+វិមាន Lee
រាងសង្ហាប្រញាប់បីនាងតូចដែលស្ដូកស្ដឹងក្នុងដៃចូលក្នុងយ៉ាងលឿន។
Heeseung : «ម៉ែដោះជួយប្ដូរឈុតអោយនាងផង»រាងសង្ហាទំលាក់ខ្លួនតូចលើគ្រែមុននឹងពោលទៅអ្នកចំណាស់
ម៉ែដោះChi:"រួចហើយអ្នកប្រុស"មិនយូរបុន្មានអ្នកចំណាស់រៀបចំរួចក៏ដើរចេញមកប្រាប់អ្នកដែលនៅឈរចាំខាងក្រៅ
Heeseung: "ម៉ែដោះចូលសម្រាកចុះ"
ម៉ែដោះChi:"ចា៎អ្នកប្រុសក៏ដូចគ្នា"គាត់ពោលរួចក៏ដើរចូលបន្ទប់បាត់ចំណែកឯកម្លោះក៏ចោលបន្ទប់កម្លោះដូចគ្នា
មិនយូរប៉ុន្មានសម្លេងបើកទ្វារចេញពីបន្ទប់កម្លោះសង្ហាដែលគ្មានអ្នកណាក្រៅពី Heeseung បានបន្លឺឡើងអ្នកកម្លោះដើរយឺតៗរួចក៏បន្តបើកទ្វារមួយទៀតដែលនៅជាប់បន្ទប់ខ្លួនហើយបន្ទប់នោះគឺជាបន្ទប់ដែលរាងតូចគេង។
អ្នកកម្លោះបើកទ្វារព្រមទាំងបិទវិញតិចៗមុននឹងដើរចូលទៅរកគ្រែដែលមានស្រីតូចលង់លក់។Heeseung : "ខ្ញុំមិនដឹងថាអ្នកនាងជាអ្នកណាប៉ុន្តែខ្ញុំបានស្រឡាញ់អ្នកនាងបាត់ទៅហើយតាំងពីថ្ងៃដែលយើងជួបគ្នាដំបូង"កម្លោះនិយាយតិចៗនៅក្បែរអ្នកលង់លក់មិនដឹងខ្លួនដៃមាំឈាងចាប់ដៃតូចយកមកខ្ទប់នឹងមុខសង្ហា។
Heeseung: "បើអ្នកនាងស្វាមីខ្ញុំមុខជាខូចចិត្តណាស់,តែបើអ្នកនាងមិនមានខ្ញុំអាចមានសង្ឃឹមខ្ញុំនឹងឆក់យកបេះដូចអ្នកនាងមកអោយបាន"កម្លោះនិយាយក្បែរត្រចៀកដៃសង្ហាឈាងកៀសសក់ដែលធ្លាក់បាំងមុខរួចបបូរមាត់ក្រាស់ក៏ទម្លាក់សន្សឹមៗលើថ្ពាល់ស្រីតូច។
Heeseung: «សុំទោស»កម្លោះដកមាត់ចេញពីថ្ពាល់សរលោងក្រមុំដែលលង់លក់ហើយក៏ពោលសុំអភ័យទោសឡើងក៏ព្រោះតែគេបានជ្រុលធ្វើខុសអ្នកដែលមិនដឹងអី។
អ្នកកម្លោះពោលរួចក៏ដើរចេញពីបន្ទប់ក្រមុំរួចចូលបន្ទប់ខ្លួនវិញយ៉ាងស្ងប់ស្ងាត់ជាទីបំផុត។
+ម៉ោង12យប់
ស្រីក្រមុំដែលសន្លប់មិនដឹងខ្លួនបានភ្ងាក់ឡើងតែមិនអាចមើលឃើញអ្វីព្រោះតែសភាពក្នុងបន្ទប់គឺងងឹតឈឹង។
YOU ARE READING
ទាសីបេះដូង
Romanceរឿងរ៉ាវនិយាយពីក្មេងស្រីដែរគេចពីបញ្ហាចំពោះមុខ មិនចង់ធ្លាក់ខ្លួនជាស្រីកម្ចាយអារម្មណ៍របស់គេ នាងបានតុបតែងក្លែងបន្លំខ្លួនអោយមានរូបឆោមអាក្រក់-វាជាហេតុបណ្ដាលអោយម្ចាស់តូចJayស្អប់និងមើលងាយនាងខ្លាំងណាស់ ជួបលើកណាទាស់គ្នាលើកនោះ។ Y/n ខុសពីគេនាងហ៊ាននិយាយតបតតាំងធ្...