ភាគ៦ :Who touch my wife will die

524 75 18
                                    

"Fourth !!"Gemini ក្រោយពីដឹងថាក្មេងខូចជូតសំបោរលើអាវនាយហើយក៏ចាប់ទាញចេញទ្រូងនាយ តែFotក្បាលរឹងមិនព្រមចេញទេនៅឆ្មុលពេញនិងរហូតទាល់ប្រាកដចិត្តថាអស់សំបោរទើបក្រោកមុខចេញ

"លោកជាមនុស្សកំណាញ់ម្លេះ?ក្រែងឲ្យខ្ញុំចង់បានអីក៏បានមិនចឹង?ចុះពេលជូតសំបោរសោះស្លន់ម្លេះ!!"

"វាមិនធម្មតាទេណា...នេះគឺសំបោរមិនមែននំ!!"Gemini ចាប់ផ្តើមក្រពុលមុខភ្លាមៗ សុំអង្វរឲ្យអូនឆ្នាស់ៗរបស់គេមកវិញមកបែបនេះពិបាកទទួលយកណាស់

"ដោះអាវចេញមកខ្ញុំបោកឲ្យ អាវនិងគង់តែដោះដដែល!"Fourthពេបមាត់បែបជ្រេញបន្តិច ហើយស្រវាដោះអាវក្រៅនាយចេញ ស្រាប់តែដៃកម្លោះចាប់ជាប់

"ប្រុងដោះនិងមែនFourth?"

"Wtf!!លោកខ្ញុំគ្មានចេតនាទេ!!លោកទៅដោះដាក់កន្លែងបោកចុះចាំខ្ញុំបោកឲ្យ!!"Fourthស្ទុះវឹងភ្លេចខ្លួនស្មានតែនៅជាមួយអ្នកផ្ទះក៏ធ្វើចរឹកក្មេងតូច ហើយរឡាក់រឡើក។Fourthយកដៃខ្ទប់មាត់បែបអៀន ហើយបន្លាស់ទីទៅឆ្ងាយពីនាយម្តងបន្តិចៗ Geminiនោះអត់សើចមិនបានតែម្តង

"មកនេះសិននរណាឲ្យទៅ?"Fourthឮហើយដើរតិចមកវិញ ឃើញកម្លោះឲ្យដៃជាសញ្ញាដូចឲ្យអង្គុយក្បែរទើបសើចតិចៗ ទៅអង្គុយជិតនាយ

"លោកមានការអី?រៀបចំផែនការឲ្យខ្ញុំធ្វើការមែន?"កម្លោះក្រវីក្បាល ធ្វើឲ្យរាងតូចកាន់តែឆ្ងល់ពេលនេះកូនឆ្មាចូលខ្លួនគេហើយ។

"ហេតុអ្វីក្រវីក្បាលចឹងយកខ្ញុំមកធ្វើអី?មកធ្វើជាក្មេងយាមភូមិគ្រឹះ?"Fourthពេលដឹងឱកាសក៏យកដៃតូចទៅខ្វាច.ករបស់កម្លោះភ្លាមស្នាមឆ្មាចេញមករឹមៗ

"អួយ៎!!ហេតុអ្វីខ្វាច?ខ្ញុំនិយាយមិនទាន់ចប់ផង!" Geminiក្រោកឈអស់កម្ពស់ឈប្រកែកជាមួយកូនបំណុលចរឹក១០ក្នុងមួយវិនាទី

"លោកយកខ្ញុំមកធ្វើអី?"

"យកមកធ្វើប្រពន្ធដឹង?"Geminiញាក់ស្មារបែបហីៗ ដើរចេញពីមុខរាងតូចដែរអង្គុយខាំមាត់សម្លឹងមើលនាយទាំងកំហឹង។ជំហានវែងៗក៏បោះចេញមិនទាន់បានប៉ុន្មានផងក៏ត្រូវអាក់ចង់ដួល ដោយស្នាដៃអាល្អិតរបស់យើងហក់ទៅក្រៀកចង្កេះនាយសំណាងកម្លោះសង្ហាដៃរហ័សក៏ទ្រទាន់

[ My Alpha My Husband ] ✔️Where stories live. Discover now