ពួកគេគេង2ម៉ោងទើបភ្ញាក់ទាំងពីរព្រមគ្នាល្អណាស់។
ថេយ៉ុងនាងមិនទាន់មានកម្លាំងស្រួលបួលទេឌេតឌីនាង
នេះកម្លាំងមិនដឹងមកពីណាទេសម្រុកនាងម្តងៗចង់ត្រដរខ្យល់ឯនាយវិញធម្មតាស្វាហាប់គ្មានឃើញកើតអីផង។
"សឺតៗប៊េប៊ីមិនឃ្លានទេ?"ឃើញនាងបិទភ្នែកនៅសង្ងំទើបនាយអោនសួរ តាមមើលអស់កម្លាំងខ្លាំងហើយពង្វក់នាយតែទ្រោមខ្លួនឯងសំណាងហើយដែលនាយមិនបានធ្វើបាបដល់សន្លប់ពេញមួយថ្ងៃនោះ។
"ឃ្លានតែមិនចង់ក្រោក"ថេយ៉ុងនិយាយតិចៗមុននឹងបើកភ្នែកមើលឌេតឌីទាំងកាយវិការខ្ចិលៗ។
"ក្បាលខូចបើដឹងថាត្រូវក្រោកមិនរួចហេតុអីប្រឹងពង្វក់ឌេតឌីម៉្លេះ?"នាយច្បិចចុងច្រមុះនាងថ្នមៗអោយថេយ៉ុងពេបមាត់ អ្នកណាទៅដឹងថាឌេតឌីនេះលេងធ្ងន់ដៃដល់ថ្នាក់នឹង នាងគិតថាតិចតួចមិននឹកស្មានថាដូចដំរីចុះប្រេងចាប់មិនឈ្នះ។
"លើកក្រោយអូនឈប់ពង្វក់ឌេតឌីហើយ"ថេយ៉ុងនិយាយធ្វើដូចខឹងផ្អៀងខ្លួនគេងចំហៀងបែរខ្នងដាក់នាយ
ឯនាយ៏អស់សំណើចក្បាលខូចសម្បើមណាស់ហើយក៏ចិត្តណាស់ដែរថាអោយបន្តិចក៏ងរងក់។
"ឌេតឌីមិនបានថាអោយឈប់ឯណា?ខឹងឬ?"
"មិនបាច់និយាយទេឌេតឌីថាអោយអូនហើយ"
"ពុទ្ធោប៊េប៊ី ឌេតឌីគ្រាន់តែនិយាយលេងតើ"
"កុំប៉ះអូនប្រយ័ត្នអូនពង្វក់"
"ឌេតឌីចង់អោយប៊េប៊ីពង្វក់ មិនបានអោយឈប់"
"ឌេតឌី អូនប្រាប់ថាកុំប៉ះ!"
"OK!ឌេតឌីសុំទោសសឺតៗបានទេ?ចាត់ទុកថាឌេតឌីមិនបាននិយាយទៅចុះម៉ោះឌេតឌីនាំទៅសម្អាតខ្លួននឹងបានញាំអាហារ"
"ឌេតឌីងូតមុនទៅ អូនងូតតាមក្រោយ"
"ខឹងឌេតឌីមែនហ្ហេស?"
"ឌេតឌីធ្វើអីឌេតឌីដឹងខ្លួនឯងហើយ"
"ឌេតឌីមិនដឹងទេ ឌេតឌីមិនបាននិយាយអឹប!!"ជេខេ
ធ្វើមិនដឹងមិនឮរួចក៏លើកបីនាងឡើងទាំងរាងកាយននោលគោកទាំងពីរទោះថេយ៉ុងរើប្រាប់អោយនាយដាក់
ចុះយ៉ាងណាក៏នាយមិនខ្វល់គិតតែពីបីទៅបន្ទប់ទឹកធ្វើប្រងើយ។ថេយ៉ុងខាំមាត់សម្លក់ធ្វើខឹងមិនខ្វល់ចូលក្នុងអាងហែលគេចនាយតែត្រូវនាយចាប់មកដុសក្អែលទាល់តែបានមិនស្គាល់នាយផងហ៊ានចង់លេងល្បិចហែលទឹកគេចគិតមែនទេថាគេចអ្នកពូកែហែលទឹកបាន?
"ហឹសៗឈប់សម្លក់ឌេតឌីបានហើយមើលទឹកចូលភ្នែកឡើងក្រហមអស់ហើយ"ជុងហ្គុកអស់សំណើចនឹង
មុខនាងពេលនេះណាស់ថែទាំងកែវភ្នែកសម្លក់ទៀតដូចកូនក្មេងខឹងមិត្តចង់វាយយ៉ាងចឹង។ជេខេយកកន្សែងមកជូតមុខជូតខ្លួនអោយដូចលោកប៉ាពិតមែនទៅហើយថែមទាំងរុំអោយទៀត។នាយដើរទៅកម៉ាស៊ីនផ្លុំសក់មក
ផ្លុំអោយមើលថ្នមៗឯថេយ៉ុងក៏សង្ងំស្ងៀមមួយរំពេច។
"ផ្លុំអោយឌេតឌីវិញមក អោយឆាប់ឡើង"ពេលផ្លុំ
ស្ងួតនាយក៏ហុចអោយនាងវិញចង់អោយនាងធ្វើអោយនាយវិញឯថេយ៉ុងសម្លក់ហើយក៏កញ្ឆក់យកមកកាន់មុននឹងក្រោកឈរអោយនាយអង្គុយម្តង។ថេយ៉ុងផ្លុំសក់
អោយនាយថ្នមៗ ដៃនាងទន់ស្រាលប៉ះលើកណាក៏មានអារម្មណ៍ថាស្រួលខ្លួនដែរនាងពូកែណាស់។
"ឌេតឌីរើសឈុតអោយ ឌេតឌីនឹងនាំអូនទៅក្រៅ"ថេយ៉ុងលើកចិញ្ចើមតែក្នុងចិត្តវិញនិយាយពីសប្បាយចិត្តទីបំផុតនាងអាចចេញក្រៅបាន។ជេខេបើកទូរនាយជ្រួញចិញ្ចើមអីគេ?នាងមានតែប៉ុន្មានឈុតនឹងទេ?ចុះកាលពីម្សិលមិអោយទិញនោះមិនមែនទិញតែបីបួនឈុតនឹងទេ?
នាយភ្លេចសួរថាទិញបានអីខ្លះទៀត។
"អូនមានតែឈុតប៉ុន្នឹង?"
"ប៉ុន្នឹងស្លៀកគ្រប់ហើយ"នាងឆ្លើយធម្មតាព្រោះនាងមិនដែលទៅគិតរឿងខោអាវស្លៀកផងណាមួយតម្លៃថ្លៃទៀតនាងយកប៉ុន្នឹងសំណាងហើយដោយសារគិតថាអស់ខោអាវស្លៀកទើបនាងរើសយកប៉ុន្មានមកហើយវាក៏រាងធូរជាងគេដែរទើបនាងយក។
"ស្លៀកពាក់ហើយឌេតឌីជូនទៅទិញថែមហើយចាំដើរលេង"នាយយកមួយឈុតមកអោយនាងពាក់ទាំងមុខមិនបាច់មើល នេះអោយទិញខោអាវទិញមែនចឹងបានជាកុងអស់លុយតិចនាយមិនបានចាប់អារម្មណ៍ដល់ពេលបើកទូរហើយទើបដឹងថានាងទិញតែប៉ុន្មានឈុតគ្មានម៉ូតផ្សេងសុទ្ធតែឈុតពាក់ធម្មតាមិនស្មានថានាងសាមញ្ញយ៉ាងនេះប៉ុន្តែទាក់ទាញខ្លាំងណាស់គ្រាន់តែស្លៀកឈុតធម្មតា។
"ទិញធ្វើអីទៀតតែប៉ុន្នឹងបានហើយ"
"បើរួចហើយទៅញាំបាយ"នាយមិនតបកាន់ដៃនាងចុះទៅក្រោមធ្វើជាមិនឮពីអ្វីដែលនាងនិយាយ។បន្ទាប់ពី
ញាំអាហាររួចជេខេក៏បាននាំនាងឡើងឡានទៅផ្សារធំទំនើបក្នុងក្រុងមានមនុស្សអ៊ូអរច្រើនចំណែកថេយ៉ុងប្លែកភ្នែកណាស់។នាងលួចសប្បាយចិត្តញញឹមតែមិនសូវហ៊ានបញ្ចេញមកក្រៅខ្លាចនាយឃើញ នាយនាំនាងមកហាងសម្លៀកបំពាក់មនុស្សស្រីមានគ្រប់ប្រភេទតាមទម្រង់តែម្តង។មកដល់មិននិយាយច្រើនបុគ្គលិកឃើញហើយស្គាល់ទើបនាំថេយ៉ុងទៅរកមើលឈុត។
"អ្នកនាងត្រូវការឈុតមួយណាដែរ?"
"គឺខ្ញុំមិនដឹងទេបងជួយរើសអោយផងបានទេ?"នាងគ្មានគម្រោងអីមកទិញខោអាវទេមកពីឌេតឌីនឹងនាំនាងមកដែលសំខាន់បុគ្គលិកទទួលរាក់ទាក់ហៅនាយសុទ្ធតេភ្ញៀវVIP។
"ចាស៎បានអ្នកនាង"
"អរគុណ"
"អ្នកនាងអាចដើរមើលបានណា"
"ចា៎ស!"ថេយ៉ុងចេះតែដើរមើល នាងឃើញរ៉ូបស្អាតៗទំនងៗទើបទៅមើលលូកចាប់យកឈុតដែលនាងឃើញថាស្អាតស្រាប់តែមានអ្នកលួចយកពីដៃនាងទៅធ្វើមិនដឹង។
"អ្ហេស!!នាងធ្វើអីនឹង?មិចក៏មកយករបស់ពីដៃគេទៅវិញ?គ្មានសុជីវធម៌មែន!!"
"យើងឃើញមុនគ្រាន់តែមិនទាន់មកយក!!នាងឃើញក្រោយយកក្រោយទៅ"
"នាងឃើញមុនមែនតែខ្ញុំជាអ្នកយកបានមុន!!"ថេយ៉ុងកញ្ឆក់ពីដៃនាងមកវិញសម្លក់មិនទម្លាក់ភ្នែក។ខាងនាងមិនមែនបង្រៀនតែបម្រើភ្ញៀវទេ ក្បាច់ផ្សេងៗក៏ហាត់ដែរដូចវាយប្រពន្ធដើមឬក៏ស្រីផ្សេងជាដើម😞។
"នេះនាង!!!"
"ឃើញមុនយកក្រោយនោះក្រោយយកខ្លួនឯងទៅ!!!"
"នាងឯងមិនស្គាល់យើងទេហ្ហេស?!!"
"ហ្ហឹស!បើនាងមិនស្គាល់ខ្លួនឯងទេទៅស្រែកអោយឆ្ងាយទៅថ្លង់ណាស់ ឆ្គូតមែន!"
"យើងជាតារាល្បីហើយក៏ជាមនុស្សរបស់លោកសាលីណូឯងហ៊ានប៉ះយើងឯងងាប់មិនខាន"ថេយ៉ុងអាក់ដំណើរពេលឮឈ្មោះជេខេ បានន័យថាយ៉ាងមិច?នាយមិនមែនចិញ្ចើមឬក៏ទិញនាងមកតែម្នាក់ទេឬ?ហេតុអីនាងគិតថាពួកអ្នកមានអំណាចអាចមានតែមួយ?បើគេទៅរកកន្លែងបែបនោះបានន័យថាធ្លាប់ទៅមិនមែនទើបតែទៅ ថេយ៉ុងក៏កាត់ន័យយល់ប៉ុន្តែមិនថ្វីទេព្រោះក៏ជាស្រីនាយដែរមានអ្វីគួរអោយខ្លាចទៅ?
"យ៉ាងមិចខ្លាចហើយមែនទេ?"អែលឡាញញឹមមានប្រៀបព្រោះត្រកូលនេះអ្នកណាក៏ស្គាល់អ្នកណាក៏កោតខ្លាច។
"តារាល្បីមុខដូចនាងនឹងឬ?បានធ្វើព្រោះមនុស្សប្រុសកុំអួតអីនាំខ្មាសគេគ្មានអ្វីអស្ចារ្យនោះទេ"ថេយ៉ុងថាហើយក៏ដើរចេញទាំងមុខមាំបំផុតធ្វើអោយអែលឡាស្ទើរក្អួតឈាមមកទាំងដុំព្រោះវាជាការពិត នាងយកខ្លួនទៅដូរទើបបានធ្វើជាតារាដល់ពេលនេះ។ពីមុនមកគ្មានអ្នកណាហ៊ានថានាងបែបនេះទេតែពេលបានឮនាងបែរជាញ័រដៃបុកពោះទៅវិញ។
ថេយ៉ុងអារម្មណ៍មិនល្អដើររើសខោអាវឃើញមួយណាទាញមកនឹង ចាប់យកៗទាំងមួម៉ៅពូកែចិញ្ចឹមស្រីចាំមើលនាងបំផ្លាញអោយណាណី។
"នេះយើងខឹងហ្ហេស?"ថេយ៉ុងសួរខ្លួនឯងទាំងព្យាយាមដកដង្ហើមចូលមួយៗ ហេតុអីក៏ខឹង?នាងខឹងស្រីម្នាក់នោះដែលដង្ហើមរ៉ូបឬក៏អ្វីផ្សេងទៅ?
"ចិញ្ចឹមស្រីមួយប្រទេសទេដឹង"នាយមានឥទ្ធិពលសង្ស័យទៗតែចិញ្ចឹមស្រីពេញប្រទេសទេមើលទៅ។
"ចិញ្ចឹមៗទៅខ្វល់ធ្វើអី?ឯងក៏ជាស្រីចិញ្ចឹមរបស់គេដែរ មិនមែនទេៗគឺទាសករបម្រើអារម្មណ៍ប៉ុណ្ណោះ"សុខៗក៏មានអារម្មណ៍តូចចិត្តចម្លែកតើនាងកើតអីនឹងមិនមែនចាប់អារម្មណ៍នាយក្នុងរយៈពេលខ្លីទេដឹង?
ថេយ៉ុងឈប់គិតដើរចេញមកវិញទុកខោអាវអោយបុគ្គលិកកាន់រួចក៏ធ្វើជាដើរចូលទៅវិញគេចមុខអ្នកដែលអង្គុយចាំ។សុខៗថេយ៉ុងក៏នឹកឃើញគំនិតមួយមុននឹងដើរទៅរកអ្នកដែលរករឿងនាងមុននេះ។
"នាងថានាងជាមនុស្សរបស់លោកសាលីណូមែនទេ?"
"មែនហើយ!!នាងចង់យ៉ាងមិច?!"ទោះជាភ័យក៏អែលឡាធ្វើជាកាចដាក់ថេយ៉ុងដែរ។
"គេនៅខាងនោះ ឃើញទេនោះ"អែលឡាឮហើយក៏ប្រញាប់ងាកមើលតាមដៃរបស់ថេយ៉ុងក៏ឃើញជេខេមែននាងសប្បាយចិត្តណាស់ក៏រត់ទៅរកនាយនៅខាងក្រៅតែម្តងឯថេយ៉ុងតាមមើល។
"លោកសាលីណូហិហិ"នាងរត់ទៅដល់ហក់អោបនាយតែម្តង មិនអស់ចិត្តចង់ថើបទៀតតែជេខេចាប់ទាន់
មិនដឹងផុសមកពីណាទេសង្រ្គប់នាយដូចចាប់ចំណីស៊ី។
"អែលឡា!!នាងកើតស្អីនឹង?!"នាយមិនៀញចិត្តនឹងកាយវិការរបស់នាងនោះទេហើយនាយក៏បានផ្តាចុទំនាក់ទំនងជាមួយនាងដែរតាំងពីជួយនាងរួចតែនាងចេះតែតាមថែមទាំងយកនាយជាខ្នងថែមទៀត។
"ខ្ញុំនឹកលោកណាស់ពួកយើងជួបគ្នាយប់នេះទៅបានទេ?"
"នាងមិនខ្លាចព័ត៌មានបែកធ្លាយទេឬ?ឬក៏រឿងផ្សេង?"នាយប្រើកែវភ្នែកគម្រាមដូចបញ្ជាក់ពីកំហឹងនឹងភាពដាច់ស្រឡះដែលនាយធ្លាប់បាននិយាយជាមួយនាងតែអែលឡាព្យាយាមលួងលោមតែនាយមិនខ្វល់ថែមទាំងប្រើទឹកមុខគួរអោយខ្លាចដាក់នាងទៀត។
"ខ្ញុំប្រមាននាងម្តងទៀតបើខ្ញុំដឹងថានាងយកឈ្មោះខ្ញុំមកអាងទៀតនាងនឹងបានជួបខ្ញុំពិតប្រាកដមិនខាន!ចេញទៅ!!"
"គាត់កាចយ៉ាងនេះឬ?"ថេយ៉ុងមើលហើយភ័យជំនួសស្រីម្នាក់នោះ តាមមើលទៅអស់ប្រយោជន៍ហើយគេខ្លាចតែបែបនឹងដែរទេ។
"តើមនុស្សប៉ុន្មាននាក់ដែលគាត់ចោលទៅ?"ថេយ៉ុង
លួចគិតតិចៗមុននឹងធ្វើរឹកពាធម្មតាចេញមកលោឈុតអោយនាយមើលដូចមិនបានដឹងរឿងអ្វី។ក្រោយពីរើសទិញរបស់របរប្រើប្រាស់ ស្លៀកពាក់រួចនាយក៏នាំនាងទៅកន្លែងដែលនាយតែងតែទៅដែលសំខាន់ជាកន្លែងពួកសង្គមងងឹតហើយក៏ជាទឹកដីគ្រប់គ្រងដោយនាយដែរ។នាយកម្រនាំមនុស្សស្រីទៅណាស់លុះត្រាតែក្លាយជាសំណព្វចិត្ត។មកដល់ថេយ៉ុងសម្លឹងមើលជុំវិញរួចទើបដើរចូលតាមនាយ។គ្រាន់តែដើរចូលកូនចៅគោរពអោនក្បាលដាក់នាយគ្រប់គ្នាចឹងមែនទេបានជានាយមានឥទ្ធិពល?
"កុំខ្លាចអីឌេតឌីនៅទីនេះហើយ"នាយកាន់ដៃនាងជាប់មុននឹងនាំទៅខាងក្នុងជួបជាមួយកូនចៅនឹងគ្នានាយជាច្រើនម្នាក់ៗសុទ្ធតែភ្ញាក់ផ្អើលព្រោះមិនងាយទេចៅហ្វាយនាំមនុស្សស្រីមកកន្លែង។ថេយ៉ុងមើលជុំវិញភ្លឹសៗភ័យៗព្រោះមុខពួកគេម្នាក់ៗដូចចង់ស៊ីនាងទាំងរស់យ៉ាងចឹង។
"ជេខេឯងនាំអ្នកណាមក?"យ៉ុនហ្គី
"សំណព្វចិត្ត"
"ទៀតហើយ?លើកមុនមិនរៀង?"
"គ្មានលើកទី2ទេ"
"ឯងជឿជាក់យ៉ាងនេះ?ស្គាល់គ្នាបានប៉ុន្មានឆ្នាំហើយ?"
"ដឹងត្រឹមថាគេមិនបំផ្លាញខ្ញុំទៅបានហើយ"ថេយ៉ុងវិញឡេឡឺៗមិនយល់ថាពួកគេនិយាយអីប៉ុន្តែស្តាប់ហើយក៏ចាំទុកបំផ្លាញមិនបំផ្លាញអី?តើធ្លាប់មានរឿងអ្វីកើតឡើងឬ?
ជុងហ្គុកនាំថេយ៉ុងទៅកន្លែងនាយផ្ទាល់ដែលមានកីឡាគ្រប់មុខសម្រាប់ហាត់សូម្បីបាញ់កាំភ្លើងកន្លែងសម្រាកក៏ដូចជាស្រាវជ្រាវវាពិតជាធំខ្លាំងណាស់។នឹងមែនទេកន្លែងដើរលេងរបស់នាយ?
"ឌេតឌីឃើញអូនចូលចិត្តហែលទឹកអូនអាចហែលលេងតាមចិត្តបាន អូនចូលចិត្តអ្វីផ្សេងទៀតទេ?"
"វាយកូនហ្គោល វាយប៉េងប៉ុងនិងបាល់បោះ"
"ពូកែច្រើនគួរសមអូនឈប់រឿងត្រឹមឆ្នាំទី2?"នាយបានស៊ើបរួចហើយគ្រាន់តែធ្វើជាសួរយកគួរប៉ុណ្ណោះ
ហើយនាយក៏មានអ្វីស៊ុបប្រាយនាងនៅពេលក្រោយដែរអំឡុងពេលនាយនាំនាងមកបន្ទាយរបស់នាយថាតើនាងមានគំនិតបែបណា ហេតុអីនាយជឿជាក់នាងយ៉ាងនេះ?
"មិនបានឈប់ទេអូនព្យួរប៉ុណ្ណោះព្រោះតែគ្មានលុយបង់សាលា"
"ចុះចង់រៀនបន្តទេ?"
"ចាំសន្សំលុយធ្វើផ្ទះអោយលោកយាយរួចចាំសន្សំទុករៀនខ្លួនឯង"
"ឌេតឌីអូនមានលុយមិនខ្វះហេតុអីក៏ចាំបាច់សន្សំ?"
"អូនមិនចង់ពឹងឌេតឌីទេអូនចង់សន្សំលុយដែលឌេតឌីអោយអូនវិញ"
"បើអូនចង់រៀនបងនឹងស្នើរឈ្មោះភ្លាម"
"ឌេតឌីអោយអូនរៀនមែនហ៎?"
"អោយតែអូនចង់"
"ឌេតឌីនឹងចុះឈ្មោះអោយអូនមែនទេ?"
"មែនហើយអូនចង់រៀនវិញឬអត់?"
"ចង់"
"រៀនអោយចប់ជួយការងារឌេតឌី"
"ចាំអូនសងលុយឌេតឌីវិញពេលរៀនចប់ហិហិ"
"មិនចង់បានទេលុយឌេតឌីមានហើយ"
"មិនយកលុយឌេតឌីយកអីវិញ?"
"យកកូន"To be continued.......
សរសេរដោយ៖ រ៉ាជេក៍🔥
YOU ARE READING
🔞⛓️Come on Daddy⛓️🔞(ចប់)
Lãng mạnខ្ញុំត្រូវបានគាត់ទិញមកធ្វើជាអ្នកបម្រើsexអោយគាត់ គាត់ផ្តល់អ្វីគ្រប់យ៉ាងអោយតែខ្ញុំចង់បាន។ រឿងខ្លី BG Taekook 16+ ក្មេងក្រោមអាយុ15-16ហាមអាន🚫 សរសេរដោយ ៖ រ៉ាជេក៍🖤