5 : យករបស់មកអោយឬក៏ចង់លួងមនុស្សរបស់ខ្ញុំទៅណា?

139 19 2
                                    

Y/n: <អាយយយ!>នាងតូចស្រែកភ្លាក់សម្លេងកញ្ចោលពេញពូកកន្រ្តាក់ភ្ញាក់ឡើងទើបដឹងថាវាត្រឹមជាសុបិន្តអាក្រក់ប៉ុណ្ណោះ។

<ហ្អាស!យល់សិប្តទេ ចង្រៃយ៎តាបន្លាចដល់យល់សប្តិទៀតស៉ាំមែន>នាងតូចនិយាយទាំងភ័យខ្លាចតែសំណាងណាស់វាត្រឹមជាសុបិន្តអាក្រក់ដែលតាមលងបន្លាចនាងប៉ុណ្ណោះនាងតូចក៏ផ្ដេកខ្លួនលើគ្រែហើយក៏លង់លក់បាត់ទៅ។

________________________________

ពេលវេលាពិតជាលឿនពិតមែនបិទភ្នែកបើកភ្នែកពេលនេះមានរយ:ពេល2ខែហើយដែលរាងស្ដើងស្ថិតនៅក្រោមទ្រនំតែមួយជាមួយកម្លោះក្នុងនាមជាទាសីបម្រើ។តែនាងពិតជាសំណាងណាស់ដែលរាងក្រាស់មិនដែលចាប់អារម្មណ៍ចង់បានខ្លួនប្រាណរបស់នាង។ក្នុងចិត្តនាងវាគឺសំណាងតែសម្រាប់ទាសីផ្សេងទៀតគឺចង់អោយកម្លោះបានប្រាណព្រោះតែភាពស្រស់សង្ហាវៃឆ្លាតពិសេសជាសេដ្ផីវ័យក្មេងដែលស្រីៗប្រាថ្នាចង់បាន។

រាងស្ដើងស្ថិតក្នុងផ្ទះបាយតាមទម្លាប់ជាមួយនិងម៉ែដោះព្រមទាំងមិត្តភក្តិថ្មីដែលជាអ្នករស់នៅក្នុងវិមានហើយមានឈ្មោះជាទាសីដូចគ្នានាងមានឈ្មោះថា(Yejin)

ទីង ទីង ទីង*

សម្លេងកណ្ដឹងនៅមុខផ្ទះបានបន្លឺឡើង។

Yejin: ចាំខ្ញុំទៅបើកទ្វារ។

Y/n: <មិនអីទេចាំខ្ញុំជាអ្នកទៅវិញអែងនៅជួយម៉ែដោះទៅ>ពោលរួចរាងស្ដើងក៏ដើរតម្រង់ទៅទ្វារបងដែលបានបន្លឺនោះ។

Y/n: <សួស្ដីមករកអ្នកណាដែរ?>នាងតូចរាក់ទាក់អ្នកដែលនៅមុខរបង។

Jake: នាងចាំយើងបានទេ?

Y/n:< អរគឺលោកជាមិត្តភក្តិរបស់ម្ចាស់តូចមែនទេ?>នាងតូចគិតបន្តិចក៏នឹកឃើញចំណាំមុខគេ។

Jake: <ល្អណាស់ដែលនាងចំណាំយើងបាន>រាងក្រាស់ញញឹមញញែមសប្បាយចិត្តដែលនាងតូចចំណាំគេ។

Y/n: <លោកប្រុសមករកម្ចាស់តូចមែនទេ?>

Jake: <ទេគឺយើងគ្រាន់តែឈាងចូលយករបស់ខ្លះអោយនាងបន្តិចទេ>រាងក្រាស់និយាយរួចព្រមទាំងដើរទៅយកផ្កាកុលាបមួយបាច់ព្រមជាមួយនឹងស្ករសូកូឡានឹងនំអោយនាងតូច។

ទាសីបេះដូងWhere stories live. Discover now