ភាគ៤: Sorry my Omega

494 74 8
                                    

ភូមិគ្រឹះ Alpha Thanatchikorn Sunwanicha

ម្នាក់ៗធ្វើការងារញាប់ដៃញាប់ជើងដោយសារយប់មិញចៅហ្វាយរបស់ពួកគេបានមកសម្រាកនៅទីនេះទាំងដែលរាល់ដងមិនដែរមកផង តែដូចជាមានOmegaរូបស្រស់ក្នុងដៃបីត្រកងឡើងថ្នាក់ថ្នម ហើយគេងក្នុងបន្ទប់ជាមួយគ្នាទៀតផង។

«ហ្អឹមមម...»អ្នកជាមនុស្សស្នាក់អាស្រ័យដល់ម៉ោងត្រូវភ្ញាក់ដោយសារតែមានថ្ងៃចាំងមកប៉ៈចំត្របកភ្នែក ក៏បើកមកសម្លឹងមេឃឲ្យអស់ចិត្តទើប ងាកមកបន្ទប់វិញបើកភ្នែកឡើងធំៗ ហើយស្ទុះងើបដូចគេធាក់។

«ហ៊ើយ!!!យើងនៅទីណានិង?»Fourthអង្គុយលើពូកដ៏ឌំហើយអង្គុយមើលឆ្វេងស្តាំ ក៏ប៉ៈចំកម្លោះដែរគេនិងពូកក្បែរគេ ទើបជាហេតុនាំឲ្យFourthដឹងហើយថាគេនៅទីណាទើប ក្រោកតិចៗចេញពីទីនេះទើបបាន។

«ក្រោកហើយភ្លាមទៅភ្លាមតែម្តង?»Fourthភ្ញាក់ច្រងាងសុខៗឮសំឡេងរបស់Alphaកំពូលស្អប់ ដែរជាហេតុនាំឲ្យគេងាកឃើញកម្លោះបើកភ្នែកមកកាន់គេទាំងភ្នែកនៅមិនទាន់បើកអស់

«យ៉ាងមិច? ខ្ញុំចង់ទៅណាក៏បាន ក្រែងខ្លាចខ្ញុំជញ្ចក់លុយមិនចឹង!!»

«និយាយបែបនេះធ្វើអី?? ខ្ញុំមិនដែរនិយាយអ្វីផង!!»

«...ខ្ញុំមិនចង់ឲ្យនរណាមើលមកថាខ្ញុំតោងទាមលោកដោយសារលុយ ហើយជាពិសេសម្តាយរបស់លោកក៏មិននយដែរ »Fourthដើរទៅកាន់តុក្បែរគ្រែក៏ស្រវាយកទូរស័ព្ទលើកនេះប្រាកដចិត្តហើយថាមិនភ្លេចអ្វីទៀត។ Geminiដែរកំពុងតែបើកភ្នែកឮសម្តីគេហើយក៏ស្ទំងើបទៅចាប់ដៃគេជាប់ចាប់ផ្តួលឲ្យរាងតូចលើពូកភ្លាមៗ។

«ហេតុអ្វីFourthនិយាយបែបនេះ?»

« គេមិនមែនជាម្តាយខ្ញុំទេ!»Gemini បានឡើងទៅសង្កត់ពីលើហើយថែមទាំងមើលទៅក្មេងដែរកំពុងរើដៃចុះឡើងៗ ឥតបានការតែភ្នែកOmegaនេះមិនបានងាកទៅណាទេ នៅប្រឈមនាយឥតព្រិច។

«ហេតុអ្វីខ្ញុំត្រូវខ្វល់?»Fourthមើលទៅកែវភ្នែកនឹងធឹងឥតខ្លាចអ្នកនៅលើទ្រូង នោះទេគេកាន់តែរើកម្លោះសង្ហាកាន់តែសង្កត់ ។

«ខ្ញុំចង់បកស្រាយ ខ្លាចFourthយល់ច្រឡំ!»Fourthឮហើយគាំងបន្តិចមិនយល់ន័យថាគេចង់និយាយអំពីអ្វី ទើបស្ងាត់មិនរើមើលទៅកាន់គេទាំងធ្វើទឹកមុខធម្មតា។

[ My Alpha My Husband ] ✔️Where stories live. Discover now