ភាគទី១៦: ប្លែក

309 40 16
                                    

3ថ្ងៃកន្លងផុតទៅ

រីង រីង រីង

ហាឡូ ខ្ញុំ យ៉ាង ជូសុង និយាយ>>លោកយ៉ាង

ហាឡូ ជម្រាបសួរលោកពូ គឺខ្ញុំណា>>

អូ Jaan ហ៎េស?>>លោកយ៉ាង

បាទ ខ្ញុំឮអ្នកម៉ាក់ជម្រាបថាលោកពូនឹងឲ្យជុងវ៉ុនមកសហរដ្ឋអាមេរិកនៅ4ថ្ងៃទៀតមែនទេ?>>Jaan

បាទ ពូចង់ឲ្យគេទៅបន្ដការសិក្សានៅទីនោះនឹងណា>>លោកយ៉ាង

ខ្ញុំថាមិនចាំបាច់មកទេលោកពូ ព្រោះខ្ញុំនឹងត្រឡប់ទៅកូរ៉េនៅសប្ដាហ៍ក្រោយនេះហើយ>>

ឯងមកមានការអ្វីមែនទេ?>>លោកយ៉ាង

ខ្ញុំត្រូវទៅកាន់កាប់ក្រុមហ៑ុនជំនួសលោកប៉ានៅទីនោះ ហើយខ្ញុំនឹងរស់នៅទីនោះតែម្ដង>>Jaan

ណាមួយខ្ញុំមិនចង់បែកឆ្ងាយពីជុងវ៉ុនទៀតទេ លោកពូគិតបែបណាដែរ?>>Jaan

បើអញ្ចឹងពូតាមតែក្មួយទេ>>លោកយ៉ាង

បាទ សម្រេចតាមនឹងចុះ ជម្រាបលាអនាគតប៉ាក្មេក ហាសហា>>Jaan និយាយបែបលេងសើចបន្លំមែន

ហ៉ឹស ឯងនេះ>>លោកយ៉ាងសើចតិចៗបែបហួសចិត្ត

ទឺត ទឺត ប្រព័ន្ធទំនាក់ទំនងបានបិទ

1សប្ដាហ៍កន្លងផុតទៅ

គ្រួសារយ៉ាងបានរៀបចំខ្លួនយ៉ាងស្រស់ប្រពៃ ស្នាមញញឹមដែលមាននៅលើផ្ទៃមុខសឹងដល់គុមត្រចៀក ប៉ុន្តែបែរជាកម្លោះតូចជាងវ៉ុនមានទឹកមុខស្រពាប់ស្រពោនទៅវិញ តាមពិតទៅថ្ងៃនេះជាថ្ងៃដែលពួកគេទៅទទួលអនាគតកូនប្រសាត្រកូលយ៉ាងនឹងណា

កូនវ៉ុន កូនមិនអីទេមែនទេ?>>អ្នកស្រីយ៉ាងចោទសួឡើងព្រោះមើលទៅរាងតូចដូចជាមិនស្រស់ស្រាយទាល់តែសោះ

ខ្ញុំមិនអីទេអ្នកម៉ាក់>>រាងតូចតបទៅម្ដាយទាំងញញឹមខ្សោះ

ចឹងយើងចេញដំណើរទៅ>>ថាហើយពួកគេក៏ចាប់ផ្ដើមធ្វើដំណើរចេញទៅកាន់អាកាសយានដ្ឋាន

+អាកាសយានដ្ឋាន

តុប តុប តុប សម្លេងសម្រិបជើងអ្នកដំណើរដើរចេញមក សម្ដៅទៅរកសាច់ញាតិរៀងៗខ្លួន ហើយនៅក្នុងក៏មានវត្តមានរបស់កម្លោះសង្ហា Jaan Jamesfrank ផងដែរ (បញ្ជាក់Jaanជាកូនកាត់ កូរ៉េ អាមេរិក) រាងខ្ពស់ស្រឡះបានឈានជើងធ្វើដំណើរយ៉ាងមានទំនុកចិត្តសម្ដៅទៅរកគ្រួសារយ៉ាង

កំណត់ត្រាស្នេហ៍Where stories live. Discover now