ពេលមកដល់ផ្ទះភ្លាម ភ្លៀងក៏ស្រាប់តែធ្លាក់មួយមេធំចុះមក មិនព្រមរាំងសោះ ព្រោះតែថ្ងៃនេះមានព្យុះធំ ហើយខ្យល់ក៏កន្ត្រាក់បក់បោកខ្លាំងៗទៀតផងឃាត់ដំណើរអ្នកកំលោះហាក់មិនអាចបញ្ជារថយន្តឱ្យបើកបរចាកចេញទៅវិញភ្លាមៗឡើយ។
“ភ្លៀងធ្លាក់ខ្លាំងណាស់ ក្មួយម៉ាយ៍ត្រលប់ទៅវិញមិនទាន់បានទេ នៅសម្រាកទីនេះសិនហើយព្រឹកស្អែកសឹមត្រលប់ទៅវិញក៏បាន!” លោកស្រី ជូឌី គិតគូរពីសុវិត្ថភាពរបស់នាយខ្លាំងណាស់ ព្រោះខ្លាចថានាយមានបញ្ហាយ៉ាប់យឺនម្យ៉ាងវិញទៀតគាត់ពឹងពាក់គេឱ្យជូនមកផ្ទះទើបបានជាគាត់អត់ខ្វាយខ្វល់ពីរឿងមួយនេះមិនបាន។
“មិនអីទេ អ្នកមីងបន្តិចទៀតមេឃរាំងភ្លៀងហើយ!”
“មិនងាយទេក្មួយ ព្រោះថ្ងៃនេះមានព្យុះធំ ភ្លៀងធ្លាក់ដូចទឹកបាក់ទំនប់ខ្យល់កន្ត្រាក់បែបនេះផ្លូវរអិលមានគ្រោះថ្នាក់ខ្លាំងណាស់!” ស្ត្រីចំណាស់រហ័សប្រកែកតាមគាត់មើលដឹងពីស្ថានការណ៍របស់អាកាសធាតុក្នុងយប់នេះមិនគួរឱ្យទុកចិត្តទេ ទើបគាត់ព្យាយាមតាមហាមឃាត់បង្អាក់ដំណើរនាយម្តងហើយម្តងទៀត។
“មីងឧស្សាហ៍ចូលបោសសម្អាតបន្ទប់ដែល ជុងហ្គុក ធ្លាប់នៅរៀងរាល់ថ្ងៃដែរក្មួយអាចប្រើប្រាស់បន្ទប់នោះបាន កុំប្រកាន់អីណាផ្ទះមីងមិនសូវធំទេ កន្លែងសម្រាករាងតូចចង្អៀតបន្តិចហើយ!”
“បាទខ្ញុំមិនថាអ្វីទេអ្នកមីង!” ម៉ាយ៍ មិនសាំញ៉ាំចិត្តច្រើនឆាប់ក្រោកដើរទៅរកបន្ទប់សម្រាកតាមការណែនាំរបស់ស្ត្រីចំណាស់ ខណៈនាងក្រមុំខាងណោះក៏បានយកសម្លៀកបំពាក់របស់ ជុងហ្គុក មួយចំនួនមកឱ្យម៉ាយ៍បានប្រើប្រាស់ដែរ ដ្បិតជាពេលនេះ ជុងហ្គុក លែងរស់នៅជាមួយនាងក៏ដោយតែនាងក៏តែងតែថែរក្សាសម្លៀកបំពាក់របស់បងប្រុសនិងបានបោកសម្អាតវាស្អាតភ្លឹងៗជារៀងរាល់ថ្ងៃ។
“លោកគ្រូពេទ្យងូតទឹកផ្លាស់សម្លៀកបំពាក់ចុះឆាប់បានចូលគេងថ្ងៃនេះរំខានលោកគ្រូពេទ្យច្រើនណាស់!”
“មិនអីទេ ប៊ែលលី.. អរគុណណ៎ា!”
“ចាស៎..” នាងក្រមុំហុចសម្លៀកបំពាក់ទាំងនោះប្រគល់ជូននាយតាមដោយទឹកមុខរាបស្មើប៉ុន្តែអ្នកដែលឈរសម្លឹងមើលឫកពានាងជាមួយនិងស្នាមញញិមផ្អែមល្ហែមលើផ្ទៃមុខសង្ហារដែលមិនចេះរីងស្ងួតដដែល។
“ប៊ែលលី!”
“ចាស៎!” នាងទច់ដំណើររួចងាកទៅតាមការហៅនោះ។
“ថ្ងៃស្អែកប៊ែលលីមានពេលទំនេរទេ?”
“លោកគ្រូពេទ្យមានការអីមែនទេ?”
“នៅក្នុងទីក្រុងមានការប្រគំតន្ត្រីទេសចរណ៍ ខ្ញុំចង់បបួលប៊ែលលីទៅមើលការប្រគំតន្ត្រីជាមួយគ្នាដែរ!”
“ជាតារាល្បីមែនទេ?” នាងស្រាប់តែសើចហើយចាប់អារម្មណ៍ពីការប្រគំតន្ត្រីមួយនោះព្រោះនាងចូលចិត្តសិល្បៈចម្រៀងណាស់ដែរ។
“មែនហើយជាការប្រគំតន្ត្រីរបស់ Taylor Swift..”
“អ៊ីចឹងខ្ញុំទៅដែរ..”
“ល្អណាស់..ស្អែកម៉ោង ៥ ល្ងាចពួកយើងទៅជាមួយគ្នា!”
“ចាស៎!” ប៊ែលលី យល់ព្រមទៅមើលការប្រគំតន្ត្រីជាមួយ ម៉ាយ៍ ឥតស្ទាក់ស្ទើរមុនពេលប្រញាប់ប្រញាល់វិលត្រលប់ទៅរកបន្ទប់សម្រាករបស់ខ្លួនវិញ។
YOU ARE READING
បុរសដែលខ្ញុំស្រលាញ់ ᥫ᭡
Romantikបុរសទីមួយ បុរសដែលធ្វើឱ្យបេះដូងមួយនេះសែនកក់ក្តៅជាទីបំផុត.. JUNGKOOK TOP / TAEHYUNG BOTTOM AUTHOR : HAKAUIE