Ep23

72 6 3
                                    

«យ៉ាងមិចផ្លែកភ្នែកមែនទេ បន្ទប់នេះវាមិនដូចមុនទេ»taehyung ធ្វើជាសួរJennie

«ប្លែកណាស់ វាប្លែកគ្រប់យ៉ាងសឹងតែមើលមិនដឹងទៅហើយថានេះជាបន្ទប់ដែលខ្ញុំធ្លាប់នៅ»Jennie តបតិចៗទាំងភ្នែកកំពុងសម្លឹងមើលរូបថតនៅលើក្បាលដំណេក។

«អឺ. គឺ»taehyung គាំងនិយាយមិនចេញ គេភ្លេចឲឈឹងទៅថាបើនាងឃើញរូបថតនោះហើយនឹងមានរឿង តែនាយពិតជាភ្លេចមែន។

«ម៉ាក់ទៅគេងបន្ទប់កូនវិញទៅ កូនមិនចង់នៅបន្ទប់នេះទេ»wonយល់ស្ថានការក៏បង្វែររឿង

«ហឹម»Jennie គ្រហឹមតិចៗជាការយល់ព្រម នាងក៏មិនចង់នៅក្នុងបន្ទប់នេះដែរព្រោះវាធ្វើឲនាងឈឺចាប់

«អេ៎. មិចក៏ក្រលាស់សម្តីចឹង ហឺយធុញណាស់វើយ»taehyung ញីក្បាលតិចៗទាំងធុញថប់រកឃាត់មិនទាន់។

«ម៉ាក់យំមែនទេ?»wonឃើញJennie អង្គុយយំលើពូកទើបធ្វើជាសួរ

«បើម៉ាក់ប្រាប់ថាម៉ាក់មិនបានយំកូនជឿទេហឹកៗ»

«កូនប្រាកដជាជឿព្រោះម៉ាក់ឃាមនុស្សរឹងមាំ»wonឡើងលើពូកអោបនាង

«ហឹកម៉ាក់មិនរឹងមាំទេ. ម៉ាក់គ្រាន់តែសម្តែងតែប៉ុណ្ណោះ»

«បើប៉ាមិនស្រឡាញ់ម៉ាក់ នៅមានអ្នកផ្សេងស្រឡាញ់ម៉ាក់ច្រើនទៀត កុំយំចាំកូនជួយរកបុរសល្អម្នាក់ឲម៉ាក់យ៉ាងមិចដែរ ហិហិ»

«កូនក្បាលខូច តើមានអ្នកណាមកស្រឡាញ់ម៉ាក់ទៅ»Jennie ញិញថ្ពាល់កូនទាំងខ្នាញ់

«មានតើ គឺពូJoonនោះអី ម៉ាក់គិតមើលពូjoonសង្ហារក៏សង្ហារ ពូកែ សុភាពបុរស ចេះtake care ខ្ញុំដឹងថាពូjoonគឺលួចស្រឡាញ់ម៉ាក់»

«មិចនឹងអាចទៅ បានហើយឆាប់គេងទៅក្រែងថាងងុយមិនចឹង»Jennie ជូតទឹកភ្នែកចេញនឹងរៀបចំកន្លែងឲកូនគេង។

«កក់ក្តៅណាស់»wonគេងអោបម្តាយយ៉ាងសប្បាយចិត្តឯJennie គេក៏គេងលក់តាមកូនដែ។ម្តាយកូនគេងលក់យ៉ាងស្កប់ស្កល់ គេងអោបគ្នាស្អិតបេះមិនចេញឡើយ។

«កូនកំហូច ចង់បានប៉ាថ្មីផង កុំសង្ឃឹម ហឹស»taehyung បានឮការសន្ទនារបស់ម្តាយកូនគេ ដំបូងថាមកចង់សុំគេងដែរតែនាយក៏មិនចូលវិញតែនាយលួចស្តាប់ហើយគេមានការមិនពេញចិត្តនឹងខឹងជាខ្លាំងហើយនាយក៏បើកទ្វាចូលទៅគេងក្បែរJennie ហើយដៃមិនស្ងៀមទេអោបនាងឡើងស្អិត។(មាត់ថាមិនស្រឡាញ់គេទេតែកុំមើលទង្វើ🌚)

ព្រឹកឡើង

រឿង បេះដូងពណ៌ខ្មៅ🖤(ចប់)Where stories live. Discover now