Ep16

76 6 3
                                    

«ឈឺនៅស្ទើរណាស់ បើគិតពីទង្វើដែលនាងធ្វើដាក់ខ្ញុំនឹងកូន»taehyung ដើរមកពីក្រោយខ្នងJennie និយាយឌឺដងនាង

«taehyung?បងមកទីនេះធ្វើអី?»jennieជូតទឹកភ្នែកចេញងើបមកសួរនាយ

«មកមើលមនុស្សដែលអាត្មានិយមនោះអី យ៉ាងមិចសោយសុខអស់ចិត្តហើយមែនទេបាបជាបកក្បាកមករកកូនវិញ តែសុំទោសកូនគ្មានថ្ងៃបានដឹងថានាងជាម្តាយគេឡើយ»

«បងធ្វើបែបនេះធ្វើអី?ក្រែងយើងជាប្តីប្រពន្ធនឹងគ្នាមិនចឹង?ហឹកៗ»

«ប្តីប្រពន្ធ?ពួកយើងលែងត្រូវជាអ្វីនឹងគ្នាហើយ»

«តែអូនមិនទាន់បានសុីញ៉េរក្រដាសលែងលះនៅឡើយទេ»

«Jennie ពេលនាងសុីញ៉េរក្រដាសអេតាសុីវិលនាងមានបានពិនិត្យមើលឲច្បាស់ទេ?ក្រដាសនោះបញ្ជាក់ថាបើសិនជាសមីខ្លួនណាម្នាក់សុំលែងតែសមីខ្លួនម្នាក់ទៀតមិនព្រម រយៈពេល5ឆ្នាំនោះសន្មតថាគឺបានលែងលះហើយ។នាងចេញទៅអសើរយៈពេល6ឆ្នាំវាល្មមហើយ។

«ហឹកៗមិចនឹងអាចនោះ អត់ទេtaehyungអូនមិនព្រមទេពួកយើងនៅតែជាប្តីប្រពន្ធនឹងគ្នា បងកុំធ្វើបែបនេះអី សុំឲអូនបានជួបកូនផងហឹកTae អូននឹកកូនណាស់»Jennie យំចាប់ដៃTae

«នឹកកូន តែបែរជាទុកឲគេកំព្រាម្តាយនេះមែនទេជាម្តាយ?បានហើយខ្ញុំមិនចង់និយាយជាមួយនាងច្រើនទេ គ្រាន់តែមកប្រាប់ថាហាមនាងនិយាយរឿងនោះឲwonដឹងបើមិនចឹងទេខ្ញុំនឹងនាំកូនចាកចេញមិនឲនាងឃើញមុខគេទៀតឡើយ។នាងអាចមកជួបកូនបាន1អាទិត្យ1ដង យល់មុខនាងធ្លាប់ជាប្រពន្ធរបស់ខ្ញុំ»taehyung ថារួចក៏ដើរចេញទៅបើនាយនៅយូរទៀតនាងប្រាកដជាយំតាមនាងជាមិនខានទេ។ទោះខឹងស្អប់ ក៏នាយមិនដាច់ចិត្ត។

«ហឹស.ៗៗ ខំរត់គេចចេញពីការសុំលែងលះរបស់បងតែចុងក្រោយនៅតែរត់មិនផុត ហឹកៗវាជាបាបកម្មរបស់ខ្ញុំមែនទេ។ហេតុអីទេវតានាំឲខ្ញុំជួបបង បើខ្ញុំមិនស្គាល់បងតាំងពីដំបូងម្លោះហើយជីវិតខ្ញុំមិនវេទនាដូចពេលនេះឡើយ

គ្រប់គ្នានៅលេងទីនោះទាល់តែជិតល្ងាចទើបចែកផ្លូវមកផ្ទះរៀងៗខ្លួន។គ្រប់គ្នាសប្បាយចិត្តណាស់ព្រោះបានដើរលេងជុំគ្នា មានលេងgame និយាយគ្នាលេង ច្រៀងរាំម្នាក់ៗសប្បាយទាំងមិនចាប់អារម្មណ៍នឹងJennie ទេ។jennie គិតតែពីអង្គុយមើលTaewonរត់លេងជាមួយJunghee Jisun នាងញញឹមផង យំផងព្រោះនាងពិតជាចង់អោបកូននាងណាស់ នាងច្រណែននឹងyeji ដែលទទួលបានការមើលថែពីTae ច្រណែនពេលwonហៅនាងថាម៉ាក់ៗ។គ្រប់យ៉ាងបានត្រឹមច្រណែនតែមិនអាចធ្វើអ្វីបានសូម្បីតែហារមាត់និយាយជាមួយកូន

រឿង បេះដូងពណ៌ខ្មៅ🖤(ចប់)Where stories live. Discover now