ភាគ១

1.1K 98 4
                                    

វាអាចជាថ្ងៃស៊យមួយក្នុងចំណោមទំព័រជីវិតរបស់
ជេយ៉ុន។ថ្ងៃនេះគេបែរជាត្រូវងើបខកម៉ោងរៀន កែវភ្នែកឡើងក្រហមមិនទាន់បាត់បបូរមាត់ហាក់គ្មានជាតិសំណើមទឹកមុខស្លេកស្លាំងរាងកាយល្ហិតល្ហៃហាក់គ្មានកម្លាំងកម្លែងសម្លឹងមើលទៅកាន់ផ្លូវដែលបន្តិចទៀតនេះនិងអាចត្រូវដើរទៅសាលាប្រាកដណាស់។
"រត់ទៅសាលាទាន់ឬអត់"សំណួរសួរទៅកាន់ខ្លួនឯងខណៈពេលនេះម៉ោងកាន់តែកៀកចូលរៀនប៉ុន្តែគេត្រូវមកឈរសួរខ្លួនឯងទៅវិញ។ជារៀងរាល់ថ្ងៃពេលទៅសាលាក៏មានឡានក្រុងសម្រាប់ធ្វើដំណើរដោះទុកចុះថ្ងៃនេះ។
"ទៅជាមួយគ្នាទេ"វាអាចថាពេលកំពុងជួបទុកបែបនេះបើមាននរណាម្នាក់ដែលយើងអាចពឹងពាក់បាននោះប្រាកដណាស់ថាជាការសំណាងណាស់។ប៉ុន្តែសម្រាប់គេវិញសុំរុញច្រានសំណាងមួយនេះចោលបានទេ។
"អរគុណបំណងល្អប៉ុន្តែមិនបាច់ល្អជាង"
ស្នាមញញឹមក៏ជេយ៉ុនមិនបានផ្តល់ឲ្យព្រោះមិនដែលចង់ផ្តល់ឲ្យស្រាប់។នរៈសង្ហាដែលគេបដិសេដបំណងល្អរបស់ខ្លួនបែរជាមិនបានខឹងផ្ទុយទៅវិញបែរជាមានស្នាមញញឹមជាប់លើផ្ទៃមុខរួចបើកទ្វារចុះពីឡានស៊េរីទំនើបរបស់ខ្លួនយ៉ាងសង្ហាដើរសម្តៅមករក
ជេយ៉ុនទាំងរឹកពាជ្រែងហោប៉ៅមុននិងប្រទាក់ភ្នែកនិងអ្នកចំពោះមុខ
"ភ្នែកក្រហមម្ល៉េះយំមែនទេ"ភាពព្រួយបារម្ភក៏កើតមានឡើងនរៈសង្ហាមិនត្រឹមនិយាយតែពាក្យសម្តីសូម្បីតែកាយវិការក៏រហ័សរហួនចាប់ក្តោបរង្វង់មុខតូចឡើងសម្លឹងកែវភ្នែកកាន់តែច្បាស់ថាវាពិតជាក្រហម។
"ខ្ញុំមិនបានយំគ្រាន់តែដេកមិនឆ្អែត"ជេយ៉ុនបេះដៃនាយចេញពីរង្វង់មុខទាំងទឹកមុខធុញទ្រាន់។
"បើពិបាកណាស់បងទៅនៅខនដូរជាមួយខ្ញុំក៏បានខ្ញុំអ្នករាប់រងចិញ្ចឹមបង"ទៀតហើយសម្តីនេះទៀតហើយស្អីគេអាងតែនាយជាកូនប្រុសអ្នកមានលុយចាយមិនអស់មែនទេទើបចង់មករ៉ាប់រងជីវិតអ្នកដទៃទៀតដែលមិនសូម្បីជាប់សាច់ញាតិគ្នា។ចិត្តល្អម្ល៉េះ?
"ខ្ញុំដឹងថាឯងមានលុយច្រើនប៉ុន្តែខ្ញុំមិនត្រូវការ"
ជេយ៉ុនផ្តល់ស្នាមញញឹមហួសចិត្តឲ្យនាយបន្តិចមុននិងត្រឡប់មកសភាពដើម។ដើរចេញបានប៉ុន្មានជំហានជើងទាំងគូររបស់គេក៏ហើបពីដីក្បាលរបស់គេបែរជាសំយោងចុះក្រោមទៅវិញ។
"អ៎ាយ!!!រីគីដាក់ខ្ញុំចុះ"ជេយ៉ុនស្រែកចាចក្រោយត្រូវនរៈសង្ហាចាប់លើកដាក់លើស្មាររបស់នាយរួចបើកទ្វារឡានញាត់គេចូលទៅខាងក្នុងទាំងកាយវិការធ្ងន់ៗមិនសំចៃដៃទាល់តែសោះ។
"ហ៊ានតែចុះខ្ញុំរំលោភបងនៅត្រង់និងមិនខាន"រីគី
ចង្អុលមុខអ្នកក្នុងឡានដែលទឹកមុខដូចគេចែកទ្រព្យមិនស្មើ។ឃើញថាស្ងាត់នាយញញឹមគែមមាត់មុននិងបិទទ្វាររួចដើរត្រឡប់មកកន្លែងតៃកុងវិញដើម្បីបើកទៅសាលារៀន។
"សន្យាមិនឲ្យគេចាប់បានឡើយ"ពោលឡើងគ្រាន់តែជាសម្តីតើឲ្យគេជឿបានយ៉ាងមិច។ជេយ៉ុនសើចនិងបំពង់កបន្តិចព្រោះនិងអាចស្មានដឹងរឿងកើតឡើងនាពេលបន្តិចទៀតនេះ។

→YOUR BODY🔞 SIM JAEYUNWhere stories live. Discover now