ភាគទី៥: អាការៈអ្វី?

376 35 1
                                    

ក្អឹក សម្លេងលេបទឹកមាត់

ហ៉ីស៉ឹងបានអោនសន្សឹមៗទៅរកបបូមាត់តូចច្រមិច អារម្មណ៍គេពេលនេះគឺពិតជាពិបាកស្មាន បបូរមាត់ដ៏ស្រស់ស្អាតមួយនេះពិតជាទាក់ទាញខ្លាំងណាស់ រាងក្រាស់អោនខិតកាន់តែជិតទៅៗរហូតដឹងដល់ដង្ហើមគ្នាទៅវិញទៅមកសឹងតែប៉ះទៅហើយ ខណៈនោះសុងហ៑ុនក៏ងាកមុខចេញដោយពោលពាក្យថា

សូមលោកគ្រូបញ្ឃប់ទង្វើបែបនេះទៀតទៅ>>សុងហ៑ុន ថាហើយហ៉ីស៉ឹងក៏ដកមុខចេញមកវិញ

លោកគ្រូកុំលេងសើចនឹងអារម្មណ៍ខ្ញុំបានទេ?>>សុងហ៑ុន និយាយហើយសម្លឹងមើលមុខរាងក្រាស់ទាំងរលីងរលោង

មិនមែនបែបនោះទេសុងហ៑ុង>>ហ៉ីស៉ឹង
បម្រុងនឹងយកដៃប៉ះរាងតូច បំណងចង់លួងលោម កុំឲ្យគេយំ

កុំប៉ះខ្ញុំអី កុំធ្វើបែបនេះដាក់ខ្ញុំអី កុំធ្វើឲ្យអារម្មណ៍ខ្ញុំកាន់តែច្របូកច្របល់អី>>សុងហ៑ុន

ស្ងាត់

បន្ទាប់មកហ៉ីស៉ឹងក៏ចេញដំណើរទៅ រហូតដល់ច្រកចូលផ្លូវតូចទៅកាន់ផ្ទះសុងហ៑ុន

លោកគ្រូឈប់ទីនេះហើយខ្ញុំអាចដើរទៅខ្លួនឯងបាន>>សុងហ៑ុន

យើងចង់ជូនឯងឲ្យដល់ផ្ទះ>>ហ៉ីស៉ឹង

មិនចាំបាច់ទេ នៅតែបន្តិចទៀតដល់ហើយខ្ញុំដើរខ្លួនឯងបាន អគុណដែលបានជូនខ្ញុំមក>>សុងហ៑ុន ថាហើយក៏បើកទ្វាឡានចុះតែម្ដង គេមិនមែនមិនចង់ឲ្យជូនទៅដល់ផ្ទះទេផ្លូវតូចនេះគេពិតជាខ្លាចណាស់ជាពិសេសក្រុមពួកស្ទាវនោះ ប៉ុន្តែគេមិនចង់ឲ្យហ៉ីស៉ឹងបានដឹងពីស្ថានភាពគ្រួសារគេទេ ជាពិសេសគឺគេខ្មាស់ ខ្មាស់ណាស់បើរាងក្រាស់បានឃើញទង្វើរឳពុករបស់គេ

ហ៉ីស៉ឹងឯណេះគេមិនអស់ចិត្តទាល់តែសោះដែលឲ្យរាងតូចដើរទៅម្នាក់ឯងបែបនេះគេមើលទៅផ្លូវមួយនេះមិនមានសុវត្ថិភាពទាល់តែសោះ គេក៏សម្រេសចិត្តដើរតាមរាងតូចពីក្រោយដោយមិនឲ្យសុងហ៑ុនដឹងខ្លួនឡើយ ប៉ុន្តែអំឡុងពេលដើរគេមានអារម្មណ៍ថាមិនមែនមានតែគេទេដែលដើរតាមសុងហ៑ុន(អ្នកណា?)

សុងហ៑ុនបន្ដដំណើរយ៉ាងស្ងៀមស្ងាត់ដោយមិនបានដឹងទេថាមនុស្សប៉ុន្មាននាក់កំពុងដើរតាមគេ គេដើររហូតដល់កន្លែងពួកស្ទាវទាំងនោះ ទៀតហើយ ទៀតហើយ គេពិតជាភ័យខ្លាចនឹងកន្លែងមួយនេះណាស់ គេចាប់ផ្តើមបុកពោះផឹបៗព្រោះក្រុមស្ទាវនោះតែងតែនិយាយសម្ដីលេបខាយប៉ះពាល់ខ្លួនប្រាណគេជានិច្ច

កំណត់ត្រាស្នេហ៍Where stories live. Discover now