“ លោកពូ...អ្នកមីងសូមមេត្តាដាក់ទានប្រាក់ឲ្យខ្ញុំបាទផង! ” ក្មេងតូចវ័យទើបតែ5ឆ្នាំត្រូវការ ការរស់ល្អ ការសិក្សា ត្រូវការឪពុកម្ដាយមើលថែ ត្រូវការភាពកក់ក្ដៅតែបេរជាមកត្រូវអង្គុយសុំទានតាមចិញ្ចើមផ្លូវបែបនេះទៅវិញ។ អាល្អិតមុខពោរពេញទៅដោយធូលីសម្លៀកបំពាក់ក៏មិនសមរម្យដាច់រហែកមើលមិនចេញជាសម្លៀកបំពាក់ឡើយ បូករួមជាមួយនិងទឹកមុខដ៏សែនកម្សត់របស់ក្មេងតូចនេះទៀត វាធ្វើឲ្យម្ដីប្រពន្ធដែលជាអ្នកមានស្ដុកស្ដម្ភមួយគូដែលដើរកាត់កន្លែងនេះឃើញហើយមានអារម្មណ៍ថាមាននិស្ស័យជាមួយក្មេងនេះជាពន់ពេក។
“ ក្មេងតូច! មិចក៏មកអង្គុយសុំទានបែបនេះប៉ាម៉ាក់ក្មួយនៅឯណា? ” អ្នកស្រីម៉ូត្រូវជាប្រពន្ធអង្គុយចោងហោងមុខក្មេងប្រុសដ៏គួរឲ្យអាណិតម្នាក់នោះ។
“ ពុករបស់ខ្ញុំស្លាប់ដោយសារជំងឺ ម៉ែរបស់ខ្ញុំញៀនល្បែងលេងចាញ់រហូតដល់លក់ផ្ទះសម្បែងអស់ ពេលគ្មាលុយគាត់ក៏អោយខ្ញុំមកសុំទានដើម្បីយកប្រាប់ឲ្យគាត់ទៅលែងល្បែង បើសុំមិនបានគាត់ច្បាស់ជាវាយខ្ញុំ ” អាល្អិតរៀបរាប់ទាំងទឹកមុខកម្សត់ធ្វើឲ្យអ្នកស្រីម៉ូឃើញហើយសែនអាណិតជាពន់ពេក
“ ចុះក្មេងតូចបានទៅរៀននៅសាលាដូចជាក្មេងដទៃទៀតឬអត់?? ”
“ ម៉ែប្រាប់ថាមិនបាច់រៀនធ្វើស្អីទេបើរៀនទៅគ្មានបានលុយអ្វីផង! គាត់ឲ្យខ្ញុំឈប់រៀនមកសុំទានយកលុយឲ្យគាត់លែងល្បែង ” ក្មេងមិនចេះនិយាយកុហក់ឡើយ អ្វីដែលគេនិយាយទាំងអស់នេះសុទ្ធតែជាពាក្យពិតទាំងអស់។
“ អញ្ចឹងក្មេងតូចចង់ទៅសាលារៀនដូចក្មេងដទៃទៀតទេ? ”
“ បាទចង់! ”
“ អញ្ចឹងក្មេងតូចព្រមទៅនៅជាមួយពូនិងមីងឬអត់? ” ពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធគ្មានកូនស្រីប្រុសអ្វីឡើយ គាត់ឃើញក្មេងនេះហាក់មាននិស្ស័យទើបចង់យកក្មេងនេះទៅចិញ្ចឹមបីបាច់ថែរក្សារ។
“ តែខ្ញុំខ្លាចម៉ែរបស់ខ្ញុំមិនព្រម ” អាល្អិតចង់ទៅណាស់តែមិនអាចព្រោះខ្លួនគេមានម្ដាយចិត្តកំណាចម្នាក់ដែលតែងតែចាំវាយដំធ្វើបាបគេមិនឲ្យលស់ថ្ងៃនេះ។
VOUS LISEZ
កម្មសិទ្ធិ // SUNKI
Romance« បងស្អាតយ៉ាងនេះ ប្រសិនបើអាម្សៀរណាម្នាក់បានបងវាច្បាស់ជាមានសំណាង តែខ្ញុំមិនបណ្ដោយឲ្យវាមានសំណាងនោះឡើយ ព្រោះបងត្រូវតែជារបស់ខ្ញុំតែម្នាក់គត់ » នីគី នីសុីមូរ៉ា Alpha x Omega