ភាគ១ :Alpha X Omega

1.2K 98 12
                                    

វីឡា Worakorn Chirason

ថ្ងៃនេះផ្លែកខុសរាល់ដងដោយសារថ្ងៃនេះមានការជួបជំជាមួយមនុស្សច្រើន ព្រោះថ្ងៃនេះជាថ្ងៃកំណើតរបស់កូនពៅត្រកូលWorakorn Chirasonណា នរណាមិនល្បី។ អាយុ២២ឆ្នាំតែរឿងស្នេហា០ ខួបរាល់ឆ្នាំគេមិនដែលធ្វើទេ ដោយសារតែស៊យអីលោកពូ ដ៏ប្រិមប្រិយមកដល់ហើយធ្វើតែម្តង

«លោកពូខ្ញុំអាយុ២២ឆ្នាំហើយណា៎...មកធ្វើខួបដូចក្មេងអាយុ១២ឆ្នាំខ្ញុំមិនចង់ៗពូនៅតែធ្វើមិនគិតដល់ខ្ញុំសោះ!!!ពូ!!ឮខ្ញុំនិយាយទេ!!!ពូForce!!»នេះហើយអូនស្រស់Omegaគឺជាមនុស្សដែរមិនចូលចិត្តភាពរញ៉េរញ៉ៃអ្វីទេ គ្រាន់តែគាត់មកភ្លាមគគ្រឹកគគ្រេងពេញវីឡា។ FourthដែរជាOmega ម្នាក់ដែរខុសពីគេដទៃគឺគេរឹងមាំមិនទន់ជ្រាយជាពិសេសAlphaគេមិនខ្លាចទេ។

«ទៅតែងខ្លួនចុះក្មួយភ្ញៀវAlphaមកពេញប្រទេស ស្រួលយកធ្វើប្តី អាយុ២២ហើយណា ល្មមគិតគូទៅ!!»Forceធ្វើជាមិនខ្វល់សំណួរហើយកាន់តែញោះឲ្យក្មួយខឹងចង់បែកផ្សែងចេញតាមត្រចៀក នរណាមិនដឹងថាគេនិយាយលេងទេ!!គេនិយាយមែនគេចង់ឲ្យក្មួយឆាប់មានAlphaមកការពារក្មួយ បានជាគេអញ្ចើញគ្រប់ទិសទី។

«ពូ!!មិនឮខ្ញុំនិយាយអ្វីទេមែន??សំណួរខ្ញុំជាខ្យល់មែនទេ??ប្រាប់ថាមិនចង់បានប្តីហើយនៅតែនិយាយៗពូចង់ម៉េចជាមួយខ្ញុំ???ចង់សាកជាមួយពូBookទេ??»Fourthសឹងតែយកទូរស័ព្ទនៅនិងដៃគប់ឲ្យចំកណ្តាលមុខពូទេ គឺនិយាយមិនដែលចូលគ្នា។ភ្លេចប្រាប់គេជាកូនកំព្រារាល់ថ្ងៃនៅជាមួយពូ និងបងប្រុសជីដូនមួយ២នាក់ ពួកគេតែងតែស្របតាមក្មួយដោយសារគេជាOmegaតែឯង។

«ពូឮតែពូមិនចង់ស្តាប់ពាក្យដោះសាររបស់ឯង!!»

«បងប្រុស..មើលលោកពូបង្ខំខ្ញុំឲ្យយកប្តីរហូតប្រាប់ថាមិនយកហើយនៅតែយកៗ!!»Fourthគ្រាន់តែឃើញMarkមកភ្លាមគេរត់ទៅឱបដៃភ្លាមៗ មានតែបងប្រុសម្នាក់នេះទេដែរយល់ចិត្តគេ បើអត់គាត់គឺចប់ហើយ។Markមិិញចង់រត់ដែរដើរមកភ្លាមកូនពៅរត់មកទូលពិតភ្លាម

«ពូ!! ខ្ញុំប្រាប់ហើយមិនចឹង??ថាគេមិនទាន់ចង់បានប្តីទេនៅតែបង្ខំគ្នារហូត!!»Markនិយាយចេញមកម៉ាត់ៗដាក់ពូដែរកំពុងមើលទៅអាក្មួយដែររួមគំនិតជាមួយគាត់យប់មិញសោះ ឥឡូវមកនិយាយចឹង

[ My Alpha My Husband ] ✔️Where stories live. Discover now