*ផាំង!!គ្រាប់កាំភ្លើងបាញ់ចេពីច្រកក្រោយរោងចំណាស់បាញ់ចំបំពង់កបុរសដែលបានស្រែកគម្រាមថេយ៉ុងមុននេះអោយដេកស្តូកស្តឹងមួយរំពេច។សម្លេងបាញ់គ្នាជាបន្តបន្ទាប់ក៏កើតឡើង ពួកវានាំគ្នាពួនបាញ់រះឯថេយ៉ុងនៅត្រូវគ្នាវាម្នាក់ស្រាយប៉ុន្តែស្រាយមិនទាន់ទើបទុកអោយនាងនៅកណ្តាលពួកគេនាំគ្នាបាញ់។ថេយ៉ុងភ័យ
ខ្លាចខ្លាំងណាស់ព្រោះមិនធ្លាប់មានការបាញ់គ្នាផ្ទាល់ៗចំពោះមុខនាងឡើយចឹងឡើយ។
"ហ្ហើយ!!!ពួកវាមកហើយឆាប់បាញ់តទៅ"
"គ្នាវាច្រើនណាស់ពួកយើងសល់តែ3នាក់ទេ"
"បាញ់តទៅអោយតែបានរួចជីវិត"
"បាញ់ស្រីម្នាក់នោះចោលដែរទេបើវាដឹងពីផែនការយើយហើយនោះ?"
"កុំទាន់យើងត្រូវយកនាងធ្វើចំណាត់ខ្មាំងចេញពីទីនេះ ឯងទៅស្រាយនាងមកយើងបាញ់ការពារ"
"តែបងធំ"
"អោយឆាប់ឡើង!ឬឯងគិតចង់ងាប់ដោយមិនបានធ្វើអីសោះ?"ប្រុសម្នាក់នោះក៏ព្រមតែក៏បាញ់តបតគ្នាជេខេដែរ។ជេខេបានបញ្ជាអោយបាញ់ការពារថេយ៉ុងដែរ នាយពិតជាចង់ចូលទៅស្រាយប៉ុន្តែខ្លាចគ្រោះថ្នាក់ទាំងថេយ៉ុងនិងនាយដូច្នេះមានតែចាំសម្លាប់ពួកវាអោយអស់។តែយ៉ាងណានាយមិនអាចទ្រាំបានទេទើបបញ្ជាកូនចៅអោយលបៗទៅស្រាយខ្សែអោយថេយ៉ុងដែលបិទភ្នែកភ័យខ្លាចញ័រដូចកូនសត្វយ៉ាងគួរអោយអាណិត។
*ផាំងៗៗៗៗពួកគេនៅបន្តបាញ់ហើយអ្នកជួយក៏នៅតែទៅជួយប៉ុន្តែមកដល់ក៏ប៉ះគ្នា កូនចៅជេខេឆ្លាតធាក់ចេញអោយហុងជុងឃើញបាញ់ប្រកាច់ស្លាប់ភ្លាមៗនៅចំពោះមុខថេយ៉ុងតែម្តង។
"អ្ហាយ!!ហ្ហឹកៗ"នាងស្លុតចិត្តខ្លាំងណាស់ដែលបានឃើញវាផ្ទាល់ភ្នែកបែកនេះ។
"អ្នកនាងកុំខ្លាចចៅហ្វាយមកជួយហើយ"នាយស្រាយខ្សែអោយនាងតិចៗរហូតដល់រួចមុននឹងនាំនាងពួនក្រោយតុមិនទាន់ចេញខ្លាចត្រូវគេបាញ់។ម្នាក់ៗ
ចាំបាញ់នៅគ្រប់ច្រកចំណែកជេខេគ្រាន់តែឃើញពួកនោះអោនមកនាយបាញ់សម្លាប់ភ្លាម ចុងក្រោយសល់តែម្នាក់ចុងក្រោយដែលពួនមិនហ៊ានចេញ។
"បើយើងរត់ក៏គ្មានជីវិតដែរមានតែប្រថុយសម្លាប់
អាសាលីណូចោល"នាងអង្គុយគិតមុននឹងអើតមើលតែបន្តិចក៏លឹបវិញព្រោះមានអ្នកបាញ់មក។
"សល់តែឯងម្នាក់ទេឆាប់ចេញមកបើមិនចង់ងាប់
ដូចពួកអស់នេះទេ"
"ហឹស!ឯងគិតថាយើងល្ងង់មែនទេ?បើយើងចេញពួកឯងក៏មិនទុកជាជីវិតអោយយើងដែរ"
"បើឯងសារភាពយើងមិនសម្លាប់ឯងទេ"
"ឯងទុកយើងជាក្មេងអាយុបីឆ្នាំហ្ហេស?!"
"ខ្ញុំថាមិនបាច់និយាយច្រើនទេចៅហ្វាយសម្លាប់វាចោលទៅ អ្នកនាងមិនទាន់មកដល់ដៃយើងទេបើទុកវាៗច្បាស់ជាឆ្លៀតឱកាស"
"យើងនិយាយម៉ាត់ណាម៉ាត់នឹងបើឯងព្រមសារភាព"នាយមើលមុខហុងជុងបន្តិចមុននឹងដឹងថាគួរធ្វើអីហើយក៏ញាក់ភ្នែកដាក់ហុងជុងអោយដឹងដូចគ្នា។
ឯបុរសម្នាក់នោះក៏គិតបន្តិច គេនឹងមិនក្បត់ចៅហ្វាយគេទេប៉ុន្តែបើដូចជេខេនិយាយមែននោះគេអាចបាញ់សម្លាប់
ជេខេបាន មានតែប្រថុយប៉ុណ្ណោះ។
"បាន!!ឯងអោយគ្នាឯងទម្លាក់កាំភ្លើងចុះទៅ"
"បើឯងចេញពួកគេមិនបាញ់ទេ"ប្រុសម្នាក់នោះ
ក៏ព្រមចេញមកទើបកូនចៅជេខេចូលទៅចាប់ចេញមក
ហើយនាយក៏ទៅរកថេយ៉ុងដូចគ្នា។
"អស់អីហើយៗសឺត!"
"ឌេតឌីអូន-អូនឃើញ"
"មិនអីទេៗមើលមុខឌេតឌីមកអស់អីហើយ"នាយអោបលួងលោមនាងណែនដៃព្រោះដឹងថានាងច្បាស់ជាតក់ស្លុតមិនខាន។រវល់តែអោបលួងលោមសួរនាំបុរសម្នាក់នោះក៏លួចរលាស់ដៃវាយកូនចៅជេខេអោយដួចមុននឹងរើសកាំភ្លើងបាញ់តម្រង់ទៅជេខេ។
"ការពារចៅហ្វាយ"*ផាំង ហុងជុងបាញ់តម្រង់ក្បាលអាចង្រៃនោះអោយស្លាប់ភ្លាមៗប៉ុន្តែគ្រាប់វាក៏បាញ់ចេញទៅដែរ។
*ផាំង
"អឹក!!!!"
"ថេយ៍!!!!!"តាមពិតគ្រាប់បាញ់តម្រង់ក្បាលជេខេទេប៉ុន្តែវាក៏រ៉េនៅពេលដែលហុងជុងបាញ់សម្លាប់ប្រុសម្នាក់នោះទើបគ្រាប់ធ្លាក់រ៉េមកចំហៀងត្រូវថេយ៉ុងដែលកំពុងតែអោបនាយទាំងភ័យខ្លាច។ចំណែកជេខេស្រែកមួយទំហឹងពេលដែលថេយ៉ុងរំញោចហើយទន់ខ្លួន។
"ថេយ៍ៗ អូនកុំបិទភ្នែកអោយសោះសម្លឹងមើលបងមក"ជេខេទ្រថេយ៉ុងដែលដួលទៅលើដីភ្លាមៗនាំអោយបេះដូងនាយត្រូវខ្ទេចមួយរំពេចព្យាយាមដាស់ថេយ៉ុងដែលទន់ខ្លួនចង់បិទភ្នែក។
"ថេយ៍!!សូមអង្វរកុំបិទភ្នែកអី បងនាំអូនទៅពេទ្យទ្រាំបន្តិចទៅ"បើទោះជាមិនចំកន្កែងសំខាន់ប៉ុន្តែវាហូរឈាមថែមទាំងនាងជាមនុស្សស្រីទន់ខ្សោយរបួសចាស់ក៏មិនទាន់ជាស្រួលបួលទៀតនាយបារម្ភឡើងបេះដូងលែងចង់ដើរហើយ។ជេខេស្ទុះក្រោកបីនាងចាកចេញអោយកូនចៅនាំគ្នារត់តាម។ហុងជុងរត់អោយលឿនជាចៅហ្វាយដើរទៅយកឡាននាំទៅមន្ទីរពេទ្យនៅកោះនេះហើយក៏មិនភ្លេចខលប្រាប់គ្រូពេទ្យមុនដែរអោយគាត់បានចេញមកទទួលមុនខ្លាចចៅហ្វាយគេទៅដល់ខឹងសម្លាប់ពេទ្យចោលដោយសារតែយឺត។
ជេខេព្យាយាមនិយាយរហូតឡើងចង់យំទៅហើយ
នាយមិនដែលយំទេតាំងពីលោកតាស្លាប់ទៅហើយនាយក៏មិនសម្រក់ទឹកភ្នែកដើម្បីអ្នកណាដែរប៉ុន្តែពេលនេះអារម្មណ៍ឈឺចាប់ព្រួយបារម្ភបុកមកផ្ទួនៗនាយសឹងតេអួលដើមក។ហុងជុងបើកឡានមកអោយចៅហ្វាយឡើងមុននឹងបើកចេញទៅយ៉ាងលឿនបំផុត។
"ថេយ៍!ថេយ៍!មើលមុខបងមក កុំបិទភ្នែក"ថេយ៉ុង
ញញឹមហូរទឹកភ្នែកព្រោះនាងមានអារម្មណ៍ថាអស់កម្លាំងនិយាយលែងចេញចង់គេងប៉ុន្តែនាងអាណិតបុរសចំពោះមុខដែលតែងតែស្រែកហៅឈ្មោះនាងជាប់មាត់ជានិច្ចនិងសុំមិនអោយនាងបិទភ្នែក។នាងក៏ចង់បើកភ្នែកដែរតែដូចមានអ្វីមកទាញអោយនាងបិទយ៉ាងចឹងឯដៃ
នាងត្រូវនាយកាន់ជាប់ព្រមទាំងអោបជាប់មិនលែង។និយាយដដែលៗជាប់មាត់ធ្វើអោយនាងអស់សំណើចក្នុង
ចិត្ត នាយច្បាស់ជាភ័យណាស់ហើយតែនាងកាន់តែភ័យខ្លាចនោះគឺលែងបាននៅក្បែរនៅខឹងនាយបន្តព្រោះពេលនេះនាងមានអារម្មណ៍ថាអស់កម្លាំងខ្លាំងមែនទែនហើយ នាងចង់សម្រាក។
"អត់ទេថេយ៍ អូនកុំគេងឌេតឌីសុំអង្វរអូន"
"អូនស្រលាញ់ឌេតឌី"នាងនិយាយក្នុងចិត្តនូវឃ្លា
ដែលនាងចង់និយាយបំផុតនៅពេលនេះមុននឹងបិទភ្នែក
ទន់ដៃលែងកម្រើកលែងចាប់បានអ្វីទាំងអស់។វាក៏ដល់មន្ទីរពេទ្យល្មម ជេខេចុះពីឡានយ៉ាងលឿនបំផុតដោយមានហុងជុងនាំផ្លូវចូលបន្ទប់វះកាត់តែម្តងព្រោះតែខលមកមុនខាងមន្ទីរពេទ្យបានត្រៀមរួចជាស្រេច។
"សុំទោសផងលោកសាលីណូចូលមិនបានទេ"
"ចៅហ្វាយស្ងប់អារម្មណ៍សិនទៅអ្នកនាងដល់ដៃពេទ្យហើយ"
"ពុទ្ធោហ្ហើយ!!!!"នាយពិតជាខឹងខ្លាំងណាស់
ចាំមើលទៅវិញនាយបង្កាបសម្លាប់វាគ្មានអោយសល់ម្នាក់ទេ!!។តាមខាំនាយមិនលែង លើកមុនរួចជីវិតលើកនេះតែគ្រួសារវាក៏នាយមិនទុកដែរ។
"ចៅហ្វាយបានហើយកុំបន្ទោសខ្លួនឯងអី"ជេខេវាយជញ្ជាំងដែលដៃនាយប្រឡាក់ឈាមថេយ៉ុងប៉ុន្តែវាក៏លាយឈាននាយព្រោះដាល់ជញ្ជាំងឡើងរលាត់ទើបហុងជុងចូលមកចាប់ឃាត់នាយចេញកុំអោយវាយទៀត។ មកដើរលេងលើកនេះដូចនាំថេយ៉ុងមកអោយគេធ្វើបាបយ៉ាងចឹងនាយគិតហើយខឹងខ្លួនឯងដែលនាំនាងចូលក្នុងគ្រោះថ្នាក់តែនាយបែរជាមិនបានកើតអីបន្តិចសោះ។
"អោយយ៉ុនហ្គីហ្យុងបង្វឹកកូនចៅហ្វឹកហាត់
អោយរួចរាល់ទៅវិញយើងប្រជុំចាត់ការពួកអាចង្រៃអស់នឹងចោល"
"បាទចៅហ្វាយ"
"អោយកូនចៅនៅកោះស៊ើបមើលផងយើងគិតថាគ្រប់យ៉ាងជាផែនការរបស់ពួកវាតាំងពីដំបូងបង្វែងដានយើង"
"មានរនុកមែនទេចៅហ្វាយ?"ហុងជុងមើលមុខជេខេក៏យល់ន័យ យូរៗទៅប្រើតែកែវភ្នែកក៏យល់គ្នាបានដែរកូនចៅគេនេះ។
"ចាត់ការអោយរៀបរយ"
"បាទ!!!"ដល់ពេលចៅហ្វាយគេលេងវិញហើយតើ
គេចាំយូរហើយ រាល់ថ្ងៃអត់មានការងារដើរតែការពារឥឡូវមានការងារធ្វើហើយច្បាស់ជាសប្បាយដៃមិនខានតែបារម្ភសំណព្វចិត្តមិនដឹងក្រោករួចអត់ទេបើដឹងថាថេយ៉ុងមានរឿងទៀតច្បាស់ជាបន្ទោសខ្លួនឯងមិនខាន។(សុទ្ធសំណព្វចិត្ត😞)
YOU ARE READING
🔞⛓️Come on Daddy⛓️🔞(ចប់)
Lãng mạnខ្ញុំត្រូវបានគាត់ទិញមកធ្វើជាអ្នកបម្រើsexអោយគាត់ គាត់ផ្តល់អ្វីគ្រប់យ៉ាងអោយតែខ្ញុំចង់បាន។ រឿងខ្លី BG Taekook 16+ ក្មេងក្រោមអាយុ15-16ហាមអាន🚫 សរសេរដោយ ៖ រ៉ាជេក៍🖤