ធ្មិចបើកៗថ្ងៃសិរីមង្គលរបស់កូនកម្លោះមួយគូក៏បានធ្វើឡើង។ពិធីដ៏ធំគគ្រឹកគគ្រេងបានប្រារព្ធឡើងនៅសណ្ធាគារដ៏ស្កឹមស្កៃក្បាច់រចនាបែបបរទេសបានឆ្លាក់លើជញ្ជាំងមានក្បាច់រចនាយ៉ាងស្រស់ល្អគន់មិនស៊ាំភ្នែក បូករួមជាមួយនឹងផ្កាគ្រប់ពណ៍ជាពិសេសគឺកុលាបស្រស់ ផ្កាដែលមានពណ៍ស្រាលស្រទន់ទាំងអស់បានប្រមូលផ្តុំនៅកន្លែងតែមួយដែលធ្វើឲ្យទាក់ភ្នែកជាខ្លាំង ប្រៀបបានទៅនឹងឋានសួគ៍លើដីទៅហើយ និងមានជាតុមូលនិងកៅអីសម្រាប់អ្នកចូលរួមជាច្រើនពន់ពេក។នេះជាពិធីរៀបការរវាងមនុស្សប្រុសនិងមនុស្សប្រុសហើយពិធីបានប្រព្រឹត្តិឡើងដោយមនុស្សគ្រប់គ្នាមិននឹកស្មាន ព្រោះមិនរំពឹងថាកូនមហាសេដ្ឋីទាំងពីររូបអាចមានថ្ងៃនេះសំខាន់ជាមនុស្សប្រុសដូចគ្នាទៀត គិតទៅមើលថាសំណាងដល់កម្រិតណា ម្នាក់ៗទាំងស្អាត ឆ្លាត ហើយថែមទាំងមានទៀតផង រីឯឪពុកម្នាក់ៗវិញជាដៃគូរកស៊ីជាមួយគ្នាមិនតិចឆ្នាំឡើយអាចនិយាយបានថាប្រៀបដូចជាមិត្ត។
ពីធីបានចូលមកដល់កូនកម្លោះទាំងពីត្រសងដៃគ្នានៅលើឆាកមើលគ្នាដោយម្នាក់ស្លៀកឈុតខ្មៅរីម្នាក់ទៀតស្លៀកឈុតពណ៍ស មានទឹកមុខស្រស់ស្រាយព្រោះមុនពេលរៀបការនេះពួកគេក៏អាចយល់ចិត្តគ្នាបានយ៉ាងល្អទោះមិនរលូនក៏ប្រសើជាងនាពេលដែលទើបនឹងភ្ជាប់ពាក្យហើយ មុខម្នាក់ៗស្ទើតែស៊ីសាច់គ្នាទាំងរស់។
ក្នុងខណៈពេលនោះក៏ដល់ពេលបំពាក់ចិញ្ចៀនGeminiFourthពាក់ឲ្យគ្នាទៅវិញទៅមក
«ឯងស្អាតណាស់ថ្ងៃនេះ»Geminiឱនទៅខ្សឹបនៅត្រចៀកFourthដោយសម្លេងស្រាលៗ បន្ទាប់ពីគេបំពាក់ចិញ្ចៀនរួចរាល់ ឯអ្នកស្តាប់វិញឮហើយបានត្រឹមញញឹមអៀននឹងគេ ថ្ពាល់វិញក្រហមទុំ គួរឲ្យស្រឡាញ់ណាស់។ អាការៈនាយតូចពេលនេះធ្វើឲ្យអ្នកម្ខាងទៀតក្នក់ក្នាញ់ណាស់ តែក៏មានតែខាំមាត់សង្កត់ចិត្តប៉ុណ្ណោះ។ មិនយូរប៉ុន្មានពិធីសម្បថនិងបំពាក់ចិញ្ចៀនបានមក់ដល់ទីបញ្ចប់។(សុំកាត់កន្លែងនេះតិចហើយណាព្រោះមិនសូវប៉ិនសរសេរកន្លែងរៀបការទេ អាធ្យាស្រ័យផងអ្នកអានទាំងអស់គ្នា❤️)។ ពេលយប់បានឈានមកដល់ ភ្ញៀវកិត្តិយសទាំងប្រុសទាំងស្រីសុទ្ធសឹងតែជាអ្នកមានមុខមាត់ក្នុងសង្គមបានមកចូលរួមគ្រប់ៗគ្នាផឹកស៊ី សប្បាយព្រោះជាថ្ងៃសិរីមង្គលរបស់គូស្នេហ៍មួយគូ។ តែក៏មានមនុស្សដែលមើលទៅមិនសប្បាយចិត្តដូចគ្នា ម្នាក់នោះគឺClaraអតីតមិត្តស្រីរបស់Geminiនេះឯង Claraតែងខ្លួនយ៉ាងស្រស់ស្អាត ស្លៀករ៉ូបយ៉ាងល្អប្រណិត
YOU ARE READING
ស្នេហាកូនប្រុសមហាសេដ្ឋី
Krótkie OpowiadaniaGemini Norawit Thipakorn x Fourth Nattawat Wongwatthana