+សូមបញ្ជាក់បន្តិច!
សាច់រឿងប្រភេទនេះ ជាការស្រមើស្រម៉ៃរបស់អ្នកនិពន្ធ ឈ្មោះផ្សេងៗសុទ្ធតែជាការដាក់របស់ខ្ញុំដូចគ្នា មិនថាប្រធានាធិបតី ឬពួកភារវករទាំងឡាយ សុំកុំមានការយល់ច្រឡំថាយកឈ្មោះមនុស្សពិតប្រាកដមកដាក់ឲ្យសោះ! វាអាចជារឿងនយោបាយ តែមានការកែប្រែតាមការសរសេររបស់ខ្ញុំ ! (អរគុណ><)
.....
អាល់កៃដាជាក្រុមភេរវកម្មដែលបង្កើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលមានលោកប៊ីនឡាដិនជាមេដឹកនាំហើយក៏ជាអតីតដៃឆ្វេងអតីតប្រធានាធិបតី រីឆាត និចសុន។ ក្រុមបក្សពួកអាល់កៃដាមាននិយមគំនិតទៅរកការឈ្លានពានដឹកដីសហរដ្ធអាមេរិកយកមកគ្រប់គ្រង កំឡុងពេលការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មី គឺលោក កេណ្ណឺឌី រ៉ូស្វែល ។ ការចាញ់ប្រៀបពីរុស្សីក្នុងការផលិតអាវុធទំនើប បង្ខំឲ្យសហរដ្ធអាមេរិកពង្រឹងយុទ្ធនាការព្យាយាមផលិតអាវុធឲ្យកាន់តែទំនើបជាងរុស្សីទៅទៀត ប៉ុន្តែលទ្ធផលមិនទទួលបានសមចិត្តប្រាថ្នា។ ព្រោះជាតិមានកាតព្វកិច្ចយកឈ្នះរុស្សីបែបនេះ ជាឱកាសឲ្យក្រុមអាល់កៃដាធ្វើឃាតលោកកេណ្ណឺឌីបានយ៉ាងស្រួល ហើយការជ្រើសតាំងប្រធានាធិបតីក៏កើតឡើងម្ដងទៀត។
ណាមជូន ហ៊ូវ័រហ្វ្រេកឃ្លីន ត្រៀមឡើងធ្វើជាប្រធានាធិបតីថ្មីដែលជាកូនកាត់អាមេរិក-កូរ៉េ ។ ការដង្ហែរប្រធានធិបតីទើបជាប់ឈ្មោះថ្មីថ្មោងមកកាន់វិមានកាពីទូល(Kapitol) ទទួលបានការការពារយ៉ាងកក់ក្ដៅពីប៉ូលីសក្នុងស្រុកជាច្រើនរយអ្នក ក៏ដូចជាប៉ូលីសបង្កប់ខ្លួន ឬហៅឲ្យងាយយល់គឺ"កងកម្លាំងពិសេស" ។
បើនិយាយពីកងកម្លាំងពិសេសពួកគេប្រហែលជាមិនស្គាល់បុរសមុខងាប់ក្រៀមស្វិតដូចគល់ឈើ ពូកែលាក់អត្តសញ្ញាណជាក្រុមសំងាត់ស៊ើបការឲ្យរដ្ធាភិបាលនោះទេ ។ រ៉ូប៊ឺត ជាឈ្មោះកណ្ដាលរបស់គេដែលប្រែថាមនុស្សយន្ត ព្រោះអត្តចរិករបស់គេធ្មឹងៗ មិនចេះញញឹម ស្ងៀមស្ងាត់តែកាចសាហាវមិនខុសពី ហាវ៉ាវ៉ូហ្វ(Hawarwolf) "ចចកចម្បាំង" នាទីប្រយុទ្ធដ៏អង់អាចប្រកបទៅដោយមនសិការស្នេហាជាតិ កែវភ្នែកទាំងគូរមានតែពាក្យថាសោះកក្រោះគ្មានអារម្មណ៍ ជំរុញឲ្យរហ័សនាមជាមនុស្សយន្តចចកចម្បាំងក្លាយទៅជានិយមន័យមួយបែបសម្រាប់បណ្ដាប្រជាជនដែលធ្លាប់ដឹងពីគេកន្លងមក។
![](https://img.wattpad.com/cover/375683786-288-k712541.jpg)
YOU ARE READING
Partner in task
Fanfiction" បេះដូងរបស់លោកប្រៀបដូចជាថ្ម " " តែឈ្មោះដែលសរសេរលើថ្ម មិនងាយរលុបនោះទេ "