«ធ្វើចឹងហើយឲ្យកាន់តែងាយស្រួលវាស់យកអ្វីដែលពិត»
«លោកឆ្គួតមែនទេ បាននិយាយស្តីចេញមកដូចឡប់»
«ហើយឯងមើលរឿងសិចច្រើនពេកមែនទេបានខួរគិតតែរឿងឆ្គួតៗ» សម្តីរបស់នាយធ្វើឲ្យFourthស្ពឹកមួយខណៈ
«លោកហ៊ានថាខ្ញុំឆ្គួត» Fourth ចងចិញ្ចើមសួរទាំងក្តៅចិត្តមិនតិចទេដែលនាយ មកជេខ្លួនថាឆ្គួតពេញៗមាត់បែបនៀក
«យ៉ាងម៉េចឈឺចិត្ត»Gemសួររួមទាំងញាក់ចិញ្ចើមមួយចំហៀងឌឺទៅកាន់Fourth ដោយគេមិនដឹងទេថាកាយវិការទាំងនេះធ្វើឲ្យFourthក្តៅក្រហល់ក្រហាយពេញទ្រូងព្រោះតែខឹង
«លោក ហ៉ឹស! ក្រាំង~» Fourth គ្រឡាស់ខ្សែរមែ៉ត្រដែលបម្រុងនិងវាស់អម្បិញមិញចេញមួយទំហឹងទៅកៀនជញ្ជាំងទាំងក្តៅចិត្ត រួចក៏បើកទ្វារចេញទៅបាត់
«ក្មេង អាងអីតិចគប់របស់របរ»Gem សើចចុងមាត់យ៉ាងសមចិត្តពេញចិត្តនិងការញ៉ោះFourthមុននេះGem រៀបចំខ្លួនឡើងវិញមុននិងដើរទៅតាមអ្នកដែលងរខ្ទឺត មិនដឹងថាជាដើរដល់ណាហើយទេ
«ន៎ែ ឈប់សិន» Gemចាប់កញ្ឆក់ដៃFourthឲ្យបែរមករកខ្លួនព្រមទាំងឱបfourthជាប់ទ្រូងទើបប្រទះថ្ពាល់ហើយត្រចៀករបស់Fourthឡើងក្រហម
«ខ្ញុំឆ្គួតកុំមកតាមខ្ញុំ» Fourthដកខ្លួនចេញពីGemបន្តិចតែដៃGemវិញរឹតចង្កេះFourthជាប់ធ្វើឲ្យខ្លួនរបស់ពួកគេទាំងជាប់គ្នាយ៉ាងស្និទ្ធស្នាល Fourthចងចិញ្ចើមមើលមុខគេ ខឹងឡើងក្រហមមុខក្រហមមាត់អស់ហើយដោយសារតែខឹងគេខ្លាំងពេក
«អ៊ីយ៉ា!ខឹងបែបនេះថ្ពាល់ក្រហមគួរស្រឡាញ់ម្លេះ» Gemនិយាយពាក្យពិតគ្មានរអែងបើកាលដែលឃើញពិតមែនថាFourthគួរឲ្យស្រឡាញ់ថ្ពាល់គេក្រហមបបូរមាត់ស៉ីជម្ពូរលោងគួរឲ្យចង់ថើបណាស់
«ខ្ញុំឆ្គួតកុំមកនិយាយជាមួយខ្ញុំ» ថ្ពាល់Fourthក្រហមលើសមុនទៅទៀតដោយសារតែសម្តីGemនេះឯងតែក៏តាំងចិត្តធ្វើខ្លាំងមិនចុះញមសោះឡើយ
«មិនដែលឃើញមនុស្សឆ្គួតណាគួរឲ្យស្រឡាញ់បែបនេះទេ ធ្លាប់តែឃើញមនុស្សឆ្គួត ដើរស្រាតតាមសួន ដល់ពេលឃើញមនុស្សឆ្គួតបែបនេះគួរឲ្យចង់~~ គួរឲ្យចង់អីទៅណ៎!!»Gemធ្វើជារកនឹកឯភ្នែកវិញដៀងទៅមើលអ្នកដែលខ្លួនរឹត ពេលនេះគេកំពុងតែបើកភ្នែកធំៗមើលនាយភ្លឹសៗយ៉ាងគួរឲ្យក្នាញ់«គួរឲ្យចង់ស៊ី» ពាក្យចុងក្រោយនាយឱនទៅខ្សឹបស្រាលៗកៀនត្រជាក់របស់Fourth ធ្វើឲ្យFourthកញ្ជ្រោលចេញពីនាយយ៉ាងរហ័ស
«អាមនុស្សរោគចិត្ត» Fourthចោលមួយប្រយោគនេះទៅកាន់Gemទាំងដកដង្ហើមញាប់ៗ គិតហើយថាអាប៉ិហ្នឹងគ្មាននឹកឃើញអីក្រៅពីរឿងអស់ទាំងនោះទេ
«អាយ៎~~» Fourth ស្រែកភ្លាត់សម្លេងដៃក្រសោប.កGemជាប់កាលបើនាយមកបីគេស្រស់ៗធ្វើឲ្យសមីខ្លួនសឹងលួសព្រលឹង
YOU ARE READING
ស្នេហាកូនប្រុសមហាសេដ្ឋី
Kısa HikayeGemini Norawit Thipakorn x Fourth Nattawat Wongwatthana