ភាគទី២៥៖ជុងហ្គុក អូនចង់បានកូនស្រី

1K 57 0
                                    

      ថ្ងៃចុងសប្តាហ៍..
      ជុងហ្គុក បើករថយន្តមកដល់ភូមិគ្រឹះ ដានៀរ៍ ដែលជាលំនៅដ្ឋានឪពុករបស់ខ្លួនរស់នៅសព្វថ្ងៃ។ ការបង្ហាញខ្លួនរបស់គេនៅទីនេះសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបុរសចំណាស់ដែលតាំងនាមជាឪពុកថែមទាំងបាននាំប្អូនស្រីខ្លួនម្នាក់ទៀតមកកាន់ទីនេះផងដែរ។
      លោក ឌីណាន់ ញញិមនៅពេលសម្លឹងមើលឃើញពីវត្តមានរបស់ ប៊ែលលី គាត់ស្រលាញ់នាងខ្លាំងណាស់ ព្រោះនាងជាកូនស្រីពៅដែលគាត់នៅមាន ហើយនាងជាក្មេងដែលតែងតែស្តាប់បង្គាប់តាមសម្តីរបស់គាត់មិនដែលជំទាស់ឬស្អប់ខ្ពើមគាត់ដូចជា ជុងហ្គុក ទេ។ នាងមកទីនេះជាមួយបងប្រុសដោយស្នាមញញិមរីករាយពេលបានចួបឪពុក ព្រោះនាងក៏ស្រលាញ់គាត់ហើយតែងតែចង់ចួបមុខឪពុកជានិច្ច ប៉ុន្តែព្រួយខ្លាច ជុងហ្គុក ជំទាស់ទើបនាងមិនដែលទាមទារអ្វីពីគេច្រើន។
      “មកទីនេះមានការអ្វីអ្ហះកូន?” គាត់នៅតែសម្តីផ្អែមដដែលទោះជាធ្លាប់មានរឿងរកាំរកូសអ្វីកើតឡើងមិនល្អចំពោះគ្នាក៏ដោយ។
      “ខ្ញុំមានរឿងចង់ពិភាក្សាជាមួយលោក!” ជុងហ្គុក និយាយបានប៉ុណ្ណឹង គាត់ក៏មិនបានប្រកែកចំពោះសំណើររបស់កូនប្រុសដែរ ហើយក៏ងក់ក្បាលនាំពួកគេចូលទៅអង្គុយខាងក្នុងផ្ទះជុំគ្នាដោយមានលោកស្រី ខេនរី និង អាល់ដឺនេស មកចូលរួមពិភាក្សាក្នុងជំនួបទាំងនេះដូចគ្នា។
      “ខ្ញុំមកថ្ងៃនេះ.. គ្មានរឿងអ្វីធំដុំទេ ខ្ញុំគ្រាន់តែចង់មកបញ្ចប់រឿងរវាងពួកយើង.. ចំណែកឯរឿងងាកទៅជួយស្តារ Danea Diversions Group ខ្ញុំនឹងទៅជួយការងារនៅទីនោះឱ្យមានភាពល្អប្រសើរឡើងវិញ!” អាល់ដឺនេស ស្ទើរតែមិនជឿចំពោះត្រចៀកខ្លួនឯងពេលស្តាប់ឮសម្តី ជុងហ្គុក លើកឡើងពីបញ្ហា Danea Diversions Group ដែលកំពុងតែដាំក្បាលចុះយ៉ាងធ្ងន់ធ្ងរ មិននឹកស្មានថានាយក៏ងាកទៅគិតគូរពីបញ្ហារបស់គេដែរសោះ។
      “យល់ថាលោកត្រូវការកម្លាំងបន្ថែម ខ្ញុំក៏ព្យាយាមបែងចែកតួនាទីដើម្បីចាត់ចែងកែប្រែបញ្ហាគ្រប់យ៉ាងឱ្យវិលត្រលប់មករកភាពល្អប្រសើរ នៅឯសប្តាហ៍ក្រោយ ខ្ញុំនឹងរៀបចំកាលវិភាគខ្លះៗចំពោះការងារឱ្យបានល្អ ហើយអាល់ដឺនេស ក៏វិលត្រលប់ទៅគ្រប់គ្រងក្រុមហ៊ុនដូចដើមវិញចុះឱ្យតែខិតខំប្រឹងប្រែងធ្វើយ៉ាងការហ្មត់ចត់ ក្រុមហ៊ុនច្បាស់ជាអាចឈរជើងលើទីផ្សារឡើងវិញបាន!”
      “អរគុណឯងច្រើនណាស់!” អាល់ដឺនេស និយាយហើយ ជុងហ្គុក ក៏ងក់ក្បាលផ្ងក់ៗទទួលយកពាក្យអរគុណពីបងប្រុសដោយគ្មានចិត្តចង្អៀតចង្អល់ដូចមុនឡើយ។
      “ខ្ញុំជូនប៉ា..” ប៊ែលលី ចាប់ដកបរិញ្ញាបត្របញ្ចប់ឆ្នាំសិក្សាឆ្នាំចុងក្រោយរបស់នាងប្រគល់ជូនឪពុក នាងរៀនចប់សាកលវិទ្យាល័យហើយ ញើសឈាមដែលលោកឪពុកម្នាក់នេះខិតខំផ្គត់ផ្គង់ចំពោះនាងកន្លងមកចាប់ផ្តើមចេញផ្លែផ្កាមកម្តងបន្តិចៗពីព្រោះនាងបានខិតខំសិក្សារៀនរហូតដល់បញ្ចប់បានសម្រេចនាងនឹងបន្តចូលបម្រើការងារល្អៗមិនធ្វើឱ្យលោកឪពុកខកបំណងចំពោះនាងទៀតទេ។
      “កូនរៀនចប់ហើយ..” លោក ឌីណាន់ ញញិមមានមោទនភាពចំពោះនាង គាត់សប្បាយចិត្តណាស់ បានដឹងថាកូនព្យាយាមដើម្បីគាត់ ទោះវាមិនធំដុំអ្វីណាស់ណា ដឹងត្រឹមថាគាត់បានព្យាយាមស្វែងរកអនាគតឱ្យកូនស្រីម្នាក់នេះយ៉ាងអស់ពីលទ្ធភាពជាទីបំផុតហើយ។
      “ខ្ញុំនឹងហ្វឹកហាត់ការងារដល់ ប៊ែលលី នាងត្រូវចូលរួមការងារជាមួយពួកយើងដែរ ខ្ញុំចង់ឱ្យប្អូនទទួលបានបទពិសោធន៍ការងារ.. ហើយចង់ឱ្យនាងខិតខំធ្វើការសងគុណដល់លោកដែលបានផ្គត់ផ្គង់នាងកន្លងមក.. យ៉ាងណាក៏នាងជាកូន មានតួនាទីមើលថែឪពុកជារឿងដ៏ចាំបាច់..” ស្តាប់តែសម្តី ជុងហ្គុក និយាយក៏ដឹងថានាយបានព្យាយាមគិតគូរពីសុខទុក្ខរបស់ឪពុកខ្លាំងប៉ុណ្ណាដែរ។ កន្លងមកនាយព្យាយាមហាមឃាត់ ប៊ែលលី គ្រប់យ៉ាងមិនចង់ឱ្យនាងទៅស្និទ្ធស្នាលជាមួយឪពុកទេ។ ព្រោះខ្លាចតែគ្រួសារខាងប្រពន្ធដើមគាត់វាយធ្វើបាបនាងតែមកទល់និងពេលនេះ គេជឿជាក់ថាពេលវេលានឹងបានបង្រៀនមនុស្សឱ្យស្គាល់ពីអ្វីខុសហើយនិងត្រូវគេដឹងថាគ្រប់យ៉ាងមិនទាន់ល្អទាំងស្រុងនោះទេ ប៉ុន្តែគេនឹងព្យាយាមឱ្យអស់ពីលទ្ធភាពរបស់ខ្លួនឯង។
      “ប៊ែលលី នឹងខិតខំធ្វើការ មិនឱ្យបងប្រុស អាល់ដឺនេស អស់សង្ឃឹមទេ!” ស្តាប់់ឮសម្តីនាងនិយាយដូច្នេះ អាល់ដឺនេស ចេះតែមានអារម្មណ៍នឹកខ្មាសខ្លួនឯង ពីមុនគេធ្វើបាបនាងសព្វសារពើព្រោះតែខឹងស្អប់ថានាងជាកូនចុងប្រពន្ធចុងឪពុករបស់ខ្លួនតែនាងបែរជាមិនខឹងស្អប់គុំគួនចំពោះគេថែមទាំងបានមានបំណងចង់ជួយការងារដល់គេវិញទៀត។  អាល់ដឺនេស ញញិមតិចៗលូកដៃទៅប៉ះអង្អែលក្បាលនាង នាងមានឈាមជ័រដូចជាគេដែរ ដូច្នេះហើយពួកគេទាំងបីនាក់តែងតែមានភាពស្រដៀងគ្នា ព្រោះជាបងប្អូនបង្កើតគ្រាន់តែពរពោះម្តាយដោយខ្លួនតែប៉ុណ្ណោះ។ 
      “អូនមានគំនិតអ្វីចង់និយាយទេ?” លោក ឌីណាន់ ផ្តល់សំណួរទៅកាន់ភរិយា លោកស្រី ខេនរី គាត់គ្មានគំនិតអ្វីជំទាស់ទេ ព្រោះគាត់បានដឹងថាកាត់សាច់កាត់ឈាមមិនបាន បើក្មេងៗនិយាយត្រូវរូវគ្នាហើយ គាត់គ្មានសិទ្ធអ្វីទៅរារាំងនោះទេ ព្រោះថាបច្ចុប្បន្នមកនេះគាត់មានវ័យចាស់ណាស់ណាទៅហើយនឿយហត់ក៏ច្រើន ស្មុគស្មាញ គាត់ចង់សម្រាក មិនចង់ឈឺឆ្អាលរឿងអ្វីទាំងអស់។
      “គ្មានទេ.. បានមកជួយការងារបងប្អូនល្អហើយ.. តទៅ អាល់ដឺនេស នឹងបានអភិវឌ្ឍន៍ខ្លួនឯងឱ្យកាន់តែល្អប្រសើរទៅមុខបន្ត!” លោកស្រី ខេនរី បញ្ចប់សម្តីគ្រប់គ្នាក៏ញញិមងក់ក្បាល នៅពេលនេះកាន់តែជឿជាក់ហើយថាពេលវេលាអាចបង្រៀនមនុស្សឱ្យស្គាល់ពីអ្វីល្អនិងអាក្រក់ ទោះជាលឿនឬយឺតពេលបន្តិច ប៉ុន្តែចិត្តគំនិតរបស់មនុស្សគឺអាចបត់បែន នឹងគិតដល់ពីផលវិជ្ជមានទៅថ្ងៃមុខដោយមិនចាំបាច់បង្ខំចិត្តគំនិតរបស់នរណាម្នាក់ឡើយ។
      “ដេតឌី.. ដេតឌី..” សំឡេងកូនក្មេងចេចចាចបន្លឺឡើង គ្រប់គ្នានៅក្នុងបន្ទប់ទទួលភ្ញៀវចាប់ផ្តើមភ្ញាក់។
      ជុងហ្គុក ស្រាប់តែសើចពេលក្រឡេកទៅឃើញកូនប្រុសដើរតាំងៗចូលមកជាមួយនិងនាយសូហ្វ័រឡានដែលដឹកដៃគេដើរចូលមកខាងក្នុងបរិវេណភូមិគ្រឹះនេះ។
      “មកនេះមកកូន!” នាយលើកដៃបក់ហៅអាល្អិតតូចដែលឈរបៀមដៃបង្ហាញអត្តចរិតអៀនប្រៀនព្រោះមិនដែលមកស្គាល់លោកតាខាងឪពុកសោះ។
      “ដេតឌី ហិហិ!” ជុននៀរ៍ សើចឮសំឡេងតិចៗរត់ចូលមកឈរពិតក្បែរខ្លួន ជុងហ្គុក ហើយនាយក៏បញ្ចេះកូនឱ្យចេះគួរសម។
      “ជម្រាបសួរលោកតាលោកយាយទៅ..” អាល្អិតញញិមខ្វេដៃជើង រួចងាកទៅបង្ហាញផ្ទៃមុខគួរឱ្យស្រឡាញ់បំផុតញញិមញញែមដាក់លោកតា។
      “ជម្រាបសួរលោកតា.. លោកយាយ!”
      “មកជិតតាបន្តិចមក..” ធ្លាប់តែឃើញចៅនៅក្នុងទូរស័ព្ទ មិនដែលបានចួបផ្ទាល់ទេ ពេលបានឃើញគេនៅក្រៅ ជុននៀរ៍ រឹតតែគួរឱ្យស្រឡាញ់។
      “ក្រែងថាមកលេងលោកតាម្តេចក៏អៀនមិនឈប់បែបនេះ?” ជុងហ្គុក ឈ្ងោកមុខសួរកូនប្រុសអាល្អិតក៏រហ័សតប៖
      “ជុននៀរ៍ មកដៃទទេ អត់មានអីផ្ញើលោកតាផង!”
      “ហាស់ៗ.. មិនបាច់មានអីផ្ញើទេ មកតែខ្លួនមកបានហើយ!” ជុននៀរ៍ ឮលោកតាថាអ៊ីចឹងរត់វឹងទៅឱបគាត់ លោក ឌីណាន់ ក៏ចាប់ចៅប្រុសឱបថើបព្រោះតែមិនដែលបានចួប ហើយគាត់ក៏តែងតែលួចសម្លឹងមើលរូបថតចៅនិងលួចក្នាញ់គេរហូតមកមិនឈប់។
      “ឆ្លាតណាស់ចៅ..សឺត!” គាត់និយាយរួចថើបថ្ពាល់ ជុននៀរ៍ មួយខ្សឺតទៀត។
      “ចាំថ្ងៃក្រោយមកលេង ជុននៀរ៍ ទិញរបស់ផ្ញើលោកតា..”
      “មានលុយដែរ?” ជុងហ្គុក សួរទៅកាន់កូន។
      “មានតើស.. លុយ ជុននៀរ៍ ពេញៗកាបូប!” ឮគេនិយាយលោកស្រី ខេនរី បែរជាញោចមាត់សើចទាំងមិនដឹងខ្លួន។
      “បានលុយមកពីណា?” ជុងហ្គុក ចាប់ផ្តើមដេញដោលសួរកូន ហើយ ជុននៀរ៍ ក៏តបតសម្តីឥតល្ហែ។
      “តាតាឱ្យកូន!”
      “មាត់ថាស្អប់ តែលួចឱ្យលុយចៅ!”
      “យប់មិញតាតាគេងឱបកូន!”
      “ងាប់.. ប៉ាខំបោះសន្ទូចនុយធំយ៉ាងនេះ រឿងអីមិនអាចបន្ទន់ចិត្តតាកូនឯងបាននោះ?”
      “ហិហិ.. លុយហ្នឹងទុកទិញដោះគោឱ្យ ជុននៀរ៍ ណា ដេតឌីកុំលួចយកទៅចាក់បៀរឮទេ?”
      “ទិញដោះគោធ្វើអី? យប់មិញប៉ាយល់សប្តិឃើញរឿងចម្លែកៗណាស់ កាត់លេខ ចាក់ឆ្នោតផ្សងសំណាងតើល្អទេ?”
      “No.. ទុកទិញដោះគោ ខោទឹកនោម ស្អប់ដេតឌីហះ!”
      “ចាក់ឆ្នោតទៅបានលុយធំ!”
      “លុយធំអាចម៍អីទេ ចាញ់តែរហូត!”
      “...” សំឡេងសើចគគ្រឹកគគ្រេងចាប់ផ្តើមបន្លឺឡើង ជុងហ្គុក នាំកូនមកកាន់ទីនេះដើម្បីណែនាំឱ្យគេបានស្គាល់សាច់ញាតិ ទោះបីជាពីមុនមានទំនាក់ទំនងមិនល្អនិងគ្នាតែនាយក៏មិនដែលបង្រៀនកូនឱ្យស្អប់ខ្ពើមចំពោះសាច់ញាតិរបស់គេនោះដែរ។ ថ្ងៃនេះលោក ឌីណាន់ អាចមានស្នាមញញិមរីករាយជាងមុនច្រើន ដ្បិតគាត់កំពុងតែចួបបញ្ហាវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែនៅមានកូនៗដែលបានផ្តល់សង្ឃឹមថ្មីដល់គាត់មិនធ្វើឱ្យគាត់រុញរាចិត្តក្នុងការស្វែងរកគោលដៅជីវិតថ្មីបន្តនោះទេ។
     
      សប្តាហ៍ក្រោយ
      ជុងហ្គុក ចាប់ផ្តើមវិវឌ្ឍន៍គោលការណ៍ការងារលើគម្រោងធំៗដល់ទៅ ២ ក្រុមហ៊ុនជំនួញ ដោយរួមមាន ថេយ៉ុង នៅរង់ចាំជួយជ្រោមជ្រែងនាយពីខាងក្រោយព្រោះដឹងថារាងក្រាស់មានតួនាទីចាំបាច់ត្រូវធ្វើច្រើនហើយត្រូវចូរខ្លួនទៅរ៉ាប់រង់ការងាររបស់បងប្រុសទៀតដូច្នេះគេច្បាស់ជារវល់ណាស់។
      Danea Diversions Group ជាក្រុមហ៊ុនដែលក្ស័យធន់ដំណាក់កាលធ្ងន់ធ្ងរប៉ុន្តែបច្ចុប្បន្នកំពុងតែទទួលបានការជួសជុលប៉ះប៉ូវឡើងវិញ។ មានបុគ្គលិកចាប់ផ្តើមដាក់ពាក្យចូលធ្វើការជាបន្តបន្ទាប់ ព្រោះនៅក្រោមការឃោសនារបស់ ជុងហ្គុក តែងតែផ្តល់មកនូវទំនុកចិត្តដល់មនុស្សជាច្រើននាក់ ដោយសារតែពួកគេជឿជាក់ថានាយជាមនុស្សមានសមត្ថភាព អាចដឹកនាំក្រុមហ៊ុនបានឆ្ពោះទៅរកភាពជោគជ័យនិងអាចបានផ្តល់ឱកាសការងារដល់ពួកគេយ៉ាងចាំបាច់បំផុតក្នុងការស្វែងរកប្រាក់កម្រៃបន្ថែម។
      “កុំភ្លេចញ៉ាំទឹកក្រូចស្រស់..” ថេយ៉ុង ហុចកែវទឹកក្រូចទៅឱ្យ ជុងហ្គុក ដើម្បីឱ្យនាយឆាប់ទទួលបានវីតាមីន C ល្អៗក្នុងខ្លួន មើលទៅគេប្រឹងប្រែងធ្វើការរហូតដល់ភ្លេចគិតពីខ្លួនឯងទៅហើយ។
      “អរគុណប្រពន្ធសំឡាញ់!” ជុងហ្គុក ងាកមកចាប់ឱបរាងតូចយកចិត្ត ព្រោះតែការងារទើបធ្វើឱ្យចំណងស្នេហារវាងពួកគេចាប់ផ្តើមឃ្លាតឆ្ងាយពីគ្នាមិនសូវទទួលបានភាពកក់ក្តៅដូចពីមុនសោះ។
      “ថ្ងៃនេះអូនស្អាតខ្លាំងណាស់!”
      “យកចិត្តអូនចង់សុំអ្វីទៀតហើយ?”
      “គ្រាន់តែប្តីសរសើរថាស្អាតមិនមែនមានន័យថាបងមានបំណងចង់សុំអ្វីដល់អូនឯណា? អូនពាក់អាវពណ៌សាច់បែបនេះ ឃើញរាងកាយអូនស្អាត បងសម្លឹងមើលច្រើនដងយ៉ាងណាក៏មិនធុញទ្រាន់ដែរ!” ថេយ៉ុង ញោចបបូរមាត់ញញិមស្រស់បស់ងាកមកចាប់លើកដៃក្តោបលើថ្ពាល់ ជុងហ្គុក ទាំងសងខាង មុននឹងឈ្ងោកយឺតៗទៅត្រដុសចុងច្រមុះលើខ្នងច្រមុះរាងក្រាស់សើរៗ។
      “អ៊ីចឹងត្រូវសម្លឹងមើលរាងកាយរបស់អូនតែម្នាក់គត់បានហើយណា.. ហាមមើលស្រីផ្សេងក្រៅពីអូន!”
      “ចង់មើលពេលអូនគ្មានសម្លៀកបំពាក់ច្រើនជាង” ជុងហ្គុក ញញិមខូចខិលងើយថើបក្រសោបបបូរមាត់ ថេយ៉ុង បឺតជញ្ជក់តាមដោយចិត្តគួចប្រាថ្នា ថើបផង អង្អែលត្រគាកភរិយាផង ទាល់តែ ថេយ៉ុង ភ្ញាក់ខ្លួនឆាប់បញ្ឈប់គេនៅពេលដែលឮសូរសំឡេងគោះទ្វារបន្ទប់ការិយាល័យ។
      តុៗ..
      “អឹស..បង!” ថេយ៉ុង ផ្តាច់ខ្លួនក្រោកឈរពេញកម្ពស់សម្រួលឥរិយាបទឱ្យបានត្រឹមត្រូវហើយ ជុងហ្គុក ក៏រហ័សឧទានឡើង..
      “អញ្ជើញចូល!”
      ក្រាក!!
      “បងប្រុស..អូ.. សួស្តីបងថ្លៃ!” ថេយ៉ុង ងក់ក្បាលរួចថយទៅម្ខាងបន្តិចដើម្បីឱ្យនាងបានចូលមកជិត ជុងហ្គុក។
      “ប៊ែល!” ជុងហ្គុក សើចហើយសម្លឹងមើលនាងក្រមុំដែលស្លៀកពាក់ស្អាតបាតជាបុគ្គលិកក្រុមហ៊ុនគួរឱ្យស្រលាញ់ណាស់។ នាងពេញក្រមុំធំពេញរូបពេញរាងស្រស់ស្អាតដូចម្តាយនាងអ៊ីចឹង រាងស្គមតូចខ្ពស់ស្រឡូន សក់ខ្មៅត្រង់រំសាយ ស្បែកសស្គុស គួរឱ្យទាក់ទាញមើលពីជ្រុងណាក៏ឃើញថានាងមានភាពពិសេសគ្រប់ជ្រុងជ្រោយឥតទាស់ក្រសែភ្នែក។
      “ប៊ែល យកឯកសារមកពីក្រុមហ៊ុនបងប្រុសធំមកឱ្យបងពិនិត្យមើល!”
      “មកនេះមក.. ចូលធ្វើការថ្ងៃដំបូងយ៉ាងម៉េចដែរ?” ជុងហ្គុក ក្រោកមកចាប់អូសដៃប្អូនស្រីមកសួរនាំ ប៊ែលលី ញញឹមអឹមអៀនមុននឹងឆ្លើយ..
      “ប៊ែល រាងមានអារម្មណ៍ភ័យព្រួយព្រោះមិនដែលបានចូលធ្វើការ តែអូខេណា ប៊ែល អាចគ្រប់គ្រងខ្លួនឯងបានមិនអីទេបងប្រុស!” គេញញិមនិងលើកដៃអង្អែលក្បាលនាង។
      “ឆ្លាត.. បន្តិចទៀត ប៊ែល ស្ទាត់ជំនាញហើយ!” ថេយ៉ុង សម្លឹងមើលបងប្អូនពួកគេស្រលាញ់គ្នាបែបនេះ ក៏លួចកោតសរសើរទឹកចិត្ត ជុងហ្គុក ដែរ ដែលតែងតែមើលថែទាំប្អូនស្រីបន្ទាប់ពីម្តាយបានយ៉ាងល្អ ការពារនាងតាមជួយជ្រោមជ្រែងសព្វគ្រប់បែបយ៉ាងមិនដែលគិតចង់បោះបង់ប្អូនស្រីចោលនោះទេ។ ថ្ងៃនេះគេឆ្លៀតពេលវេលាបង្រៀនការងារដល់នាងជាច្រើនយ៉ាង ផ្អែមល្ហែមជាមួយប្អូនស្រី និយាយដាស់តឿននាង លើកទឹកចិត្តនាងសព្វគ្រប់បែបយ៉ាងទាំងអស់។
      “ប្រឹងប្រែងធ្វើការជួយប៉ាវិញឮទេ បងស្រលាញ់ឯង!” ជុងហ្គុក មិនភ្លេចទម្លាប់ចាប់ ប៊ែលលី ក្តោបមុខនាងឡើងប៉ោងថ្ពាល់រួចថើបថ្ពាល់នាង ដ្បិតនាងពេញក្រមុំក៏ដោយតែគេស្រលាញ់មើលថែនាងដូចកូនទារកយ៉ាងអ៊ីចឹង។
      “ចាស៎..បងប្រុស!” ប៊ែលលី ឱបឯកសារជាប់ដើមទ្រូងសើចដាក់នាយបន្តិចរួចក៏មិនភ្លេចនិយាយពាក្យលាទៅកាន់អ្នកទាំងពីរដែរ។
      “បងប្រុស បងថ្លៃ ខ្ញុំសុំលាត្រលប់ទៅវិញសិនហើយ!”
      “ធ្វើដំណើរស្រួលបួលណា!” ថេយ៉ុង ឧទានជូនដំណើរនាងចាកចេញពីបន្ទប់ការិយាល័យ។
      “ចាស៎!” នាងលើកដៃគ្រវីបាយៗដូចជាក្មេងស្រីចេះរត់តេះតះគួរឱ្យស្រឡាញ់ម្នាក់ចរិតនាងសុភាពរាបសារមទម្យបែបនេះទើបបានជា ជុងហ្គុក ស្រលាញ់នាងខ្លាំងណាស់ មានប្អូនតែម្នាក់ ជាប្អូនស្រីទៀត ដូច្នេះគេត្រូវតែចេះរៀបចំគោលដៅជីវិតឱ្យនាងបានត្រឹមត្រូវ ស្រលាញ់មើលថែទាំនាងប្រៀបដូចជាកែវភ្នែក សម្លឹងឃើញនាងជោគជ័យនៅក្នុងជីវិត គេមានក្តីសុខបំផុតហើយ។
      “ជុងហ្គុក អូនចង់បានកូនស្រី..” ថេយ៉ុង ស្រែកមាយារត់មកអង្គុយលើភ្លៅ ជុងហ្គុក។
      “ហឹះ? ហេតុអីទើបចង់បានកូនស្រីអ្ហះ?” ជុងហ្គុក ចងចិញ្ចើមឡើងខ្ជឹងរួចបោះសំណួរទៅកាន់ភរិយា។
      “អូនឃើញ ប៊ែលលី គួរឱ្យស្រឡាញ់ណាស់.. អូនចង់បានកូនស្រីដែរ!”
      “ហាស់ៗ.. អូនចង់បានកូនស្រី មកពីមើលឃើញថា ប៊ែលលី គួរឱ្យស្រឡាញ់មែនទេ? កាល ប៊ែលលី នៅតូច ប៊ែលលី គួរឱ្យស្រឡាញ់ខ្លាំងជាងនេះទៅទៀត គេចេះណាស់ ជួយម៉ាក់លក់ដូ ចេះជួយសិតសក់ឱ្យម៉ាក់ ពេលយប់ក៏ធ្វើសរសៃឱ្យម៉ាក់មុនពេលចូលគេង មិនយំយែកទាមទារច្រើន មានក្តីសុខគ្រប់ពេលរាល់ពេលម៉ាក់ឱបថើបនិងនិយាយពាក្យថាស្រលាញ់ប៊ែលលីហើយមានក្តីសុខបំផុតនៅពេលដែលប៉ាបងផ្តល់ក្តីស្រលាញ់និងភាពកក់ក្តៅដល់នាង!”
      “មកពីបែបនេះហើយទើបអូនចង់បានកូនស្រី..”
      “ចុះសព្វថ្ងៃនេះ ជុននៀរ៍ មិនគួរឱ្យស្រឡាញ់ទេអ្ហេស?”
      “ជុននៀរ៍ គួរឱ្យស្រឡាញ់តើស តែអូនចង់បានកូនម្នាក់ស្រីទៀត យប់នេះអូនងូតទឹកស្អាត ត្រាំទឹកដោះគោ ខាត់ស្បែក ចាំបងលើគ្រែ.. បើមិនបានកូនស្រីទៀត អូនផ្តាច់របបបងមួយឆ្នាំពេញហើយ!” ជុងហ្គុក បើកភ្នែកមូលក្រឡង់ៗក្រោយពេលស្តាប់ឮ ថេយ៉ុង និយាយគំរាមដល់ខ្លួន។
      “ធ្វើបែបនេះម្តេចនិងសម? បងម៉េចនិងអាចដឹងថាគួរប្រើវិធីសាស្រ្តបែបណាដើម្បីបានកូនស្រីនោះ?”
      “អូនមិនដឹងទេ ស្រេចលើទិចនិចរបស់បង កុំមកប្រកែក ត្រៀមតែខ្លួនទៅ បើមិនបានកូនស្រីទៀត កុំមកនិយាយរកអូន!” ថេយ៉ុង ងរខ្ទើតបែរខ្លួនដើរទៅអង្គុយគងអន្ទាក់ខ្លាលើសាឡុងឱបដៃដាក់លើដើមទ្រូងធ្វើមុខក្រញូវៗសុខៗមកងរគេរឿងចង់បានកូនស្រីប្រពន្ធអីដូចទឹកកន្លះក្អមអ៊ីចឹងនោះ។
      “អូខេយប់នេះទៅផេនហោស៍.. មិនទៅផ្ទះទេព្រោះ ជុននៀរ៍ នឹងតាមមកគេងជាមួយ!” នាយនិយាយដូចជឿជាក់លើខ្លួនឯងថាប្រាកដជាអាចបង្កាត់កូនពូជថ្មីក្នុងពោះរាងតូចជាកូនស្រីមួយរយភាគរយយ៉ាងអ៊ីចឹងហើយ ថេយ៉ុង ក៏បានបោះពាក្យសម្តីដាក់គេវិញដូចគ្នា..
      “តែអូនមិនចង់ទៅហានិម៉ូននៅក្នុងផេនហោស៍ទេ អូនចង់ទៅបោះតង់ ធ្វើការផង មើលកូនផង គ្មានពេលដើរលេងទាល់តែសោះ ចង់ទៅមើលព្រៃភ្នំ ចង់ដើរលេងឱ្យបានសប្បាយចិត្ត!”
      “បានតើស ! អ៊ីចឹងសារនេះជាដំណើរកម្សាន្តយកកូនស្រី មិនអីទេ កាលវិភាគសប្តាហ៍ក្រោយបងទំនេរ បងបិទបញ្ជីនាំអូនទៅក្រេបទឹកឃ្មុំក៏បាន!”
      “តែអូនចង់ទៅថ្ងៃស្អែក!” ថេយ៉ុង តន្ត្រំជើងហើយ ជុងហ្គុក ក៏ដើរចូលមកដាក់បង្គុយចុះក្បែររាងតូច។
      “ថេយ៍..”
      “ទៅស្អែក!”
      “អូខេបងតាមចិត្តអូន!” ជុងហ្គុក យល់ព្រមដឹងថាប្រកែកគ្មានបានការអ្វីដដែលគេសុខចិត្តតាមការចង់បានរបស់ ថេយ៉ុង គ្រប់យ៉ាង។
     
     

បុរសដែលខ្ញុំស្រលាញ់ ᥫ᭡Where stories live. Discover now