Ep8

88 6 6
                                    

«តុក តុកៗៗ»កំពុងយំសុខៗស្រាប់តែមានសម្លេងគោះទ្វាJennie ក៏ប្រញ៉ាប់ជូតទឹកភ្នែកនឹងដើរទៅបើកទ្វាទាំងពិបានដើរព្រោះពោះនាងកាន់តែធំហើយ

«បង Taehyung បងមកវិញហើយមែនទេ »Jennie

«ហឹម »Taehyung គ្រហឹមតិចៗ

«បងផឹកស្រាមែនទេ មើលចុះធំក្លិនអាក្រក់ណាស់ មោះអូនជូនទៅគេង»Jennie បានគ្រាTaehyung ឲដេកលើពូក រៀបចំទឹកសម្រាប់ជូតខ្លួនឲនាយ។ពេលកំពុងជូតសុខៗស្រាប់តែTaehyung ចាប់ដៃនាងនឹងនិយាយពាក្យប៉ុន្មានម៉ាត់ធ្វើឲJennie អួលដើមក

«Juហេតុអីអូនទៅចោលបង ហឹកៗJuបងនឹកអូនណាស់ ក្រៅពីអូនបងមិនស្រឡាញ់អ្នកណាទាំងអស់ទោះម្នាក់នឹងស្អាតល្អជាងអូនក៏បងមិនយកភ្នែកមើលដែរJu.....»Taehyung និយាយហើយក៏សន្លប់បាត់ទៅ

«បងស្រឡាញ់នាងខ្លាំងណាស់មែនទេ?មូលហេតុដែលបងស្អប់អូនព្រោះតែមូលហេតុនេះមែនទេ អូនមិនអាចជំនួសកន្លែងនាងបានទេមែនទេហឹកៗៗ»Jennie

«តើឲអូនធ្វើបែបណាទៅ អូនមិនអាចបកក្រោយបានទេអូនបានស្រឡាញ់ទៅហើយទោះមនុស្សដែលបងស្រឡាញ់មិនមែនជាអូនក៏អូនមិនអាចឈប់បានដែរហឹកៗៗកូនម៉ាក់កូនកំសត់ពេកហើយម៉ាក់សុំទោសដែលមិនអាចបង្កើតគ្រួសារដ៏កក់ក្តៅមួយឲកូនពិតជាសុំទោសណាស់ហឹកៗ»Jennie សង្ងប់យំមួយសន្ទុះក៏គេងលក់បាត់ទៅ

_______________________________

«Taehyung បងក្រោកហើយមែនទេ នេះជាតែខ្ញីក្តៅៗបងផឹកទៅនឹងបានបាត់ឈឺក្បាល»Jennie

«ហឹម អរគុណអូនហើយ»ថ្ងៃនេះនាយខ្មោចចូលមែនទេបានជាព្រមនិយាយជាមួយJennie តែវាក៏ធ្វើឲJennie សប្បាយចិត្តដែរ

«បងឆាប់ទៅរៀបចំខ្លួនទៅនឹងអាលបានទៅញាំបាយចាំអូនរៀបចំខោអាវឲ»Taehyung បានទៅរៀបចំខ្លួនJennie រៀបចំខោអាវនឹងបន្ទប់យ៉ាងស្អាតទោះវាពិបាកក៏នាងនៅតែធ្វើ

«កូនៗចុះហើយមែនទេ មោះឆាប់មកញាំបាយមក»អ្នកស្រីគីមឃើញTaehyung កំពុងជួយគ្រាJennie ចុះពីលើផ្ទះក៏ហៅTaenie ឲមកញាំបាយ

«អូនញាំម្ហូបនេះទៅវាជួយឲកូននឹងអូនមានកម្លាំង»Taehyung បានចាប់បន្លែគ្រប់មុខឲJennie និយាយពាក្យអូនៗពេញមាត់ធ្វើឲអ្នកគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង

រឿង បេះដូងពណ៌ខ្មៅ🖤(ចប់)Where stories live. Discover now