួនអង្គុយលើសាឡុងហើយរាងក្រាស់ក៏ឆ្លៀតហាក់ទៅសួររាងតូច
"អូនញ៉ាំនំនេះមួយម៉ាត់សិនមក"រាងតូចនិយាយអង្វរាងក្រាស់ទាំងពេបមាត់តិចៗ
"ញ៉ាំស្អីទៀតបងរៀបបាយឲ្យហើយៗទៅយកកាតាបឯងហើយទៅសាលា"ឃើញប្អូនរបស់គេលូកយកនំមួយទៀតរបស់គេមកញ៉ាំទើបជីនស្រែកស្ដីឲ្យតែម្ដងយីនេះនំពេលព្រឹកសម្រាប់មនុស្សមានផ្ទៃពោះទេហើយគេយកទៅញ៉ាំធ្វើមើលតែខ្លួនឯងនឹងមានកូនដែរ
"ទៅហើយៗ"ថេយ៉ុងឈប់ញ៉ាំនំរបស់ជីនមុននឹងដើរទៅយកកាតាបនៅបន្ទប់របស់គេវិញ
"ខ្ញុំទៅហើយណាបង"ជុងគុកក្រោកពីសាឡុងអោនក្បាលលារជីនបន្តិចមុននឹងដើរទៅម៉ូតូមុនរាងតូច
"ខ្ញុំទៅហើយណា សឺត ពូថេយ៍ហើយ"ថេយ៉ុងរត់ពីខាងលើផ្ទះមកលារបងប្រុសហើយក៏មិនភ្លេចអោនទៅថើបពោះរបស់ជីនដើម្បីលារក្មួយរបស់គេ
YOU ARE READING
លោកប្រធានកំពូលសង្ហាប៉ះលេខាឆ្នាស់
Romance"យើងរើសឯងឲ្យមកធ្វើលេខាយើងណាគីម សុកជីនមិនមែនម្ដាយយើងទេ!"គីម ណាមជូន "យី!!បើធ្វើការងារភ្លើៗចឹងប្រធានក៏ដោយប្ដីប្រធានក៏ដោយក៏មីជីននេះហ៊ានស្ដីឲ្យដែលវើយ៎"គីម សុកជីន ____________________ សរសេរដោយ ជូណាលីហ្វា<3