+ព្រឹកថ្ងៃបន្ទាប់
ព្រលានយន្តហោះNew York
ការធ្វើដំណើរចាកចេញជាមួយសភាពស្ងប់ស្ងាត់ ក្រោមការលាក់អត្តសញ្ញាណពីមនុស្សគ្រប់គ្នា ។ ពួកគេទាំង3ត្រូវបានដាក់ឲ្យអង្គុយនៅកន្លែង Business Classគ្មានការរំខាន ក្រោមបញ្ជាពីលោកហ្វ្រេកគី ។ ចំណាយពេល7ម៉ោងកន្លះ ទីបំផុតបានមកដល់ប្រទេសអង់គ្លេស ពួកគេចុះមកដោយមានឡានមួយគ្រឿងចតចាំ ជាមួយបុរសវ័យចំណាស់ កម្ពស់ខ្ពស់ម្នាក់ឈរនៅក្បែរឡានសម្លឹងទៅពួកគេ មុននឹងបោះជំហ៊ានចូលមកជិត។
" សួរស្តី!ជុងហ្គុក ខ្ញុំជាជំនួយការលោកអាន់ដ្រេ លោកនាយកបានឲ្យខ្ញុំមកនាំអ្នកទាំងអស់គ្នាសម្រាកនៅសណ្ធាគារយប់នេះ " កំលោះចាស់ចាប់ដៃប្រុសសង្ហារជាការរាក់ទាក់ គេពោលសម្តីមួយខ្សែរបញ្ជាក់មិនឲ្យចិញ្ចើមចងទាំងបីនៅយូរជាដាច់ខាត។
" ផ្តាំផ្ញើរអរគុណចំពោះទឹកចិត្តរបស់គាត់ផង " ជុងហ្គុក
" ជាការគោរពណាស់ ! អ្នកទាំងបីអញ្ជើញមកខាងនេះ "
ពីរនាក់នោះស្ងាត់ឲ្យជ្រងំ បានត្រឹមអឺអើតាមមើលកាយវិការជុងហ្គុកនិងចំណិតលោកអាន់ដ្រេសន្ទនាគ្នារហូតដល់ឡើងឡាន បើកចេញទៅសណ្ធាគារ។ វេលានេះម៉ោងទើបតែ1រសៀល ចរាចរណ៍មិនជាមមាញឹក សំខាន់ត្រង់ជាថ្ងៃធម្មតាបន្ថែមផងនោះ ទើបផ្លូវធ្វើដំណើរកាន់តែមានភាពងាយស្រួល គួបផ្សំនិងខ្យល់ត្រជាក់ល្ហឹមៗ បណ្ដាលឲ្យនាយល្អិតថេហ្យុងអង្គុយក្បែរបង្អួចញញឹមស្រស់ស្រាយចម្លែក។
" សប្បាយចិត្តអ្វីម្ល៉េះ? " ឃើញពីភាពខុសប្លែកនៃអ្នកក្បែរដៃ ហ្វ្រូដ៏ដូររហ័សចោទសួរខ្សឹបៗ ខ្លាចបង្កសម្លេងរំខានជុងហ្គុកដែលកំពុងសំងំស្ងៀមនោះ។
" ទេសភាពស្អាតណាស់ "
" ចូលចិត្តបែបនេះឬ? "
" បើមិនជាប់ការងារខ្ញុំគិតថាមកដើរលេងបាត់ទៅហើយ "
" ហេតុអ្វីចង់ចូលជាសមាជិកកងកម្លាំងពិសេស? " ត្រូវហើយ?វាជាសំនួរដំបូងដែលធ្វើឲ្យថេហ្យុងគាំងស្នាមញញឹម បែរក្រសែរភ្នែកពីទេសភាពដ៏ស្រស់ត្រកាលមកជាភាំងធ្មឹងនិងដកដង្ហើមធំមួយហុឹសបញ្ជាក់ពីសម្តីមិនអាចខ្ជាក់។
YOU ARE READING
Partner in task
Фанфикшн" បេះដូងរបស់លោកប្រៀបដូចជាថ្ម " " តែឈ្មោះដែលសរសេរលើថ្ម មិនងាយរលុបនោះទេ "
