ភាគទី6

171 20 4
                                    

បន្ទាប់ពីបញ្ចប់ការងារហើយនិយាយជាមួយប៉ារបស់នាង danielle ទៅផ្ទះដើម្បីផ្លាស់ប្តូរសំលៀកបំពាក់ ពេលនាងកំពុងដើរនាងឃើញម្តាយកំពុងលេងជាមួយកូនស្រីក្នុងសួនមើលទៅពិតជាសប្បាយរីករាយគួរឲ្យស្រលាញ់ណាស់។

បន្ទាប់ពីដើរបាន 45 នាទីទៅផ្ទះនាងបានចូលទៅខាងក្នុងហើយប្តូរមកជាអាវយឺតពណ៌ប្រផេះនិងខោពណ៌ត្នោតជាមួយនឹងស្បែកជើងប៉ាតាពណ៌ប្រផេះរួចដើរទៅកាន់កន្លែងចតឡាននាងបើកឡានទៅមន្ទីរពេទ្យដើម្បីមីេល Haerin ពេលឡើងជណ្តើរយន្តហើយដើរទៅ.. ពេលដើរទៅនាងស្រាប់តែបុកនរណាម្នាក់។

"សុំទោសដែលខ្ញុំមិនបានមើល-"

"H-Haerin នាងភ្ញាក់ហើយហ៎?"
Danielle សួរតែ haerin ព្យាយាមរត់ចេញពីនាងប៉ុន្តែនាងមិនអាចនាងស្ទើរតែដួល ទើប dani ចាប់ចង្កេះនាងការពារនាងពីការដួល

"ក-កុំរត់ទៅណាទៀត… សូមអង្វរ"

"Haerin... សូមអោយខ្ញុំបកស្រាយគ្រប់យ៉ាងបានទេ?"
Haerin នៅស្ងៀមហើយអោប dani ធ្វើអោយនាងស្រក់ទឹកភ្នែក

"ខ្ញុំសុំទោស Haerin... Sunghoon គេមកថើបខ្ញុំហើយ ខ្ញុំ- អ៎ុប"

ពាក្យសម្ដីរបស់ត្រូវបានគេកាត់បបូរមាត់មួយគូសង្កត់មកលីេបបូរមាត់របស់នាង...haerin ដកចេញដោយទឹកភ្នែក

"នាងនិយាយច្រើនណាស់ Danielle"
នាងញញឹមជូតទឹកភ្នែករបស់ dani បេះដូងនាងលោតញាប់សម្លឹងទៅកាន់ haerin

"...តើនាងអត់ទោសឱ្យខ្ញុំទេ?"

"តើការថើបនេះមិនគ្រប់គ្រាន់ទេ?"ផាច់~
នាងសួរធ្វើឱ្យ dani ទះស្មានាង

"ចាស ចាស ខ្ញុំអត់ទោសឱ្យនាង dani"
Dani ក្រឡេកមើលបបូរមាត់របស់ haerin ហើយងាកមកមីេលក្រសែភ្នែករបស់នាងនាងឃើញអ្វីដែល dani កំពុងសម្លឹងមើលហើយអោនចូល haerin ថើប dani ហើយយកអោបដៃជុំវិញក dani ថើបនាងទៅក្រោយដោយក្ដីស្រលាញ់កាន់តែខ្លាំងធ្វើឲ្យនាងស្រក់ទឹកភ្នែកនិងថ្ងូរបន្តិច Dani បើកភ្នែកធំៗ ហើយដកខ្លួនចេញ។

"ស-សុំទោស.. ខ្ញុំដើរមុនខ្លួនឯងពេក សុំទោស kitty"

"មិនអីទេ"
Haerin និយាយទាំងសើចគ្រវីក្បាលនាងចង្អុលទៅបន្ទប់ទឹកហើយ dani ងក់ក្បាលញញឹមរួចជួយនាងទៅបន្ទប់ទឹក

Changed by u (daerin)Where stories live. Discover now