+ក្នុងឡាន
" តើខ្ញុំត្រូវស្នាក់នៅ ឯណាទៅ? " ស្ងាត់ៗមនុស្សតូចល្អិតចាប់ផ្ដើមបង្កើតបរិយាកាសតិចតួច កុំឱ្យមានអារម្មណ៍ទើសទាល់ ខណៈក្នុងពោះប្រែជាបុកម្នេញស្រៀវស្រាចចម្លែក
" ..... " ស្ងាត់??????
" លោក!...ជុងហ្គុក " ហៅម្ដងជាពីរដង នៅតែមិនបានឮសម្លេងត្បកតប ថេហ្យុងខាំមាត់សម្លក់ប្រុសកំលោះនៅចំហៀងដៃ តាមរយៈកន្ទុយភ្នែកមិនប្រសព្វចំ គេខាំមាត់ប្រឹងសម្រួលអារម្មណ៍កុំឲ្យច្រឡោត ទាំងដែលការពិតទៅចង់តែទាញកាំបិទកាប់ចិញ្ជ្រាំមនុស្សម្នាក់នោះចោលឲ្យខានតែបាន។
" ជុងហ្គុកឬ?? ហេតុអ្វីឈ្មោះជុងហ្គុក? គួរតែដាក់ថាប្រុសមុខងាប់-... "
" ឈ្មោះជុងហ្គុកមានអ្វីចម្លែក? យ៉ាងហោចណាស់ក៏មិនលួចវាយតម្លៃអ្នកដទៃដែលទើបតែជួបដំបូងដូចមនុស្សឈ្មោះ ថេហ្យុង ដែរ " មួយខ្សែរចងរឹតគំនិតនាយល្អិត ថេហ៍ងាកឆ្វាច់ទៅមើលមនុស្សពូកែសម្ដី រវល់បើកឡាន ភ្នែករវល់ផ្តោតលើផ្លូវ
" ចុះមុននេះ ហេតុអ្វីខ្ញុំសួរនាយមិនឆ្លើយ? " ពេលត្រូវគេចាប់បាននិងមុខ ថាឲ្យភ្លាមៗបែបនេះ ថេហ្យុងចិត្តសឿងប្រឹងក្រឡោត បើកសម្លេងមិនធម្មតា
" ឯងសួរអ្នកណា? " សួរធ្វើពើឬសួរចង់ផ្ចាញ់?
" សួរនាយ !!! ជុងហ្គុក រ៉ូប៊ឺត ហាវ៉ាវ៉ូស៏ " គេប្រឹងបើកសម្ដីខ្លាចតែនាយមិនឮ អូ!!!ហើយក៏ខ្លាចចាញ់នាយដូចគ្នា
" ឯងអត់បានហៅឈ្មោះខ្ញុំទេ ឯងសួរថា “ខ្ញុំត្រូវស្នាក់នៅឯណា?”តែប៉ុណ្ណឹង? គ្មានក្បាល គ្មានកន្ទុយ គ្មានឈ្មោះ ! ឯងសួរចង្កូតឡាន? " ដូចជាប្រុងប្រកាន់ទោសអូសដំណើរសម្បើមម្ល៉េះ?
" លោកមិនកាត់ន័យយល់ខ្លះទៅ?ក្នុងឡានមានតែយើង2នាក់ លោកក៏ដឹង "
" ចូលចិត្តត្រង់ៗ "
" នាយ...! "
ងុឺត !!
មិនទាន់បានជេរគេមួយប្រយោគចេញមកក្រៅផង ឡានទំនើបចាប់ហ្វ្រាំងមួយទំហឹង បោកទង្គិចមនុស្សក្នុងឡានឲ្យច្រមិលទៅបុក Dashboard ។ ថេហ្យុងបង្ហាញទឹកមុខជូរ លើកដៃអង្អែលក្បាលដែលឈឺស្ពឹក ក្នុងចិត្តក៏លួចជេរគេខ្លះៗដែរ។
YOU ARE READING
Partner in task
Fanfiction" បេះដូងរបស់លោកប្រៀបដូចជាថ្ម " " តែឈ្មោះដែលសរសេរលើថ្ម មិនងាយរលុបនោះទេ "