ប្រាវ !!
សម្លេងធាក់ទ្វារមួយទំហឹងកម្លាំងបណ្ដាលឲ្យមនុស្សប្រមាណ4នាក់ដែលកំពុងអង្គុយលើសាឡុងក្នុងកន្លែងទទួលភ្ញៀវឲ្យភ្ញាក់ក្រញាងបាត់អស់វិញ្ញាណ ។ ពួកគេសម្លឹងមើលមុខគ្នាចុះឡើង បែបប្រាប់ពីអារម្មណ៍មិនពិបាក ម្យ៉ាងក៏ឮសម្លេងស្រែករបស់មនុស្សចំណូលថ្មីផងនោះ ម្នាក់ៗតាមអើតមើលចង់បាក់ករ។
" ន៎ែ!នាយ ហេតុអ្វីក៏សុខៗមកធាក់ទ្វារអត់ហេតុផលបែបនេះ? អេ!ហាមដើរចេញ មកនិយាយគ្នាឲ្យដឹងរឿងសិន ជុងហ្គុក!!! នាយ ឈប់-.... " គាំងសម្តីត្រឹមប៉ុណ្ណេះ ថេហ្យុងឈរសម្លឹងមើលទៅមនុស្សជាច្រើននាក់ ត្របាញ់ខ្សែភ្នែកមករកគេតែម្នាក់ជាចំណុចតែមួយ នាយល្អិតឈរស្មឹងស្មាចកណ្ដាលបន្ទប់ដ៏ធំទូលាយ ដៃដែលលើកចង្អុលកំលោះសង្ហារអម្បាញ់មិញក៏ប្រែមកជាទម្លាក់ចុះភ្លាមៗ
" ជាអ្នកចំណូលថ្មី ស្វាគមន៍បន្តិចទៅ " នាយកំលោះជាអ្នកផ្តើមប្រយោគជាមួយទឹកមុខស្មើធេង គេបោះជំហ៊ានមកឈរក្បែរៗសាឡុង សម្លឹងមើលថេហ្យុង ឆ្លាស់គ្នាជាមួយក្រុមការងារ។
" អឺ...សួស្តីគ្រប់គ្នា ខ្ញុំ ថេហ្យុង អូឌី ជាប៉ូលីសផ្នែកស៊ើបអង្កេតក្នុងស្នងការសេអ៊ូលនៅប្រទេសកូរ៉េ " គេចាប់ផ្ដើមបន្ទន់ពាក្យពេជន៍ ឱនក្បាលគោរពគ្រប់គ្នាមិនលើសពី70° ថែមទាំងប្រើប្រាស់ភាសាអង់គ្លេស ព្រោះដឹងថាគ្មានអ្នកចេះភាសាជាតិខ្លួន
" ខ្ញុំ រ៉ូសាលីន អេនដាស៊ីន ជាអតីតដៃគូរជុងហ្គុក " នាងក្រមុំស្ថិតក្នុងឈុតខោស្បែកពណ៌ខ្មៅ ទឺនុយនិងអាវលាតពណ៌សរ មានអាវស្បែកពណ៌ដូចជាខោពីក្រៅ ។ នាងអង្គុយលើសាឡុងម្នាក់ឯង គងអន្ទាក់ខ្លា សក់ត្រង់វែងលើកចង់ទាំងអស់ រហ័សណែនាំខ្លួនមុនគេ។
" ចំណែកខ្ញុំ ហានស៊ូល , នេះ ហានសាន ជាប្អូនប្រុសរបស់ខ្ញុំ ពួកយើងជាបងប្អូនប្រុសភ្លោះ ថេហ្យុងអាចចំណាំពួកខ្ញុំតាមរយៈខ្សែករបាន! ខ្ញុំពណ៌ក្រហម ហានសានពណ៌ទឹកសមុទ្រ " កំលោះសក់ពណ៌ទង់ដែងក្នុងកម្ពស់1.90Cm ពោលឡើងទាំងសម្ដីសមរម្យ ញញឹមមិនឆ្គងមានថ្ពាល់ខួចមួយចំហៀង គេងើបឈរអស់កម្ពស់ បែររាងកាយមកចំថេហ្យុង និងណែនាំប្អូនប្រុសខ្លួនបន្ថែមទៀត ខណៈហានសានក៏ស្ទុះងើបឈរតាមដោយបងប្រុសហៅឈ្មោះខ្លួន ។ ទាំងនាក់គឺរួសរាយ គួរឲ្យស្រឡាញ់ មិនដូចប្រុសក្បែរនោះ ឆឺស...!

YOU ARE READING
Partner in task
Fanfiction" បេះដូងរបស់លោកប្រៀបដូចជាថ្ម " " តែឈ្មោះដែលសរសេរលើថ្ម មិនងាយរលុបនោះទេ "