7 : នាងកើតប្រសៃប្រសាទហើយមែនទេ?ទៅនិយាយជាមួយផ្កា

158 19 1
                                    

ព្រះចន្ទ័អស់រស្មីទុកនាទីអោយព្រះអាទិត្យវិញពន្លឺរស្មីចាំងចូលតាមបង្អួច ចំនាងតូចស្ដើងដែលត្រូវបានប្រុសល្មោមកាមបង្ខិតបង្ខំ។នាងតូចប្រើដៃស្រឡូនលើកបាំងថ្ងៃដែលចាំងចំផ្ទៃមុខស្រស់ស្អាត។ត្របកភ្នែកចាប់ផ្ដើមកម្រើកបើកឡើង។

Y/n:" ហ៉ឺ-ហ៉ឹកៗៗៗ"ពេលព្រឹកជាពេលសិរីសួស្ដីតែរាងតូចបែរជាភ្ញាក់ឡើងទ្រហយំទៅវិញ។នាងតូចឈឺចាប់ជាប៉ុនពេកដែលមិនអាចរក្សាភាពបរិសុទ្ធល្អរបស់ខ្លួនបាន។

ក្រឹក*
សម្លេងបើកទ្វារបានបន្លឺឡើងបាងតូចស្រវាទាញភួយមករុំជាប់ខ្លួនពិតណាស់នាងមិនបានស្លៀកពាក់ទេ។

Y/n: "អ្នកណាគេ?"នាងតូចពោលឡើងព្រោះស្មានថាជាកម្លោះ។

Yejin: "Y/nគឺយើងទេ។"នាងតូចប្រាប់អធិប្បាយដោយក្នុងដៃមានកាន់ថាសទឹកព្រមទាំងថ្នាំអ្វីម្យ៉ាង។

Y/n: "Yejinហ៉ឹកៗអស់ហើយហ៉ឺ ខ្ញុំខ្ទិចខ្ទាំអស់ហើយ"នាងតូចកាលបើដឹងថាអ្នកដែលចូលមកជាមិត្តទើបទ្រហយំរៀបរាប់ម្ដងទៀត។

Yejin: "យើងសុំទោសដែលជួយអែងមិនបានសុំទោសពិតមែន"នាងតូចមកអោបក្រសោបមិត្តនាងពិតជាមិនអាចធ្វើអ្វីបានទាំងដែលយប់មិញនាងបានមកទាន់ហេតុការណ៍មិនអាចសូម្បីតែហាស្ដីជួយ។

Y/n: "មិនបាច់សុំទោសទេយើងយល់,ចាត់ទុកថាដាក់ទានអោយឆ្កែដាច់ដាបចុះ"នាងតូចនិយាយដោយសម្លេងដង្ហក់តិចៗហើយក៏ពោលឡើង។
"មិចក៏អែងចូលមកបានចុះគេ?ហើយអែងយកអ្វីមក?"

Yejin: "គឺម្ចាស់តូចទៅធ្វើការបាត់ហើយ។ហើយនេះគឺថ្នាំ....អឺថ្នាំនាងតូចស្ទើកស្ទើរមិនហ៊ានវាចាប្រាប់មិត្ត។

Y/n: "ថ្នាំអ្វី?"នាងតូចពោលដោយងឿងឆ្ងល់។

Yejin: "គឺថ្នាំ....ថ្នាំពន្យារកំណើត។ម្ចាស់តូចអោយយកអោយអែងលេប។

Y/n: "ឆឹស អាចង្រៃ អាថោកទាប អោយមកយើងនឹងលេបកុំអោយជាប់ឈាមថោកដូចអាឆ្គួតនិងអាថ្លើមឆ្កែ" នាងតូចជេរដោយក្ដៅក្រហាយនេះចិត្តថ្លើមគេសាងពីអីបានជាឃោរឃៅយ៉ាងនេះ។

Yejin: "អែងកុំមាត់លឺពេកប្រយត្ន័ស្លាប់ទាំងអស់គ្នាទៅ,យើងថាអែងទៅសម្អាតខ្លួនហើយចុះទៅក្រោមទៅម៉ែដោះបារម្ភពីអែងណាស់"

ទាសីបេះដូងWhere stories live. Discover now