ភាគទី២៥: លាហើយ

212 46 24
                                    

នាពេលរាត្រីខ្យល់បក់រវិចៗអាកាសធាតុត្រជាក់រឹងតែរឹងខ្លួន រាងតូចសុងហ៑ុនកំពុងដើរឱបដៃម្នាក់ឯងទាំងរងាញ័រញាក់ បរិយាកាសទាំងមូលគឺស្ងាត់ឈឹងនិងមានពន្លឺព្រាលៗតិចៗ រាងតូចចេះតែដើរគ្មានដឹងគោះត្រើយ

ខ្ញុំនៅកន្លែងណា?>>សុងហ៑ុន

មានអ្នកណានៅទីនេះទេ?>>សុងហ៑ុន ស្រែកសួរទាំងភ្នែកខំប្រឹងរំពៃរកមើលជាវិញខ្លួន បន្ដិចក្រោយមករាងតូចស្រាប់ឃើញបុរសម្នាក់ស្លៀកឈុតពណ៌សរឈរបែរខ្នងនៅនឹងមុខគេ

លោក!! >>សុងហ៑ុន ស្រែកហៅបុរសនៅចំពោះមុខ គ្រាន់តែឮសុងហ៑ុនស្រែកហៅបុរសម្នាក់នេះក៏ងាកមកបង្ហាញឲ្យឃើញវង់ភ័ក្ររបស់គេ

ហ៉ីស៉ឹង!!!>>សុងហ៑ុន ស្រែកមួយទំហឹងហើយរត់ទៅឱបគេយ៉ាងណែនតាមទំហំចិត្តនឹក ចង់ប្រាប់ថាគេសែននឹកខ្លាំងណាស់ នឹកស្ទើរតែប្រេះទ្រូងស្លាប់ទៅហើយ

ហ៉ីស៉ឹង បងមករកអូនវិញហើយមែនទេ??>>សុងហ៑ុន សួទាំងដៃអោបគេជាប់

អត់ទេ!!>>ហ៉ីស៉ឹង

បងចង់មានន័យថាយ៉ាងមិច?>>រាងតូចប្រលែងចេញពីការអោបសួបកទៅវិញទាំងភ័យ

បងមកលាអូន>>ហ៉ីស៉ឹង

បងចង់ទៅណាចោលអូនមែនទេ?>>សុងហ៑ុន

បងត្រូវត្រឡប់ទៅកន្លែងដើមរបស់បងវិញហើយ>>ហ៉ីស៉ឹង

អត់ទេ!! អូនមិនឲ្យបងទៅទេ ហឹក>>សុងហ៑ុន ក្រវីក្បាលតតាត់បដិសេធទាំងទឹកភ្នែក គេមិនព្រមឲ្យបុរសម្នាក់នេះទៅណាចោលគេទៀតឡើយ

ចាំណាហ៑ុននីរបស់បង ទោះជាពួកយើងរស់នៅពិភពផ្សេងគ្នាក៏ដោយ ក៏បងនៅតែស្រឡាញ់អូន ព្រោះបេះដូងបងបានចារឈ្មោះរបស់អូនរួចទៅហើយ>>ហ៉ីស៉ឹង ញញឹមស្រាលសម្លឹងទៅកាន់រាងតូច ខ្លួនប្រាណចាប់ផ្តើមរលាយម្ដងបន្ដិចៗរហូតក្លាយជាផេះផង់រសាត់ទៅតាមខ្យល់បាត់សូន្យ រាងតូចខំប្រឹងព្យាយាមស្រវាឱបប៉ុន្តែនៅសល់តែខ្យល់តែប៉ុណ្ណោះ

អត់ទេ!! ហឹក អូនមិនឲ្យបងទៅទេ មកវិញមក អូនរងារណាស់>>សុងហ៑ុន ស្រែកខ្លាំងៗផ្ដួលខ្លួនអង្គុយយំសស្រាក់ឱបប្រាណសម្លឹងមើលទៅផ្ទៃមេឃ

កំណត់ត្រាស្នេហ៍Where stories live. Discover now