Ep7:ម៉ាហ្វៀស្រុកកាណាដា

900 106 19
                                    

+តុអាហារ

អាហារពេលព្រឹកបានប្រព្រឹត្តិទៅយ៉ាងស្ងប់ស្ងាត់ រហូតដល់ក្រសែភ្នែកប៉ះគ្នានៅពេលដែលGemចាប់សាច់មួយដុំទៅឲ្យFourth

«ខ្ញុំមិនចូលចិត្តសាច់»

«ដឹងតែបើញ៉ាំតែសាឡាត់បែបនេះតើមានកម្លាំងមកពីណាធ្វើការ» សម្តីផ្អែមល្ហែមរបស់Gemធ្វើឲ្យFourthអត់ឆ្ងល់មិនបាន

Gemមិនបានខ្វល់នៅកែវភ្នែកដែលFourthសម្លឹងមកខ្លួនឡើយគេនៅតែបន្តចាប់សាច់ដាក់ក្នុងចានរបស់Fourthដដែល
«លោកមិនញ៉ាំទេរឺ?»ឃើញគេគិតតែពីចាប់សាច់ដាក់ឲ្យខ្លួនដូចនេះFourthអត់សួរមិនបានព្រោះគេញ៉ាំបានតែប៉ុន្មានម៉ាត់ក៏មកអង្គុយចាប់សាច់ដាក់ក្នុងចានឲ្យគេទៅវិញ

«ខ្ញុំមានកម្លាំងគ្រប់គ្រាន់ ញ៉ាំតែប៉ុន្មានម៉ាត់ក៏ខ្ញុំមាំមួនដែរមិនដូចឯងគ្មានកម្លាំងកំហែងតែប៉ុន្មានទឹកក៏សន្លប់បាត់» ស្នាមញញឹមខិលៗលោតមកលើមុខរបស់Gem អត់និងឲ្យFourthមិនខឹងមិនបាន ស្មានតែគេត្រឹមត្រូវមានចិត្តធម្មតា តែនរណាទៅដឹងគេបែជាគិតរឿងដែលFourthសន្លប់ក្រោមទ្រូងគេកាលពីយប់មិញ
«បើលោកនៅនិយាយរឿងយប់មិញទៀតខ្ញុំយកចង្កឹះនេះចាក់លោកខ្វាក់មិនខានទេ» Fourth និយាយព្រមទាំងយកចង្កឹះទៅច្រលទៅមុខរបស់Gem
Gemini គ្រវីក្បាលសើចញឹមៗនិងចរិតរបស់Fourth រួមទាំងអារម្មណ៍ក្នក់ក្នាញ់មួយចំនួនដែរ

ចាប់តាំងពីនៅជាមួយFourthមួយរយៈនេះក៏អាចធ្វើឲ្យគេមានអារម្មណ៍ល្អខ្លះៗគេមិនធ្លាប់និយាយប៉ប៉ាច់ប៉ប៉ោចជាមួយអ្នកណា តែយប់មិញវិញគេនិយាយហូរហែរ

ការញ៉ាំអាហារបន្តទៅដោយរលូនហើយពេលនេះFourthក៏បានមកដល់កន្លែងឡានរបស់គេហើយក៏ចូលទៅអង្គុយនៅខាងមុខកន្លែងអ្នកបើក
«អេលោកធ្វើអី» Fourth ភ្ញាក់ផ្អើលនៅពេលដែលគេឃើញGeminiអង្គុយក្នុងឡានជាមួយគេដែរ
«ក៏ទៅជាមួយដែរឡានខូចហើយ» Gemកុហកការពិតគ្មានខូចអីទេគ្រាន់តែចង់ទៅជាមួយ

«ម៉ាហ្វៀស្រុកកាណាដាដូចលោកនេះណា ឡានខូច?»

«ត្រូវហើយ យ៉ាងមិចគិតថាយើងចង់ជិះឡានអន់ៗរបស់ឯងណាស់មែន»

«បោកមិនសមទេឡានលោកពេញការ៉ាស់ បើគ្រាន់តេទៅកូនចៅរបស់លោកតែមួយគ្រឺងណា៎ ឡានមកតម្រៀបនៅពេញមុខផ្ទះជាក់ជាមិនខាន» Fourth និយាយដល់ចំណុចនេះGemក៏ស្ងាត់មាត់ធ្វើជាសម្ងំគេង មិនខ្វល់សំខាន់គេចង់ទៅជាមួយគឺគេទៅហើយ

+Fashion genius company
ការបើកលឿនដូចហោះរបស់Fourthទីបំផុតការបានមកដល់ក្រុមហ៊ុន
«លោកយកឡានខ្ញុំជិះសិនទៅ» Fourth ហុចសោរឡានឲ្យទៅGem
«យើងមិនជិះឡានអន់ៗនេះទេ»
«មិនជិះក៏អត់ទៅមិនបង្ខំទេ» Fourth ចុះពីលើឡានចងចិញ្ចើមម៉ួម៉ៅនៅពេលដែលគេថាឡានខ្លួនអន់តម្លៃខ្ទង់9សែនដុល្លារ ហើយនៅថាឡាននេះអន់ទៀត ចុមជាអត់ការគិតមែន។

Fourth ដើរតាំងៗចូលក្នុងជណ្តើរយន្តឯអ្នកដែលនៅក្នុងឡានក៏ចុះដើរតាមគេ ដៃទាំងពីរជ្រែងហោប៉ៅរបស់ខ្លួន

«ថ្ងៃនេះលោកយ៉ាងមិចនឹងអត់ការងារធ្វើមែនទេបានមកតាមខ្ញុំគ្រប់ច្រកល្ហកបែបនៀក គួរឲ្យធុញ» Fourthទន្រាំជើង គេធុញដែលមាននរណាមកតាមគេបែបនេះ គេសុខចិត្តបើកឡានមកខ្លួនឯងព្រោះមិនចង់ឲ្យនរណាមកនៅជិត តែគេវិញបែរជាតាមគេរហូតពិតជាគួរឲ្យធុញខ្លាំងណាស់

«ភ្លើមនុស្សដូចជាយើងនេះណាអត់ការងារ? ការងារយើងមានមិនខ្វះទេ ដែលតាមនៀកក៏មិនចង់ប៉ុន្មានដែរតែប៉ាគាត់ថាឲ្យមកកាត់ខោអាវត្រៀមថ្ងៃពិធីមង្គលការយើងខែក្រោយនេះ» ពាក្យសម្តីរបស់Gemធ្វើឲ្យFourthរៀងភ្ញាក់ខ្លួនបន្តិចពិតមែនហើយគេរៀបការនៅខែក្រោយហេតុអីក៏ភ្លេចទៅកើត

«ចឹងលោកមកតាមខ្ញុំមកខ្ញុំវាស់ទំហំរាងរៅរបស់លោកឲ្យ» ថាហើយក៏ដើរចេញពីជណ្តើរយន្តសម្តៅទៅក្នុងOfficeរបស់ខ្លួន
Geminiមិនតបតែក៏ដើរទៅតាមក្រោយរហូតទៅដល់officeរបស់fourth ក៏បានឃើញ ម៉ានីកាំង2-3នៅទីនោះ ហើយសម្ភារៈដែលទាក់ទងជាមួយនិងការកាត់ដេរជាច្រើន
«ដោះអាវក្រៅរបស់លោកទៅ» ខ្សែរម៉ែត្រដែលទុកសម្រាប់វាស់ទំហំខ្លួនប្រាណមួយដំត្រូវបានFourthយកមកបម្រុងនិងវាស់ខ្លួនឲ្យGeminiក៏ត្រូវបានអាក់ហើយFourthគាំងភ្លាមនៅពេលGemធ្វើបែបនេះ ព្រោះអ្វីដែលគេមិនចង់ឃើញបានបង្ហាញនៅមុខគេយ៉ាងច្បាស់ 

រាងកាយGemអាក្រាតមួយល្វែងលើបានបង្ហាញពេញៗភ្នែកដែលគេពេលនេះមានត្រឹមខោជើងវែងពណ៌ខ្មៅប៉ុណ្ណោះឯអាវរបស់គេវិញបានធ្លាក់ទៅលើឥដ្ឋព្រាត ស្មាបើក ដើមទ្រូងហាប់ណែន បូករួមជាមួយនិងសាច់ដុំក្បាលពោះកង់ៗគួឲ្យចង់ខាំបើនរណាឃើញប្រហែលឈាមច្រមុះមិនខាន

«ភ្លឹកយូរទៀតដែរទេ» Geminiឱនមកជិតfourthដែលគាំងទ្រឹងនោះ
«ខ្ញុំឲ្យលោកដោះតែអាវក្រៅចេញមិនមែនឲ្យមកស្រាតមួយល្វែងលើដូចនេះទេ»

«ធ្វើចឹងហើយឲ្យកាន់តែងាយស្រួលវាស់យកអ្វីដែលពិត»
«លោកឆ្គួតមែនទេ បាននិយាយស្តីចេញមកដូចឡប់»

To Be Continued ✨🎀
60Voteសម្រាប់ភាគបន្ត🤍
អរគុណសម្រាប់200followerណាអ្នកទាំងអស់គ្នា🙏🏻
Thank you so much
Thank you big²
Love you na💋

ស្នេហាកូនប្រុសមហាសេដ្ឋីWhere stories live. Discover now