10 : រវល់ជួបស្នេហ៍ថ្មី

186 16 4
                                    


ព្រះអាទិត្យរះពេលព្រលឹមបញ្ចេញរស្មីភ្លឺចែកចាំងបក្សាបក្សីស្រែកច្រៀងតាមទម្លាប់។ងាកមកមើលមនុស្ស2នាក់កំពុងតែលង់លក់អោបគ្នាស្និតរមួលសឹងតែក្លាយជាមនុស្សតែមួយទៅហើយ។

Y/n: "ហឹុម!"នាងតូចបញ្ចេញសម្លេងព្រមទាំងពត់ខ្លួនប៉ុន្តែមិនទាន់បានបើកភ្នែកនៅឡើយ។
"ធ្ងន់ម្លេះ?"នាងក្រមុំពោលឡើងទាំងបិទភ្នែកតែមានអារម្មណ៍ថាអ្វីសង្កក់នៅឡើងទ្រូង។
"អាយ៎!លោកមកគេងបន្ទប់ខ្ញុំបានយ៉ានមិច?"នាងតូចបើកភ្នែកសន្សឹមៗទើបដឹងថាមានដៃរឹងមាំអោបក្រសោបកាយនាង។

Jay: "នាងស្រែកស្អីថ្លង់ណាស់"កម្លោះយកខ្នើយខ្ទប់ត្រចៀកបន្ទប់ពីលឺសម្លេងស្រួយស្រែករំខាន។

Y/n: "យប់មិញលោកស្អីខ្ញុំហ្អាស "នាងតូចកញ្រ្ជោលទាញភួយមកបិតបាំងខ្លួននាងស្មានថានៅលើខ្លួនមិនមានស្លៀកពាក់។

Jay: "អើុយ!យើងមិនបានធ្វើស្អីទេបើយើងធ្វើនាងស្រាតបាត់ហើយ"កម្លោះទ្រាំមិនបាននឹងសម្លេងរំខានក៏ងើបមកតវ៉ា។
"មនុស្សដូច Park jongseong មិនសីុរបស់ដដែលៗទេចំទុកក្នុងខួរនាងទៅខ្លួនប្រាណនាងគ្មានតម្លៃអ្វីអោយយើងមករកនាងដល់បន្ទប់ទេ,បានជាយើងមកដេកនៅទីនេះប្រហែលជាមមីរមកទេ"កម្លោះតវ៉ាធ្វើចរិកក្រអឺតក្រទមទាំងដែលការពិតគេមកដោយខ្លួនអែងមកបានមមីរ។

Y/n:"មែនហើយខ្លួនប្រាណខ្ញុំគ្មានតម្លៃសម្រាប់លោកតែសូមមេត្តាលោកផ្ដល់កតិ្តយសដល់ខ្ញុំផងទោះខ្ញុំក្រក៏ខ្ញុំជាមនុស្សដែរ"នាងតូចនិយាយទាំងអួលដើមកទប់មិនជាប់ក្រោយស្ដាប់ទៅវាចុកចាប់ហួសពេក

Jay: "អឺ...អោយយើងសូមទោសយើងគ្មានចេតនាទេ"រាងសង្ហាប្រែជាសម្ដីទន់ដោយសារទឹកភ្នែកក្រមុំ។

Y/n: "ខ្ញុំត្រឹមជាអ្នកបម្រើលោកមិនបាច់សូមទោសក៏បានគ្រាន់តែផ្ដល់កត្តិយលបន្តិចបន្តួចបានហើយ"ទឹកភ្នែក4-5តំណក់ហូរកាត់ផែថ្ពាល់ដោយសារសម្ដីមុតស្រួចដូចកាំបិតរបស់ប្រុសសង្ហា។

"លោកចេញពីបន្ទប់ខ្ញុំទៅខ្លាចគេមកឃើញនាំអោយអាប់អោនកតិ្តយសលោក"នាងតូចនិយាយរួចក៏ទាញដៃគេចេញពីបន្ទប់ហើយបិទទ្វារ។

ទាសីបេះដូងWhere stories live. Discover now