ព្រឹកឡើងថេយ៉ុងក្រោកពីព្រលឹមជិះតាក់ស៊ីចេញទៅដោយមិននិយាយអ្វីមួយម៉ាត់ឯកូនចៅគ្មាននរណាចាប់អារម្មណ៍នោះទេថានាងទៅណាស្មានថាទៅសាលាឬមួយទៅផ្សារអីបែបនឹង។ដល់ម៉ោង8អាយមីនមិនឃើញថេយ៉ុងចុះមកទើបឡើងទៅហៅប៉ុន្តែគ្មានសម្លេងតបនាងទ្រាំលែងបានក៏ទៅរកសោរមកចាក់ទម្រាំបានប៉ុន្តែបែរជាគ្មានមនុស្សទៅវិញទើបនាងស្លន់ស្លោរហ័សយកមកប្រាប់គ្រប់គ្នានៅខាងក្រោមអោយបានដឹង។
"អ្នកនាងមិនបាននៅក្នុងបន្ទប់ទេ!!!"អ្វីដែលនាងគេងគិតពេញមួយយប់គឺថាថេយ៉ុងច្បាស់ជាគិតថាខ្លួនឯងជាចំណែកលើសត្រឹមជាស្រីចិញ្ចឹមហើយនិងចាកចេញនាងពិតជាខ្លាចខ្លាំងណាស់។
"ឯងថាមិច?!"ម៉ែដោះក៏ភ័យបារម្ភដែរ
"ខ្ញុំទាក់ទងទៅអ្នកខាងនោះទាំងអស់គ្មានអ្នកណាលើកទូរស័ព្ទទេ"ថាក់វ៉ុនមិនស្រណុកចិត្តពេញមួយយប់ហើយដោយសារខលទៅអ្នកណាក៏មិនលើក។
"ខ្ញុំគិតថាលោកស្រីធំជាអ្នកនៅពីក្រោយរឿងនេះមិនខាន"អាយមីនខាំមាត់គិតថាគ្រប់យ៉ាងជាគម្រោងម្តាយរបស់ជេខេដែលតាំងចិត្តចាប់កូនប្រុសអោយរៀបការ។
"តើមានរឿងអី?"រ៉ូវ៉ុនចូលមកព្រោះតែឮសម្លេងហើយឃើញមនុស្សជុំគ្នា។
"បាត់អ្នកនាងហើយ"
"ឮអ្នកយាមថាអ្នកនាងចេញទៅណាមិនដឹងតាំងពីព្រលឹមស្វាងៗម៉្លេះ"
"ហ្ហាស?!មិចក៏មិនឃាត់?!អ្នកនាងកំពុងមិនស្រួលខ្លួនមិចក៏ពួកលោកបណ្តោយបែបនេះ?!"
"ពួកខ្ញុំមិនបានដឹងទេ ឃើញអ្នកនាងដើរចេញទៅធម្មតាមិននិយាយអ្វីដូចរាល់ដងស្មានថាប្រញាប់ទៅណា"
"ចប់មិនខានទេឆាប់នាំគ្នាតាមរកអ្នកនាងទៅ"អ្វីដែលអាយមីននឹកឃើញមុនគេគឺលោកយាយរបស់ថេយ៉ុងដែលនៅ
ដេហ្គូនោះ។
"តើមានរឿងអី?-"
"គ្មានពេលបកស្រាយទេឆាប់ទៅរកអ្នកនាងអោយឃើញសិនមក រកឃើញឆាប់ខលមកពួកខ្ញុំ"
"បាន!គ្រប់គ្នាបំបែកគ្នាទៅតាមរកអ្នកនាង"
"ថាក់វ៉ុនជូនខ្ញុំទៅដេហ្គូ"
"ទៅធ្វើអីឆ្ងាយណាស់ណា"
"អ្នកនាងច្បាស់ជាទៅទីនោះព្រោះផ្ទះលោកយាយគាត់នៅដេហ្គូ"
"ក៏បានតោះ"ម្នាក់ៗនាំគ្នាចែកជើងតាមរកថេយ៉ុងទាំងព្រឹកដោយម៉ែដោះបានត្រឹមបន់ស្រន់ក្នុងចិត្តអោយទេវតាតាមថែរក្សាថេយ៉ុងនិងអោយគ្រប់គ្នាបានរកឃើញថេយ៉ុងផងទៅចុះ។គាត់ចាត់ទុកនាងដូចជាកូនជាចៅយ៉ាងចឹងសុខៗនាងបាត់ខ្លួនគាត់បារម្ភខ្លាំងណាស់។
YOU ARE READING
🔞⛓️Come on Daddy⛓️🔞(ចប់)
Romanceខ្ញុំត្រូវបានគាត់ទិញមកធ្វើជាអ្នកបម្រើsexអោយគាត់ គាត់ផ្តល់អ្វីគ្រប់យ៉ាងអោយតែខ្ញុំចង់បាន។ រឿងខ្លី BG Taekook 16+ ក្មេងក្រោមអាយុ15-16ហាមអាន🚫 សរសេរដោយ ៖ រ៉ាជេក៍🖤