Partner in Task | EP 04

250 34 15
                                        

ព្រឹកថ្ងៃបន្ទាប់

តាមប្រព័ន្ធទូរស័ព្ទ.......

«ជុងហ្គុក នៅទេ?» សំនួរដំបូងកំឡុងពេលនាយកំលោះហ្វ្រូដ៏ដូរលើកទទួល គឺជាការសួររកនាយសង្ហារពីសំណាក់លោកហ្វ្រេកគី

" គេនៅជាប់ខ្ញុំ លោកហ្វ្រេកចង់ជួបគេឬ? " នាយសម្លឹងមើលជុងហ្គុកបន្តិច មុននឹងតប

«ហុចទូរស័ព្ទឱ្យគេបន្តិចទៅ»

" បាន! ជុងហ្គុក លោកហ្វ្រេកចង់ជួប " ហ្វ្រូដ៏ដូរបោះទូរស័ព្ទឱ្យទៅប្រុសកំលោះដែលកំពុងមមាញឹករៀបចំខោអាវដាក់កាបូបវិញ ។ គេមើលទូរស័ព្ទព្រមទាំងដកដង្ហើមធំ មុខមាំ ទើបលូកដៃយកទូរស័ព្ទមកផ្អឹបត្រចៀក

" អរគុណ!!......មានការអីមែនទេ លោកហ្វ្រេក? " គេសង្កត់សម្លេងត្រង់ឈ្មោះលោកឧត្តមសេនីយ៍នៃស្នងការ សឹមបោះជំហ៊ានដើរទៅឈរនៅវេរង់ដារនៃសណ្ធាគារ ក្រោមការតាមសម្លឹងមើលពីសំណាក់នាយតូច

«តើកម្ម៉ង់បានដែរទេ?»

"គ្រប់យ៉ាងរួចរាល់ហើយ" គេឈរសម្លឹងមើលទៅឆ្ងាយ ដៃម្ខាងលូកចូលហ៊ោប៉ៅខោ ដៃម្ខាងកំពុងកាន់ទូរស័ព្ទអិបត្រចៀក រាងគេខ្ពស់ស្រឡះ ខ្យល់បក់រសាត់សក់ប៉័ងផាត់ អ្នកមើលពីក្រោយរហ័សបញ្ឈប់គំនិត រៀបចំឥវ៉ាន់បន្ត

"ថេហ៍..."

"ហឹម?" គេងាកតាមការហៅ ហ្វ្រូដ៏ដូរ​រាងតូចបញ្ឈប់គំនិតបន្តិច បែរមកប្រឈមជាមួយនិងនាយសង្ហារ

"រវល់ភ្លឹកអី?ប្រញាប់រៀបចំឥវ៉ាន់ទៅ ពួកយើងប្រញាប់ត្រឡប់ទៅវិញផង"

"អូខេ"

ការធ្វើដំណើរពីប្រទេសអង់គ្លេសទៅសហរដ្ឋអាមេរិកវិញ ពួកគេទាំង3បានត្រឡប់មកវិញជាមួយនិងការងារជោគជ័យ ចាកចេញពីប្រលានមកដល់មិនទាន់ទាំងបានចូលទៅក្នុងឡានស្រួលបួលផង ។ កអាវថេហ្យុងត្រូវបានាយសង្ហារទាញមកក្រោយមួយទំហឹង

"អួយ! លោកឯងឆ្កួតមែនទេ?" គេងាកមកសម្លក់មនុស្សក្រោយខ្នង មុខឡើងក្រហមព្រោះខឹង

"ក្រែងនៅជាមួយខ្ញុំ ម៉េចក៏ចង់ឡើងឡានទៅជាមួយហ្វ្រូដ៏ដូរ?"

"ពួកយើងទៅផ្សេងគ្នា?"

"ខ្លួនអត់ជាប់គ្នាទេ !"

You've reached the end of published parts.

⏰ Last updated: Nov 19 ⏰

Add this story to your Library to get notified about new parts!

Partner in taskWhere stories live. Discover now