Ep17: គេជិតរៀបការហើយ

2.9K 161 9
                                    


        ជេខេធ្វើដំណើរដល់អ៊ីតាលីក៏យប់ម្តងទៀតដែលសំ
ខាន់គ្មានកម្លាំងមានអារម្មណ៍ថាខ្លួនឯងខ្សោយៗចាប់ផ្តើមឃ្លានចង់ញាំស្រ្តបឺរីអោយកូនចៅយកមកអោយញាំទើបនាយរាងមានកម្លាំងបន្តិច។ជេខេជ្រោងខ្លួនឯងតិចៗអោយរាងស្វាងមុននឹងចូលទៅសម្អាតខ្លួននៅខុសដូរមិនទាន់ទៅភូមិគ្រឹះទេក៏មិនទាន់ប្រាប់ម៉ាក់នាយដែរ។

      ងូតទឹកសម្អាតខ្លួនរួចក៏យកទូរស័ព្ទខលទៅថេយ៉ុង
ប៉ុន្តែអ្នកខាងនោះមិនលើកនាយគិតថាប្រហែលជាខឹងហើយសូម្បីសារក៏មិនតបទើបនាយខលទៅថាក់វ៉ុនវិញ។
     《ហាឡូចៅហ្វាយ》
      "យើងខលទៅថេយ៉ុងមិនលើកឯងទៅជួបនាងអោយទូរស័ព្ទទៅនាងទៅ យើងចង់និយាយជាមួយនាង"
     《គឺអ្នកនាងគេងលក់ហើយចៅហ្វាយ មុននេះរករឿងដូចកូនក្មេងថែមទាំងក្អួតទៀតផង》
      "ចុះឥឡូវនាងយ៉ាងមិចហើយ?"ហេតុអីក៏បែកគ្នាម្នាក់ៗទៅជាបែបនេះ?
    《អាយមីនលួងអោយគេងលក់ហើយ》
      "ចុះមានហៅពេទ្យអោយមកពិនិត្យទេ?"
   《អ្នកនាងមិនអោយហៅបើហៅគាត់ខឹងទើបម្នាក់ៗមិនមានអ្នកណាហ៊ានហៅ》
    "ក្មេងនេះចំមែន ពេលនាងភ្ញាក់អោយខលមកយើងវិញផង"
    《បាទចៅហ្វាយ តើទីនោះដោះស្រាយរួចហើយមែនទេ?ចាប់បានវាដែរទេចៅហ្វាយ?》
     "ចាត់ការរួចរាល់ហើយពេលនេះយើងមកដល់អ៊ីតាលីហើយប្រាប់ថេយ៉ុងផងនាងច្បាស់ជាខឹងយើងដែលមិនបានខលទៅសូម្បីសារក៏មិនតបដែរ នាងក្រោកកុំភ្លេចប្រាប់នាងផង"
    《បាទចៅហ្វាយ》
     "ផ្តាំម៉ែដោះនិងអាយមីនមមើលថែនាងអោយល្អពីរថ្ងៃទៀតយើងទៅវិញហើយ"
     《បាទចៅហ្វាយខ្ញុំនឹងការពារអ្នកនាងអោយបានល្អ》
      "មានអ្វីមិនប្រក្រតីប្រញាប់ខលប្រាប់យើង"
    《បាទ》
      "បានហើយយើងស្លៀកពាក់សិន"
     《បាទចៅហ្វាយ ជម្រាបលា》

      ជេខេផ្លាស់ខោអាវរួចក៏ហៅអាហារមកញាំ លើកនេះឃ្លានខ្លាំងចម្លែកណាស់ថែមទាំងចង់ញាំនេះញាំនោះអោយច្រើនៗទៀតផង។ញាំរួចរាល់នាយក៏ចូលគេងដើម្បី
យកកម្លាំងទៅចូលរួមពិធីរបស់អ្នកម៉ាក់របស់នាយនៅ
ថ្ងៃស្អែក។

       ព្រឹកឡើងជេខេក្រោករៀបចំខ្លួនទៅភូមិគ្រឹះតែម្តងពិធីគឺធ្វើចាប់ពីព្រឹកដល់យប់។គ្រាន់តែនាយមកដល់សាងភាពភ្ញាក់ផ្អើលដល់អ្នកកាសែតជាខ្លាំងនាំគ្នាទៅចោមរោមថតបង្ករជាការងឿងឆ្ងល់ដល់ភ្ញៀវៗដែលចូលរួមអោយតែអ្នកស្រីក្រេសដែលជាម្តាយរបស់ជេខេ
ឃើញកូនប្រុសមកដល់គាត់ញញឹមខ្ចិបជាមួយស្វាមី
ដែលត្រូវជាប៉ារបស់ជេខេ។
        "បងស្មានថាមិនបានមកហើយតើ"
        "តែកូនថាមកគឺមកហើយបងមិនស្គាល់កូនទេឬ?"
        "កាន់ជើងកូនព្រោះគម្រោងរបស់អូនបានជោគជ័យមែនទេ?"
        "បងនៅអោយតែស្ងៀមទៅទុកអូនជាអ្នកចាត់ការ
អេម៉ាតោះ"
        "ចាស៎លោកស្រី"
        "សូមអញ្ជើញៗតាមសប្បាយណា"គាត់ដើរមករកកូនប្រុសព្រមជាមួយការរាក់ទាក់ភ្ញៀវដែលបានដើរកាត់
ហើយតួនាទីអេម៉ាគឺទៅក្បែរកូនគាត់ដើម្បីផែនការគាត់ដំណើរការមិនដឹងថាចង់ធ្វើអីទេ?កូនប្រុសមកភ្លាមក៏ចេញសកម្មភាពភ្លាម។
       "ម៉ាក់"ជេខេដើរចេញពីអ្នកកាសែតតម្រង់មករកម្តាយដែលកំពុងតែដើរមករកខ្លួនមុននឹងអោបគាត់ជាកាស្វាគមន៍។
       "សឺតៗមកហើយហ្ហេស!ម៉ាក់គិតថាកូនយឺតហើយតើ"លោកស្រីក្រេសញញឹមអោបថើបកូនប្រុសតាមទម្លាប់នឹកបែកគ្នាយូរ។មើលទៅកូនគាត់ស្រស់ស្រាយជាងមុនបានន័យថាដំណឹងដែលគាត់បានដឹងវាជាការពិត។
      "តាមពិតកូនមកដល់ម្សិលមិតែយប់ទើបគេងនៅខុនដូរតែម្តង"
      "ចូលក្នុងសិនទៅម៉ាក់មានមនុស្សស្រីណែនាំអោយកូនប្រុសម៉ាក់ស្គាល់ច្រើនណាស់"គាត់ដឹកដៃកូនប្រុសចូលក្នុងពិធីរកតែនាយប្រកែកមិនទាន់ ឃើញទេថាអោយតែមកដល់គាត់នាំទៅជួបតែមនុស្សស្រីប្រហែលគិតថាកូនគាត់អាយុច្រើនមិនទាន់យកប្រពន្ធបានជាចូលចិត្តនាំនាយទៅមើលមនុស្សស្រីណាស់។នាយមិនទាន់បានប្រាប់គាត់ទេថានាយមានប្រពន្ធហើយមកនេះក៏ចង់ប្រាប់គាត់ដែរប៉ុន្តែមើលទៅមានឱកាសឬអត់ទេបើគាត់លឿនៗយ៉ាងនេះ។

      គាត់ណែនាំទាំងញញឹមប៉ុន្តែសួរអ្នកណាក៏ស្គាល់កូនប្រុសគាត់ដែរដល់ថ្នាក់ប៉ារបស់ជេខេអស់សំណើចព្រោះប្រពន្ធណែនាំខុសមនុស្សទាំងអស់។ដែលសំខាន់
ពួកនាងថែមទាំងដឹងថានាយមានកូនដែលច្រឡំថាជាថេយ៉ុងទើបម្នាក់ៗមិនហ៊ានប្រាថ្នាខ្លាចថាមានប្រពន្ធកូនរួចហើយណាមួយម៉ាក់នាយគ្រាន់តែហៅមកណែនាំអីបែបនឹង។
        "នៅសល់ម្នាក់ទៀតណាបន្តិចទៀតនាងមកដល់ហើយកូនអង្គុយឬក៏ញាំអីសិនទៅ"
       "លោកប៉ា"នាយដើរចេញពីអ្នកម៉ាក់មកជួបលោកប៉ាមុននឹងអោបគាត់យ៉ាងណែនដោយការនឹករលឹកតែមិនសូវបានជួបគ្នា។
      "ប៉ាសុខសប្បាយទេ?"
      "ប៉ាធម្មតាទេចុះកូន?ឮថាមួយរយៈនេះការងារច្រើនណាស់ ថែសុខភាពផងឯងដូចជាស្លេកស្លាំងណាស់"
      "កូនមិនអីទេប៉ាទើបតែឡើងយន្តហោះទេមានអារម្មណ៍ថាមិនសូចស្រួលខ្លួនបន្តិចតែមិនអីទេសម្រាករួចក៏បាត់ហើយ"
      "អឺម!កុំខ្វល់ពីម៉ាក់ឯងអី និយាយអ៊ីចឹងជំនួញកូនយ៉ាងមិចហើយ?"
      "បាទ រលូនធម្មតាទេប៉ា"
      "ប៉ាឃើញព័ត៌មានរបស់កូនច្រើនណាស់មួយរយៈនេះស្រស់ស្រាយជាងមុនត្រូវទេ?"
     "បាទប៉ា ដោយសារមានកម្លាំងចិត្ត"
     "កម្លាំងចិត្ត?ជាអ្វី?"
     "ចាំចប់កម្មវិធីកូននឹងប្រាប់លោកទាំងពីររួមគ្នាតែម្តង"
     "មានអ្វីស៊ុបប្រាយឬ?"
     "ប្រហែលហើយ"ពីរនាក់ឪពុកកូននិយាយគ្នាលេងពីនេះពីនោះក៏ញាំស្រាតិចតួចណាមួយត្រូវទទួលភ្ញៀវដល់យប់ទើបចាំសរុបយប់នេះតែម្តង។

🔞⛓️Come on Daddy⛓️🔞(ចប់)Where stories live. Discover now