Ep36

52 5 2
                                    

ម៉ោង9យប់គ្រប់គ្នាបានមកពីដើរលេងវិញហើយនិយាយពីថាម្នាក់ៗគ្រាន់តែមកដល់ផ្ទះភ្លាមត្អូញថាហត់ ចយកដៃចុកជើង អស់កម្លាំងគ្រប់ៗគ្នា។

«ហឺយ. មានអារម្មណ៍ថាចង់ផឹក»Taehyung និយាយឮៗចង់ឲប្រពន្ធបានឮហើយឃាត់ខ្លួនតែJennie ធ្វើជាមិនឮ

«Taehyung ឯងចង់ផឹកមែនទេចឹងដាក់2/3ដបទៅយ៉ាងមិចដែរ??បងថ្លៃដាក់2/3ដបអត់??»អ្នកណាមិនដឹងថាJkពូកែរខាងផឹក។ផឹកម្តងៗបើមិនសន្លប់មិនឈប់ឡើយ។

«ហឹមក៏បាន ចឹងបងទៅយកស្រានឹងសាច់ក្លែមមកសិន»Jinដើរទៅយកស្រាបាត់ទៅ។

«Jennieអូនមិនឃាត់បងទេឬ???»

«បើបងចង់ផឹកក៏ផឹកទៅ ហេតុអីអូនត្រូវឃាត់»Jennie តបទាំងហីៗទោះដឹងថាប្តីមិនចេះផឹកក៏ដោយ។

«អូនដឹងឬធ្វើមិនដឹង??»

«ស្អីបងនឹង???»

«បងមិនចង់ផឹកទេតែបងចង់ឲអូនឃាត់បង គ្រាន់តែហារមាត់ឃាត់បន្តិចហេតុអីក៏ពិបាកម្លេះ??»

«បងឆ្កួតមែនទេ??សុខៗនាំរឿងឈ្លោះបែបនេះ?»

«ក៏ព្រោះតែអូននឹងហើយ អូនដឹងថាបងខឹងអូនតែអូនបែរជាធ្វើមិនដឹង»

«បងប្រច័ណ្ឌអូននឹងបងJoon?បងធ្វើខ្លួនឲសមជាប៉ារបស់កូនជាប្តីអូនបន្តិចតើបានទេ?បងJoonគាត់ជិតការទៅហើយបងនៅប្រច័ណ្ឌអីទៀត?Ohhឬមួយបងនៅស្រណោះអ្នកនាងYejiទើបនាំរឿងឈ្លោះបែបនេះ??»

«តែផ្តាស់ អូនកុំយករឿងផ្សេងមកលាយឡំគ្នា»

«រឿងផ្សេងយ៉ាងមិច វាតែមួយនោះទេបើថាបងនៅនឹក នៅស្រឡាញ់អ្នកនាងYejiទើបត្រូវជាង»ម្នាក់ៗខ្លាំងរៀងៗខ្លួនចាំមើលនឹងមាានរឿងអីកើតឡើង??

«បងមិនដែលស្រឡាញ់Yejiទេ បានហើយបងមិនចង់ឈ្លោះជាមួយអូនទេ អូននាំកូនទៅគេងមុនទៅបងនៅផឹកជាមួយJkនឹងបងJin»បើនាយនៅតែនិយាយប្រាកដណាស់ពួកគេនឹងឈ្លោះគ្នាដល់ស្អែកជាមិនខាន។

«ហុឹស. មកWonទៅគេងទុកឲប៉ាកូននៅដេកក្រៅបន្ទប់ទៅ»

«បាទ»

«នេះផឹកទៅ»Jinហុចស្រាមួយដបឲនាយហើយគេក៏ទទួលយកគាស់ផឹកយកៗទាំងដែលដឹងហើយថាខ្លួនមិនសូវចេះផឹកតែខំ។

រឿង បេះដូងពណ៌ខ្មៅ🖤(ចប់)Where stories live. Discover now