Special part

140 40 19
                                    

ផាក សុងហ៑ុន>>គ្រាន់តែឮក្មេងប្រុសម្នាក់នោះនិយាយឈ្មោះខ្លួនឯងភ្លាម ហ៉ីស៉ឹងប្រញ៉ាប់ក្រឡេកមើលភ្លាមៗ

ហ៑ុន?>>ហ៉ីស៉ឹង ចាប់ផ្តើមស្រឡាំងកាំងតែម្ដងតើនេះជាសុងហ៑ុនរបស់គេពិតមែនហ៎េស?

Aww លោកស្គាល់ខ្ញុំដែរមែនទេ?>>សុងហ៑ុន

អូ អត់ទេ ខ្ញុំគ្រាន់តែប្រហាក់ប្រហែលនឹងមនុស្សម្នាក់>>ហ៉ីស៉ឹងតបទាំងញញឹម ធ្វើឲ្យក្មេងប្រុសម្នាក់នោះទម្លាក់ទឹកមុខមួយរំពេច បន្ទាប់ពីសំណេះសំណាលបន្ដិចបន្តួចក៏ត្រូវដល់ពេលដែលសុងហ៑ុនត្រូវចាកចេញដើម្បីឲ្យអ្នកផ្សេងចូលម្តង

ប្រុសចម្កួត!! នេះធ្វើជាភ្លេចខ្ញុំផងហ៎េស? ឆឺស>>សុងហ៑ុន ថាហើយក៏ដើរចេញទៅបាត់ តែគេមិនបានដឹងទេថាសកម្មភាពរបស់គេត្រូវបានបុរសម្នាក់ទៀតកំពុងសង្កេតមើល

លើកនេះបងមិនឲ្យអូនរួច ពីកណ្ដាប់ដៃបងទេអូនសម្លាញ់>>ហ៉ីស៉ឹង និយាយក្នុងចិត្តទាំងញញឹមចុងមាត់ គេមិនមែនមិនស្គាល់ទេតែគេធ្វើមិនស្គាល់ច្រើនជាង រូបរាងនេះ សម្លេងមួយនេះគេចាំច្បាស់ណាស់ គេអាចឆ្លងទៅពិភពប្រលោមលោកបាន រឿងអីរាងតូចមិនអាចឆ្លងមកពិភពពិតបាននោះ?

ប្រហែល2ម៉ោងក្រោយមកកម្មវិធីក៏បានចប់រួចរាល់ជាស្ថាពរ

បងសូហាន>>ហ៉ីស៉ឹង

បាទ ចៅហ្វាយ>>សូហាន

ខ្ញុំចង់ពឹងបងរឿងមួយ>>ហ៉ីស៉ឹង

រឿងអ្វីចៅហ្វាយ?>>សូហាន

បងជួយទៅស៉ើបពីក្មេងម្នាក់នេះឲ្យខ្ញុំបានទេ?>>ហ៉ីស៉ឹង ហុចរូបសុងហ៑ុនឲ្យទៅសូហាន

ចៅហ្វាយចាប់អារម្មណ៍គេហ៎?>>សូហាន

ខ្ញុំឲ្យបងស៉ើបក៏ស៉ើបទៅ>>ហ៉ីស៉ឹង

បាទ>>សូហាន

+ម៉ោង9យប់

តុក តុក តុក

ចូលមក>>ហ៉ីស៉ឹង

ចៅហ្វាយ នេះជាពត៌មានដែលខ្ញុំទទួលបាន>>សូហាន ហុចឯកសារឲ្យចៅហ្វាយខ្លួន

អគុណបងច្រើនហើយ បងសម្រាកចុះ>>ហ៉ីស៉ឹង

បាទ រាត្រីសួស្តីចៅហ្វាយ>>សូហាន ថាហើយដើរចេញទៅបាត់ទុកឲ្យហ៉ីស៉ឹងអង្គុយមើលឯកសារញញឹមញញែមម្នាក់ឯង

កំណត់ត្រាស្នេហ៍Where stories live. Discover now