ភាគទី3

128 22 1
                                    

-ថ្ងៃថ្មី

Haerin ដើររហូតដល់ផ្លូវចូលសាលាហើយក្នុងពន្លឺមួយនាងស្រាប់តែត្រូវបានហ៊ុំព័ទ្ធដោយសិស្សប្រុសស្រីជាច្រើនដែលមានកាមេរ៉ា Haerin ដកដង្ហើមធំធ្វើព្រងើយរហូតដល់ដើរលើផ្លូវឃើញសត្រូវស្នេហាជាមួយនិង dani Haerin ចាប់ផ្តើមដើរទៅរកពួកគេ haerin ក្រឡេកមើលទៅ Danielle ហើយអោនដោយស្នាមញញឹមនាងត្រលប់មកវិញនូវស្នាមញញឹមខណៈដែល kang kitty មានអារម្មណ៍ថាថ្ពាល់របស់នាងប្រែជាក្រហម

"Kang Haerin" haerin ក្រឡេកមើលទៅអ្នកដែលហៅនាង
"ថី មានការស្អី?"
«ខ្ញុំចង់យាយថាខ្ញុំនឹងធ្វើឱ្យប្រាកដថាខ្ញុំឈ្នះលើកនេះ» sunghoon និយាយទាំងញញឹមតិចៗ
"តើឯងមានគម្រោងស្អី park sunghoon..?"

"តោះភ្នាល់គ្នា"
"ប្រសិនបើខ្ញុំឈ្នះ Danielle នៅទីនេះ..នឹងក្លាយជារបស់ខ្ញុំ... ហីេយមិនខ្វល់ជាមួយឯងពេញ 1ឆ្នាំ" haerin និង Danielle បើកភ្នែកធំ "ហេតុអ្វីបានជាឯងយកនាងមកពាក់ព័ន្ធ?"

"ប្រយ័ត្នតិច kitty ចង់ត្រូវបណ្តេញចេញមែនទេភ្លេចហីេយមែនថាខ្ញុំជាអ្នកណា?"
"ហឺស ខ្លួនឯងមិនចាំថាខ្លួនឯងណាគេផងមកសួរបានបើខ្ញុំឈ្នះឯងនឹងត្រូវចេញពីសាលានេះហើយមិនមកធ្វីេខ្លួនដូចជាឆ្កែមកតាមរំខានខ្ញុំនិង dani ទៀត"
"នេះនាង!?" Sunghoon រៀបនឹងលីេដៃទៅវៃ haerin តែ dani មកឃាត់
"បានហើយអ្នកទាំងពីរថ្ងៃនេះជាថ្ងៃប្រកួត មិនមែនពេលមកឈ្លោះគ្នាទេ "ផ្ញើទុកសិនចុះ" គាត់និយាយមុននឹងចាកចេញ haerin ក្រឡេកមើលទៅអ្នកនៅពីក្រោយនាងដោយងឿងឆ្ងល់ haerin យកដៃអង្អែលក្បាលនាងហើយអោបនាង
"ហេតុអីធ្វើមុខចឹង?" dani យកក្បាលមកផ្ទប់នឹងគល់ករបស់ haerin ធ្វើនាងឡើងរឹងខ្លួន

Haerin សង្កេតឃើញថា fan របស់នាងកំពុងមកតាមផ្លូវនេះ haerin ចាប់អូសនាងទៅបន្ទប់ទទេមួយយ៉ាងលឿន
"ពួកគេទៅហើយ.. thanks g-" Danielle អោប haerin ម្តងទៀត
"Haerin.. ចុះបើចាញ់.." នាងមើលមក haerin ទាំងទឹកភ្នែក haerin ញញឹមហើយថើបថ្ពាល់នាងធ្វើអោយពួកគេទាំងពីរមុខឡើងក្រហម
"ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីឈ្នះនាង... ខ្ញុំមានន័យថា... សម្រាប់ពួកយើង Danielle" dani យំធ្វើអោយ haerin សើច ហើយនាងក៏វាយទ្រូង haerin តិចៗ

"កុំសីេច Kitty" haerin យកដៃជូតទឹកភ្នែកធ្វើអោយនាងស្រក់ទឹកភ្នែកកាន់តែខ្លាំង
"Danielle នាងយំចឹងមិនគួរឲ្យស្រឡាញ់ទេ" នាងនិយាយធ្វើអោយ dani ស្រក់ទឹកភ្នែកកាន់តែខ្លាំង "Dani មកឈប់យំ" haerin អោបនាង

Changed by u (daerin)Where stories live. Discover now