ភាគបញ្ចប់ (សូមកុំចាកចេញ)

83 4 0
                                    

ឆេយ៉ុងនិងជីមីនដែលកំពុងនៅឈរមើលធាតុរបស់ជុងវូនៅកន្លែងតម្កល់ធាតុ ដោយអ្នកទាំងពីរបានមកសួរសុខទុក្ខជុងវូជាពិសេស ។
<<លោកដឹងទេថាអ្នកណាជាមនុស្សដែលល្ងង់បំផុតនៅលើលោកនេះ? គឺលោកនឹងហើយខ្វុន ជុងវូ លោកដឹងហើយថានៅទីនោះមានគ្រាប់បែក តែលោកបែរជាមិនរត់សុខចិត្តហៅមីនជេឱ្យមកជួយពួកយើង!! ល្ងង់ណាស់!!>> ឆេយ៉ុងនិយាយទាំងពេបមាត់ ភ្នែកឡើងរលីងរលោង នឹកឃើញដល់ថ្ងៃដែលជុងវូស្លាប់ ។
<<ជុងវូ!! តើឯងដឹងទេ? មនុស្សទាំងអស់ដែលបានបំផ្លាញជីវិតរបស់ឯងពេលនេះបានទទួលលទ្ធផលតបស្នងវិញហើយ!!!>> មនុស្សដែលបំផ្លាញជីវិតរបស់ជុងវូពេលនេះម្នាក់ៗសុទ្ធតែបានទទួលទោសទាំងអស់ដោយវូរ៉ាងនិងដូហាត្រូវជាប់ទោស និងឆុនសាគឺនាងមិនបានជាប់ទោសទេ នាងគ្រាន់តែមានជំងឺវង្វេងស្មារតី បើនិយាយខ្លីៗទៅគេហៅថាឆ្គួត និយាយទៅបញ្ហាគ្រប់យ៉ាងគឺត្រូវបានដោះស្រាយហើយ ។
<<ពិតមែនហើយ!! បើលោកនៅ លោកនឹងបានឃើញពួកគេដោយផ្ទាល់!!!>> នាងពោលឡើងទាំងសោកស្ដាយដែលជុងវូមិនអាចនៅមើលពួកមនុស្សអាក្រក់ទទួលទោសដោយផ្ទាល់បាន ។
<<តើជីស៊ុង!! យ៉ាងម៉េចទៅហើយ?>> ឆេយ៉ុងនិយាយម្ដងទៀត សួរទៅកាន់ជីមីនពីសុខទុក្ខរបស់ជីស៊ុងនៅពេលមានរឿងដ៏សែនច្រើនបែបនេះកើតឡើង នាងគិតថាវាអាចនឹងប៉ះពាល់ដល់ជីស៊ុងខ្លាំង ។
<<គេមិនអីទេ!! គ្រប់ត្រូវបានដោះស្រាយហើយ!!>>
<<ល្អណាស់!!!>> នាងញញឹមសារជាថ្មី ទៅកាន់ជីមីនធ្វើឱ្យជីមីននឹកឃើញអ្វីមួយ ជីមីនក៏ចាប់ផ្ដើមសួរនាំនាង ។
<<និយាយអ៊ីចឹង! ឆេយ៉ុងតើនាងធ្លាប់ស្គាល់ឆុនសាពីមុនមកឬ?>> ជីមីនសួរទៅកាន់ឆេយ៉ុងទាំងឆ្ងល់ធ្វើឱ្យនាងត្រូវងាកភ្នែកមកសម្លឹងមើលគេវិញ ។
<<ត្រូវហើយ!! មានអ្វីមែនទេ?>>
<<ហេតុអីក៏នាងមិនដែលនិយាយប្រាប់ខ្ញុំសោះ?!!>> គេពោលទាំងអាកអន់ស្រពន់ចិត្ត ជាសង្សារគេមួយទាំងមួយគេអត់ព្រមប្រាប់ ។
<<ខ្ញុំគិតថាវាជារឿងអតីតកាល ថែមទាំងជារឿងដែលមិនគួរឱ្យចងចាំ!!>>
<<ហេតុអ្វី?>>
<<នាងបានធ្វើឱ្យខ្ញុំនិងសេហូបានបែកបាក់គ្នា!!>> ជីមីនក៏ប្រញាប់ងាកមុខមករកឆេយ៉ុងភ្លាមនៅពេលឮឈ្មោះចម្លែក ។
<<សេហូ? តើគេជាអ្នកណា?>> សួរឆេយ៉ុងបណ្ដើរ ក្នុងចិត្តក្ដៅឆេវបណ្ដើរ មើលទៅទំនងជាប្រចណ្ឌ ។
<<ជាសង្សារចាស់ដែលខ្គុំស្រឡាញ់ខ្លាំង!!>>
<<អូ!!ខ្ញុំយល់ហើយ>> គេនិយាយតិចៗតែឆេយ៉ុងនាងអាចឮ ទើបនាងក៏ងាកមកសម្លឹងមុខរបស់ជីមីន នាងក៏ចាប់ផ្ដើមសើចឡើង ។
<<តើលោកប្រចណ្ឌមែនទេ?>> នាងសម្លឹងមើលគេទាំងកែវភ្នែកកំហូច មាត់លួចញញឹមហួសចិត្តនឹងជីមីន ។
<<អត់ទេ!! ខ្ញុំមិនហ៊ានទេ!! សេហូម្នាក់នោះគេបានស្គាល់នាងមុនខ្ញុំ ដូច្នេះខ្ញុំមិនអាចធ្វើអ្វីបាននោះទេ>> គេនិយាយទាំងមិនសម្លឹងមុខរបស់នាងក៏អាចបញ្ជាក់បានទៅហើយថាគេកំពុងតែប្រចណ្ឌ ។
<<ហេ!! មើលចុះលោកប្រចណ្ឌច្បាស់ណាស់!!>> នាងក៏លេងសើចញ៉ោះគេរហូតដល់គេអៀន ត្រចៀកឡើងក្រហម ។
<<គ្មានទេ!! ខ្ញុំគ្មានអ្វីត្រូវប្រចណ្ឌនោះទេ!!>> គេធ្វើកិរិយាមិនសមនោះទេ មិនដឹងថាគួរមើលមុខនាង ឬមួយក៏ងាកមុខចេញនោះទេ!
<<លោកមិនបាច់ប្រចណ្ឌក៏បានដែរ! ព្រោះអីសេហូបានស្លាប់ទៅហើយ!>>
<<គេស្លាប់ហើយ?>> ជីមីនបើកភ្នែកធំៗភ្ញាក់ផ្អើល ដំបូងគេគិតថានាងនិងសេហូម្នាក់នោះគ្រាន់តែបែកគ្នាប៉ុណ្ណោះ មិននឹកស្មានថានាងនិងសេហូម្នាក់នោះបានបែកគ្នាហើយគេថែមទាំងស្លាប់ទៀត ។
<<ត្រូវហើយ!! មនុស្សដែលនៅក្បែរខ្ញុំតែងតែស្លាប់បែបនេះឯង!! ដូច្នេះហើយខ្ញុំខ្លាច!!>> នាងនិយាយទាំងទឹកមុខស្ងប់ស្រពោន រួចក៏ងាកមកសម្លឹងមុខរបស់ជីមីន ធ្វើឱ្យជីមីនយល់ហើយ ថានាងខ្លាចអ្វី! គឺនាងខ្លាចបាត់បង់គេម្នាក់ទៀត ។
<<ខ្ញុំមិនទៅណាទេ!! ដាច់ខាត!!>> គេញញឹមដាក់នាងដើម្បីបន្លំកុំឱ្យនាងខ្លាចឬគិតច្រើនពេក តែមួយសន្ទុះគេក៏ហាក់ដូចជាមានអ្វីមួយចង់សួរនាងទៀត ។
<<ឆេយ៉ុង!!>> ឮគេហៅឈ្មោះខ្លួនបែបនេះឆេយ៉ុងក៏ងាកមកសម្លឹងមុខរបស់ជីមីនម្ដងទៀត ទាំងទឹកមុខកំពុងរង់ចាំស្ដាប់អ្វីដែលគេនឹងនិយាយបន្ត ។
<<តើនាងនៅស្រឡាញ់គេមែនទេ?>> គេសូរទាំងក្នុងចិត្តគិតមុនទៅហើយ ថាគេមិនចង់ឮចម្លើយស្របនោះទេ ។
<<ត្រូវហើយ!!>> នាងឆ្លើយយ៉ាងធម្មតា ខុសពីអ្នកដែលស្ដាប់ឮចម្លើយនាងដាច់ ព្រោះគេអន់ចិត្ត ។
<<មិនអីទេ!!អស់ហើយ!>> គេងាកមុខចេញវិញ ដើម្បីបញ្ជាក់ថាគេគ្មានសំណួរដែលត្រូវសួរបន្ទាប់នោះទេ ។
<<ស្រឡាញ់ក្នុងនាមជាមិត្តល្អ!!!>> ជីមីនបានឮសម្ដីរបស់ឆេយ៉ុងហើយតែគេនៅតែងរង៉ក់មិនព្រមងាកមុខទៅរកនាងឡើយ ។
<<ចុះខ្ញុំ?>> គេសួរតិចៗតែអាចឱ្យឆេយ៉ុងឮ ។
<<ម៉ក់!!ខ្ញុំស្រឡាញ់លោកចាត់ទុកជាគូរអនាគត!!!>> នាងក៏លូតទៅថើបថ្ពាល់របស់ជីមីនមួយខ្សឺត មុននឹងងាកមកឱបដៃរបស់គេជាប់សម្លឹងមើលទៅរូបថតតម្កល់ធាតុរបស់ជុងវូ ដែលបានញញឹមមកកាន់ពួកគេយ៉ាងស្រស់ ។ រីឯជីមីនវិញនៅពេលបានឆេយ៉ុងថើមគេក៏ញញឹមបិទមាត់មិនជិតផងដែរ មុននឹងដម្លឹងទៅរកកន្លែងតម្កល់ធាតុរបស់ជុងវូនិងគិតក្នុងចិត្ត...
(អរគុណ!! អរគុណគ្រប់យ៉ាងដែលឯងបានផ្ដល់ឱ្យយើង ភាពកក់ក្តៅ មិត្តភាព ការបារម្ភ យល់ពីគ្នាទៅវិញទៅមក សង្ឃឹមថាឯងនឹងបានទៅកន្លែងដែលល្អ មានសុភមង្គលពេញលេញដូចដែលឯងប្រាថ្នាផងណា!!)
<<សង្ឃឹមថាយើងនឹងអាចជួបគ្នាម្ដងទៀត បើមានជាតិក្រោយ!!>>
+មុនពេលគ្រប់បែកផ្ទុះ
ជុងវូឈរនៅចុងនៃអគារជីនខ្វុន បើគេមិនប្រយ័ត្នគេច្បាស់ជាធ្លាក់ហើយ គេសម្លឹងមើលឆេយ៉ុងនិងជីមីនរត់ចេញទៅជាមួយគ្នាទាំងញញឹម ប៉ុន្តែក៏មានទឹកភ្នែកស្រក់ចុះមកជាច្រើនតំណក់មិនដាច់ ។
<<ខ្ញុំសង្ឃឹមថាអ្នកទាំងពីរនឹងរស់នៅជាមួយគ្នាដោយមានក្ដីសុខ!!>> ជុងវូឈរនៅលើអគារជីនខ្វុនសម្លឹងមើល ដើមឈើដែលប៉ើងតាមកម្លាំងខ្យល់តិចៗ មុននឹងងាកមើលទៅកន្លែងដែលមានគ្រាប់បែក គឺថាវានៅបន្លំជាមួយដើមឈើធំនៅជិតអគារជីនខ្វុនតែម្ដង វាលោតម្ដងមួយវិនាទីៗ ទឺតៗ គួរឱ្យរន្ធត់ណាស់ ប៉ុន្តែជុងវូគេបែរជាមិនភ័យខ្លាច នៅតែទទួលយកការស្លាប់ទាំងស្នាមញញឹម ដោយគេបានទទួលយកវាយ៉ាងចេញពីចេញចិត្ត ។

អង្គរក្សបេះដូងWhere stories live. Discover now